ភាគទី១៨ : ជិតគ្រប់ខែ

172 10 0
                                    

+ចម្ការតែ

      តាវសុងនិងអីុជូក៏បាននាំគ្នាជិះឡានបានរហូតមកដល់ចម្ការតែលើចង្កេះភ្នំរបស់ជីធាន ដែលវាក៏មិនជាជីធានដែរដែលជាអ្នកបង្កើតឡើង ចម្ការតែមួយនេះគឺបង្កើតឡើងមកដោយលោកតារបស់ជីធានហើយនិងលោកតារបស់អីុបូ ប៉ុន្តែចុងក្រោយលោកតារបស់អីុបូក៏សម្រេចចិត្តប្រគល់វាឲ្យទៅលោកតារបស់ជីធាន ទើបជាទល់មកដល់ពេលនេះ ចម្ការតែមួយនេះក៏បានធ្លាក់មកលើជីធាននេះឯង។

   ក្រោយពេលជិះមកដល់មាត់ផ្លូវចូលទៅភូមិដែលមិនអាចបើកឡានចូលទៅបានហើយ តាវសុងនិងអីុជូក៏នាំគ្នាចុះមកពីលើឡានព្រមគ្នា មើលឈរមើលផ្លូវដែលប៉ប៉េប៉ប៉ាច់ធ្វើឲ្យអីុជូធ្វើមុខចង់យំហូរចេញមកភ្លាម វាមិនបានងាយដូចដែលនាងបានគិតឡើយ ដូចពាក្យគេនិយាយតគ្នាថា ការគិតមិនដូចការពិតឡើយ។

《 អ្នកនាងតូច!ឈប់..!!ចង់ទៅណា៎? 》តាវសុងរហ័សលូកដៃចាប់ដើមដៃអីុជូជាប់ពេលនាងបែរខ្លួនបម្រុងនឹងដើរចេញ គេជ្រួញចញ្ចើមសួរនាងតូចទាំងឆ្ងល់ ក្រែងថាចង់មកហី មិចក៏ដើរបែរក្រោយអញ្ចឹង?

《 គឺ..ទៅផ្ទះវិញហ្នឹងណា៎! 》អីុជូតបទាំងបូញមាត់ ឃើញផ្លូវបែបនេះហើយ នាងអស់អារម្មណ៍បាត់ទៅហើយ ដំបូងខំគិតថាផ្លូវចូលអាចជិះឡានចូលបាន តែមានឯណា ចប់អស់និយាយ។ នាងហួសចិត្តនឹងបងថ្លៃនាងណាស់ដែលសុខចិត្តគេចខ្លួនមករស់នៅដល់នេះ មើលចុះផ្លូវរអិលដូចចាក់ប្រេងពីលើ បើជ្រុលរអិលដួលអីទៅ នាងបានឃើញមុខក្មួយទេ?

《 ក្រែងអ្នកនាងតូចមកបកស្រាយការពិតប្រាប់ចៅហ្វាយតូចហេស? 》តាបសុងបន្តសួរហើយព្រលែងដើមដៃនាងចេញតិចៗ គេតាមមិនទាន់ចិត្តអីុជូឡើយ ដំបូងថាចង់មក ក៏អូសគេមកភ្លាម ហើយដល់ពេលមកដល់ហើយក៏ថាចង់ទៅផ្ទះវិញ ដែលគេខំបើកឡានមកដល់ឆ្ងាយចុកដៃចង់ស្លាប់នេះ ដើម្បីតែប៉ុណ្ណឹងទេហេស?

《 ហឹក...!នាយមានបើកភ្នែកមើលផ្លូវទេ? ហើយចុះបើខ្ញុំដើរទៅហើយរអិលដួលប្រឡាក់ខោអាវ អុកមុខនឹងដីបែកមុខបាក់ចម្រុះអស់ អ្នកណាទទួលខុសត្រូវ? កំពុងរបស់ហ្សីនផង! 》អីុជូតបវិញទាំងមុខជូរហួញ ធ្វើឲ្យតាវសុងដកដង្ហើមធំច្រត់ចង្កេះលើកដៃញីថ្ងាស

✨ប្រពន្ធឆ្នាស់💕(Completed)Dove le storie prendono vita. Scoprilo ora