[ ..... ]
《 បន្ទប់នេះហើយ! 》នាំមកដល់់ប្រាប់មួយម៉ាត់ ពូងោលយើងក៏ដើរចេញទៅបាត់យ៉ាងរំភើយ។ អីុបូឈរសំឡឹងទ្វារមួយសន្ទុះតូច ទើបសម្រេចចិត្តលើកដៃគោះទ្វារ
''តុក តុក''
《 ទៅហើយ! 》
"ក្រាក"
《 លោក...លោកប្រធានវ៉ាង!!!!! 》ឡាវ ឈិន បើកទ្វារមកក៏បើកភ្នែកធំៗភ្ញាក់ផ្អើលឈុតធំតែម្ដង បម្រុងនឹងរុញអីុបូចេញហើយរត់ចេញ តែនាយកំឡោះរហ័សជាងក៏យកខ្លួនទៅពាំងហើយរុញ ឡាវ ឈិន ចូលទៅក្នុងបន្ទប់ហើយចាក់គន្លឹះក្រិបយ៉ាងលឿន។ នាយសន្យានឹងខ្លួនឯងហើយថាលើកនេះនឹងចាប់ ឡាវ ឈិន ឲ្យបាន នាយមិនអាចឲ្យឱកាសលើកនេះគេរត់រួចបានទៀតទេ
ឡាវ ឈិន ដែលត្រូវនាយរុញដួលផ្ងារក្រោយចូលមកក្នុងបន្ទប់នេះក៏ធ្វើភ្នែកសឡើង សំឡឹងមើលដៃដែលចាក់គន្លឹះ និងជំហានយឺតៗដែលបោះចូលមករកទាំងចាប់ផ្ដើមញ័រខ្លួនដូចកូនឆ្កែធ្លាក់ទឹកបណ្ដើរៗទៅហើយ។
《 លោក..លោកមក..មករកខ្ញុំធ្វើស្អី? ខ្ញុំ...ខ្ញុំលាឈប់ហើយ! 》ឡាវ ឈិន ភ្នែកនៅកញ្ចឹងកសួរទៅអីុបូដែលដើរចូលទៅអង្គុយលើសាឡុងធ្វើរំភើយ ខុសពីនាយដែលមានខ្លួនហើយភ័យចង់រោគនោមដាក់ខោបាត់ទៅហើយនាក៎
《 ខ្ញុំមិនបានទទួលពាក្យលាឈប់របស់ឯងទេ.... 》អីុបូឆ្លើយតបប៉ុននេះក៏កាត់បន្តិច ហើយក្រោកឈរដើរសំដៅមករក ឡាវ ឈិន ដែលភ័យហើយស្ទុះក្រោកឡើងដើរថយក្រោយ ញើសក៏ចាប់ផ្ដើមហូរចុះមកតាមថ្ងាសនិងសៀតផ្កា
《 ហេតុអ្វីក៏ឫកពាឯងដូចជាខ្លាចខ្ញុំម្ល៉េះ? ឯងធ្វើស្អីខុសចំពោះខ្ញុំមែនទេ? ឡាវ ឈិន! 》អីុបូជ្រែកដៃចូលហោប៉ៅសំឡឹងមើល ឡាវ ឈិន ដែលថយក្រោយរហូតប៉ិតខ្លួននឹងជញ្ជាំង ជាមួយទឹកមុខពិបាកស្មាន
《 ខ្ញុំមិន...មិនបានធ្វើអីទេ!! 》ឡាវ ឈិន នៅតែរក្សាសំឡេងញ័ររបៀបភ័យខ្លាចដដែលមិនប្ដូរ ធ្វើឲ្យអីុបូថ្លោយសំឡេងសើចនឹងដើមកមក មើលទៅបើនាយមិនចាក់ទៅត្រង់ៗទេ គេមិនព្រមទទួលកំហុសដែលគេបានធ្វើឡើយ
《 ឯងលួចឯកសារសម្ងាត់របស់ក្រុមហ៊ុនទាំងមូលទៅឲ្យ ចាង តាន់បេ ហើយ ឯងនៅថាឯងមិនបានធ្វើស្អីទៀតហេស? 》លឺពាក្យរបស់អីុបូហើយ ឡាវ ឈិន ក៏អុកគូទដួលភ្លាម មើលទៅលើនេះគេរត់មិនរួចទេ លើកមុនអាចដឹងមុនថានាយមកទើបគេអាចរត់បាន តែលើកនេះអត់ទេ សូម្បីសំឡេងបន្តិចក៏មិនបានដឹងដែរ
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛