ភាគ២៥ : បងនឹងធ្វើគ្រប់យ៉ាងឲ្យអូនបាត់ខឹងបង

3.7K 260 0
                                    

    កន្លងទៅបីថ្ងៃទៅហើយដែល ជុងយ៉ុង សម្រាកនៅមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយ ។ ថេយ៉ុង ស្គមស្គាំងជាមុន នាយមិនសូវគេងនោះឡើយ តើអាចបិទភ្នែកគេងដោយរបៀបណា បើកូនប្រុសកំពុងតែ នៅក្នុងបន្ទប់ តាមដាន អាការៈនោះ

    ថ្ងៃថ្មីបានឈានចូលមកដល់ ថេយ៉ុង កំពុងតែរៀបចំខ្លួន ដើម្បីទៅមើលកូនប្រុស ។ ចំណែកជុងហ្គុក គឺតាមថេយ៉ុង ជាប់សូម្បីតែ រាងតូច ផ្លាស់ខោអាវ ក៏នាយឈរយាមមុខ បន្ទប់ទឹកដែល ធ្វើដូចខ្លាច ថេយ៉ុង រត់បាត់អញ្ចឹង ។ រាងក្រាស់ តាមមកគេងជាមួយ ថេយ៉ុង ដល់ផ្ទះ ចំណែក ថេយ៉ុង ក៏មិនបាននិយាយអ្វីដែល ព្រោះថាជុងហ្គុក គឺគេងនៅសាឡុង ប៉ុណ្ណោះ

" អូនមិនញុាំ បបរសិនទេ? " រាងក្រាស់ ចោទសួររាងតូច ឃើញថា ថេយ៉ុង ដូចជាមិនរវីរវល់ជាមួយនឹងបបរ ដែលនាយបានទិញមកឲ្យ ប៉ុន្តែថេយ៉ុង មិនខ្ចីរវីរវល់ ទាល់តែសោះ នេះនាយខំលើកយកមកឲ្យដល់បន្ទប់តែម្ដង

" ពេលណាអូននិយាយជាមួយបង " ជុងហ្គុក លើកចិញ្ចឹមសួរនាយតូច ទាំងឃ្នើសចិត្ត មួយព្រឹកហើយ នាយសួរនេះសួរនោះរហូត ប៉ុន្តែថេយ៉ុង មិនខ្ចីមាត់រកនាយសូម្បីមួយម៉ាត់

" បើមិនញុាំមិននិយាយមិនបាច់ទៅទេ " ជុងហ្គុក ទាញដៃ ថេយ៉ុង មកអង្គុយលើគ្រែវិញ ទើបដើរទៅចាក់គន្លឹះទ្វារជាប់ ចាំមើលថាថេយ៉ុង ចិត្តខ្លាំងបានប៉ុណ្ណា បើថាមិននិយាយអ្វីទេ ក៏នៅក្នុងបន្ទប់នេះតែម្តងទៅ

   ថេយ៉ុង មិនមាត់ក៏អង្គុយចុះញុាំបបរ យ៉ាងស្ងៀមស្ងាត់ ធ្វើឱ្យរាងក្រាស់ កាន់តែ តឹងទ្រូងលើសដើម ។ នាយបាន
និយាយលួងលោម យកចិត្ត ប៉ុន្តែ ថេយ៉ុង នៅតែប្រងើយដដែល

" បងនឹងធ្វើគ្រប់យ៉ាងឲ្យអូនបាត់ខឹងបង " រាងតូច សម្លឹង
មុខ ជុងហ្គុក បន្តិចទើបបើកទ្វារចេញទៅបាត់

" ពុន្ធោអើយ!! " ជុងហ្គុក ញីរសក់ខ្លួនឯង ឡើងរញ៉េរញ៉ៃ នាយពិតជាអស់វិធី លួងលោម ថេយ៉ុង ទៀតហើយ ប៉ុន្តែ បើសិនជានាយបោះបង់ នាយមិចនឹងអាច យកប្រពន្ធកូន មកវិញបាននោះ ដូច្នេះត្រូវតែខាំមាត់សង្កត់ចិត្តនឹងឯង

        Skip

" ឈឺទេកូន ឲ្យAppaសូមទោសណា ឆាប់ជាណាកូនកំហូច មករញ៉េរញ៉ៃAppaទៀតមក Appa អផ្សុកណាស់ គ្មានអ្នកយំឲ្យស្ដាប់សោះ " នាយតូច អង្អែលក្បាលកូនប្រុស ថ្មមៗ នាយពិតជានឹកសម្លេងយំ របស់ក្មេងរពឹសមួយនេះខ្លាំងណាស់

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now