[.....]《 ចៅហ្វាយ! វ៉ាង អីុបូ មកហើយ! 》សុខៗកូនចៅម្នាក់ក៏រត់មកប្រាប់ ធ្វើឲ្យនាយកំឡោះជ្រួញចិញ្ចើម
《 ហេតុអីក៏វាមកលឿនម្ល៉េះ? 》នាយកំឡោះលើកដៃស៊កវ៉ែនតាវិញហើយក៏ប្រញាប់ឆាកចេញពីទីនោះយ៉ាងលឿន
បន្ទាប់ពីនាយដើរចេញទៅភ្លាម អីុបូហើយនិងចាន់ក៏នាំគ្នាចូលមក រួមទាំងអីុជូដែលបីអាហ្វូមកផងដែរ។ ពួកគេទាំងបីដើរមកឈរទល់មុខផ្នូររបស់តាន់បេ សំឡឹងមើលទៅរូបថតញញឹមក្អះក្អាយរបស់នាង តែពេលនេះនាងលែងមានជីវិតនៅលើលោកនេះទៀតហើយ។ អីុបូឈានជំហានទៅមុខបន្តិច ដាក់បាច់ផ្កាដែលទិញមកឲ្យនាង ជិតបាច់ផ្កាមួយបាច់អម្បាញ់មិញនេះ។
《 មុននេះមានអ្នកមកដែរហេស? 》អីុជូពោលទាំងឆ្ងល់ងាកមើលទៅក្រោយ ផ្កានៅស្រស់ដូចទើបនឹងដាក់ហើយ តែមិនឃើញនរណាឡើយ ហើយអម្បាញ់មិញខាងមុខផ្លូវក៏មិនឃើញនរណាដូចគ្នា
《 ប្រហែលជាមនុស្សត្រកូលចាងទេដឹង! 》អីុបូឆ្លើយតបនឹងប្អូនស្រី ហើយងាកមកមើលមុខចាន់ដែលឈរស្ងៀមស្ងាត់ឈឹងដូចមិនឃើញចង់មាត់អ្វីសោះ
《 បងមើលមុខអូនធ្វើអី? 》
《 គ្រាន់តែប្លែកចិត្ត ពេលមិនឃើញអូនមាត់កអី 》
《 ហឹម...មិនមែនមិនចង់និយាយអីទេ តែគ្រាន់តែមិនដឹងគួរនិយាយអ្វីល្អ ពីមុនអូននឹងនាងក៏មិនដែរមានទំនាក់ទំនងល្អជាមួយគ្នា មានដែរតែមានតែពេលទះគ្នាហ្នឹង 》ចាន់ដកដង្ហើមធំនិយាយតាមត្រង់តាមការគិតពេលនេះ តែក៏ធ្វើឲ្យអីុបូផ្ទុះសំណើចឡើងភ្លាម មិនដឹងថាគួរឲ្យកំប្លែងត្រង់ណាទេ
《 ណ្ហើយ!...ចាង តាន់បេ! ខ្ញុំសុំទោសនាង បើទង្វើដែលខ្ញុំធ្វើកន្លងមក វាមិនគប្បីនឹងនាង តែក៏ព្រោះតែនាងដូចគ្នាបើកុំតែនាងមានគំនិតអាក្រក់លើពួកខ្ញុំ ជីវិតនាងក៏មិនធ្លាក់ក្នុងសភាពបែបនេះដែរ....ការសងសឹកអ្នកដទៃ ក្ដៅក្រហាយពេលឃើញអ្នកដទៃបានសុខ វាមិនបានធ្វើឲ្យនាងមានសេចក្ដីសុខប្រាកដឡើយ បើទោះជាមាន វាក៏គ្រាន់តែជាសេចក្ដីសុខបាំងភ្នែកមួយភ្លេតប៉ុណ្ណោះ ខ្ញុំសូមអហោសិកម្មឲ្យនាងគ្រប់យ៉ាងណា៎! 》
CZYTASZ
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛