ភាគទី១៣ : កូនសម្លាញ់

167 14 0
                                    


រឿង : ប្រពន្ធឆ្នាស់

ភាគទី១៣ : កូនសម្លាញ់

Enjoy Your Reading 📖🌻

React Album Plz🔨😬

_______________________

[.....]

"វឹប"   ចាន់ស្ទុះរត់យ៉ាងលឿនទៅចាប់បីក្មេងប្រុសម្នាក់នោះទាំងចិត្តរន្ធត់ជាខ្លាំង។ រាងតូចឱបក្មេងប្រុសនោះជាប់នឹងដៃយ៉ាងណែន បែរខ្លួនយ៉ាងរហ័សទៅមើលឡានដែលកំពុងបើកចូលមកកាន់តែជិតមែនទែន

"ទីត ទីត"
ឡានបើកចូលមកកាន់តែជិត ល្បឿនវាកាន់តែលឿនជាងមុន ធ្វើឲ្យចាន់ដែលឈរកាន់ក្មេងប្រុសនោះហាក់គាំងឆ្កឹងឈានជើងចេញមកមិនរួច កែវភ្នែកបើកធំៗសំឡឹងមើលទៅឡានមិនព្រិច ខាណះសំឡេងក្មេងប្រុសយំក៏បន្លឺឡើងឲ្យរងំ

"វិប!"

"បាំង!!**"

      ចាន់ហើយនិងក្មេងប្រុសនោះក៏ត្រូវបានដៃមាំមួយគូលោមកក្រសោបអូសទៅដួលលើចិញ្ចើមផ្លូវ ឯឡាននោះក៏រេចង្កូតទៅបុកនឹងរនាំងផ្លូវហុយផ្សែងរងំ។ មនុស្សម្នាជាច្រើនដែលនៅជិតៗនេះក៏នាំគ្នារត់ចោលទៅមើលឈូឆរ អ្នកខ្លះខលហៅឡានពេទ្យ អ្នកខ្លះជួយសង្រ្គោះអ្នកដែលនៅក្នុងឡានឲ្យចេញមក ព្រោះខ្លាចបន្តិចទៀតឡាននឹងផ្ទុះ ហើយឯអ្នកខ្លះទៀតក៏នាំគ្នាឡាយវីដេអូបង្ហោះលើបណ្ដាញសង្គម នាំគ្នាជជែកវែកញែកគ្នាឲ្យឡើងកងរំពង។

《 ហឺហឺ!....ហឺ! 》សំឡេងក្មេងយំក៏ស្រាប់តែបន្លឺឡើងរងំៗនៅក្នុងដៃរបស់ចាន់ដែលសន្លប់បាត់ស្មារតីឈឹង

《 ចាន់!! 》នាយគឺជីធាន។ ជីធានរហ័សក្រោកលើកក្មេងប្រុសចេញពីដៃចាន់ដាក់ឲ្យគេក្រោកឈរហើយងាកមកអង្រួនខ្លួនអ្នកដែលដេកបិទភ្នែកឈឹងដូចមនុស្សស្លាប់។ មុននេះគឺគេបានឆ្លងកាត់ផ្លូវនេះដើម្បីទៅក្រុមហ៊ុន តែក៏បានឈប់ឈៀងចូលទិញកាហ្វេនៅហាងជាប់មាត់ផ្លូវនេះ ខាណៈពេលចេញមកវិញគេក៏បានប្រទះភ្នែកនឹងចាន់ដែលដើរម្នាក់ឯងដូចមនុស្សមិនមានព្រលឹងក្នុងខ្លួន ហើយគ្រប់សកម្មភាពរបស់ចាន់ក៏ត្រូវបានគេសង្កេតឃើញ ទើបគេទម្លាក់កែវកាហ្វេចោលហើយស្ទុះរត់សម្ដៅមកជួយបានទាន់ពេល។

✨ប្រពន្ធឆ្នាស់💕(Completed)Tahanan ng mga kuwento. Tumuklas ngayon