ជួយvoteឲ្យផង ចាំស្អែកឲ្យ3ភាគទៀត🥺💕
[.....]
《 ឥឡូវបងជ្រើសទៅ រវាងដេកឱបជ្រូក និងដេកឱបខ្ញុំបងយកមួយណា? 》ចាន់ដាក់សំណួរទៅអីុបូទាំងក្ដៅក្រហយចិត្ត ព្រោះមានអារម្មណ៍ថាប្ដីស្រឡាញ់ជ្រូកជាងខ្លួនទៅហើយ។ ឯអីុបូលឺសំណួរនេះហើយ គាំងស្ញេញហួសចិត្តនឹងប្រពន្ធដែលមកប្រច័ណ្ឌនឹងគេ មិនលើកលែងសូម្បីតែជ្រូកដែលគ្នាជាសត្វសោះ
《 ប្រា...ប្រាកដជាយកអូនហើយ! 》
《 បើយកខ្ញុំបងឆាប់ចេញមក ទៅផ្ទះវិញឥឡូវនេះ! 》ចាន់ក៏រហ័សបក់ដៃហៅម្ដងទៀត តែអីុបូដូចនៅតែក្រាញមិនចង់ចេញមក ព្រោះហាក់មិនដាច់អាល័យសោះនឹងល្បងកុងកុង មិត្តភក្តិគ្នាថ្មីថ្មោង។ ហើយដោយឃើញដូចនេះចាន់ក៏ស្ទុះចូលទៅទាញដៃនាយចេញមក អូសទៅផ្ទះវិញទាំងលំបាកលំបិន គឺថាដូចអូសឬស្សីបញ្ច្រាស់ចុងអញ្ចឹង
ក្រោយពេលមកដល់ផ្ទះអីុបូក៏ចូលទៅផ្លាស់សម្លៀកបំពាក់ ហើយចាន់ក៏បានយកសម្លៀកបំពាក់ខ្លួនឲ្យនាយស្លៀកដែរ។ បន្ទាប់ពីចេញពីបន្ទប់ទឹកប្ដូរខោអាវរួចរាល់ហើយ អីុបូក៏ដើរមកអង្គុយលើសាឡុងក្បែរចាន់ហើយក៏ចាប់ផ្ដើមនិយាយសន្ទនា៖
《 បងសុំទោស! 》
《 ...... 》ចាន់ស្ងាត់បាត់សំឡេងឈឹងងាកមកមើលមុខអីុបូទាំងរហ័ស ជ្រួញចញ្ចើមឆ្ងល់នឹងពាក្យដែលនាយពោលសុំទោសខ្លួន តើសុំទោសគេរឿងអី? មិនយល់ឡើយ!
《 បងសុំទោសសម្រាប់រឿងគ្រប់យ៉ាង ជាពិសេសគឺរឿងដែលបងបោកសុំលែងលះអូន 》អីុបូលើកដៃក្ដោបប្រអប់ដៃចាន់យ៉ាងណែន និយាយទាំងទឹកភ្នែកចាប់ផ្ដើមរលីងរលោង ហើយមិនខុសគ្នាពីចាន់ឡើយ
《 បងមិនបាច់សុំទោសទេ រឿងវាគន្លងហួសហើយ 》ចាន់ក៏ប្រឡេះដៃនាយចេញវិញ ពេលរំលឹកដល់រឿងនេះ ទ្រូងខាងឆ្វេងរបស់ចាន់ហាក់ដូចត្រូវបានរបស់អ្វីឆក់ឲ្យវាឈឺខ្ទោកៗ គេសឹងតែភ្លេចទៅហើយថាពេលនេះពួកគេទាំងពីរមិនមែនជាប្ដីប្រពន្ធគ្នា គេភ្លេចខ្លួនជ្រុលពេកទេ?.
《 វាកន្លងហួសពិតមែន តែវាក៏នៅតែដក់ជាប់ក្នុងបេះដូងបងរហូត! យើងទៅផ្ទះវិញទៅ ចាន់! បងសន្យាថានឹងមើលថែអូនហើយនឹងកូនឲ្យបានល្អ 》
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛