ភាគទី២ : ដៃគូសហការ

420 37 0
                                    


រឿង : ប្រពន្ធឆ្នាស់

ភាគទី២ : ដៃគូសហការ

០២/០៧/២០២១.....

- ថ្ងៃថ្មី

        ព្រះអាទត្យរះឡើងបញ្ចេញពន្លឺបាចសាចសព្វទិសទី ស្របពេលដែលមនុស្សម្នាស្រីប្រុសនាំគ្នាចាកចេញពីទ្រនំ ដើម្បីទៅប្រកបការងារចិញ្ចឹងជីវិតរៀងៗខ្លួន។

      ជំហានមាំៗបោះចុះកាំជណ្ដើរ រាងកាយគ្រងដោយឈុតអាវសាមីពណ៌សពីខាងក្នុងនិងអាវធំក្រៅពណ៌ខ្មៅ ក្រវ៉ាត់កឆ្នូតខៀវ-ស តឺនុយជាមួយខោសាច់ក្រណាត់ពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅរលោងដូចគ្នា។

《 ប្ដីសម្លាញ់ឈប់សិន! 》សំឡេងស្រួយស្រេសបន្លឺចេញពីបបូរមាត់តូច ស្របពេលអីុបូងាកក្រោយទៅមើលក៏ឃើញថាចាន់កំពុងដើរចូលមករកខ្លួនទាំងក្នុងដៃកាន់ទូរសព្ទ

《 បងភ្លេចទូរសព្ទទៀតហើយ! 》ចាន់ញញឹមហុចទូរសព្ទមកឲ្យអីុបូ

《 អរគុណប្រពន្ធសម្លាញ់! 》

( បងបូ!! បងថ្លៃ!!!! ងើបឬនៅ? ថ្ងៃចាំគូទហើយ!!! )

    អីុបូជ្រួញចញ្ចើមងាកមុខទៅតាមសំឡេងដែលបង្កឡើងដោយអីុជូ មើលចរឹកនាងចុះ មកស្រែកជំទាលអីទាំងព្រលឹមអុលបែបនេះ ចរឹកគ្មានជំពាក់នរណាម៉ារៀលឡើយ។

《 បងប្រុស! បងថ្លៃ! 》អីុជូញញឹមបោះជំហានដើរចូលមកក្នុងផ្ទះ ស្របពេលអីុបូនិងចាន់ក៏ប្រញាប់ញាប់ជើងចុះពីលើកាំជណ្ដើរមកឈរទល់មុខនឹងអីុជូ

《 ស្អី?! មកធ្វើស្អីទាំងព្រលឹមបែបនេះ? មិនទៅធ្វើការស្អីទេឬ បានមកស្រែករំខានបែបនេះ? 》អីុបូសម្លក់សួរទៅប្អូនស្រីទាំងឃ្នើសចិត្ត ដេកខ្វល់រាល់ថ្ងៃថាពេលណានាងអាចក្លាយជាមនុស្សធំពេញវ័យបាន បើរាល់ថ្ងៃនេះចរឹតដូចកូនក្មេងកែមិនឡើងបែបនេះ

《 ស្អី?! ខ្ញុំដាក់ច្បាប់រួចហើយ ថ្ងៃនេះខ្ញុំមានណាត់ជាមួយបងថ្លៃរបស់ខ្ញុំ បងចេះស្អី? 》អីុជូតបឌឺទៅវិញមិនចាញ់គ្នាហើយក៏ដើរទៅឱបចង្កេះចាន់បាត់ នាងស្និតនឹងបងថ្លៃជាងបងប្រុសនាងទៅទៀត

《 នែ៎! កុំមកឱបប្រពន្ធបង! 》អីុបូលើកដៃរុញថ្ងាសអីុជូចេញមិនឲ្យឱបចង្កេះចាន់ ប្រឹងធ្វើមុខកាចសម្លក់ទៅនាង តែអីុជូគ្មានព្រឺអីបន្តិចទេ មានតែឌឺថែម

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now