នីហាវ មកទៀតហើយ🙉
រឿង : ប្រពន្ធឆ្នាស់
ភាគទី៤ : ការសង្ស័យ
Enjoy Your Reading📖💞
________________
[.....]
ក្រោយពីអីុបូសន្លប់បាត់ស្មារតី ចាន់ចាប់ផ្ដើមភ័យស្លេកស្លាំង ធ្វើនេះក៏មិនត្រូវធ្វើនោះក៏មិនត្រូវ គិតក្នុងចិត្តមិនគួរណាកូនដំបូងរបស់ពួកគេមកឲ្យចាញ់អីបែបនេះ កំពុងតែបារម្ភទម្រាំតែគេបាត់ចាញ់ អីុបូប្ដីសម្លាញ់របស់គេអាចទ្រាំទ្ររួចឬទេ? ហើយបើទៅមិនរួចគិតយ៉ាងមិច?
រាងតូចស្ទុះរត់ចុះពីគ្រែទៅទាញថតតុបើកយកប្រេងខ្យល់ ហើយរហ័សរត់ឡើងមកលើពូកវិញ លើកខ្លួនអីុបូមកដាក់លើភ្លៅហើយយកប្រេងខ្យល់ទៅដាក់ជិតច្រមុះនាយ ព្រមទាំងយកដៃបក់ចុះឡើងដូចកំពុងជួយមនុស្សកំពុងកើតខ្យល់។
《 បង...បងកុំកើតអីណា! 》ចាន់ពោលតិចៗទាំងភ្នែកសំឡឹងប្ដីព្រិចៗមិនឈប់ មិញនេះគេលេងជ្រុលដៃណាស់ សង្ឃឹមថាអីុបូនឹងរហ័សដឹងខ្លួនមកវិញចុះ
និយាយពីអ្នកដែលសន្លប់ស្លូកស្ដឹង មួយសន្ទុះក្រោយមកក៏ចាប់ផ្ដើមបើកភ្នែកព្រឹមៗ ហើយក៏ឃើញប្រពន្ធកំពុងតែបក់ផ្លិតឲ្យខ្លួនទាំងទឹកមុខបារម្ភ នាយក៏លេចស្នាមញញឹមបន្តិចទាំងផ្ទៃមុខពោរពេញទៅដោយស្នាមជាំ។
《 បង....បងដឹងខ្លួនហើយមែនទេ? 》ចាន់រហ័សក្រសោបមុខរបស់អីុបូសួរ ឯនាយក៏ងក់ក្បាលផ្ងក់ៗទាំងមិនបានមាត់អ្វី ហើយក៏ស្ទុះក្រោកអង្គុយឡើងបែរមកសំឡឹងចាន់
《 ហឹកៗ...អូនសុំទោស! 》ចាន់ក៏ពេបមាត់យំម្ដងទៀត ក្នុងចិត្តខឹងនឹងខ្លួនឯងពេលដែលសំឡឹងស្នាមជាំនៅលើផ្ទៃមុខប្ដី
《 អ្ហាៗ!កុំយំ បងមិនបានកើតអីទេ អូនមិនមែនអ្នកខុសទេ នាក៎!កូនក្បាលខូចនេះទៅវិញទេ....នេះចង់ធ្វើបាបប៉ាផងហេស? 》អីុបូរហ័សនិយាយលួងចាន់ហើយលើកដៃជូតវាសទឹកភ្នែកដែលហូរមកតាមថ្ពាល់ គេយល់ច្បាស់ណាស់ថាអ្នកដែលកំពុងមានផ្ទៃពោះ អារម្មណ៍តែងតែផ្លាស់ប្ដូរ ហើយចូលចិត្តគិតច្រើន អញ្ចឹងហើយគេមិនអាចមានចិត្តខឹងនឹងចាន់ទេ ក្នុងនាមដែលគេប្ដីផង និងជាប៉ាផង។ នាយក៏ឱនទៅជិតពោះរបស់ចាន់ និយាយទៅលោកកូនកំហូចដែលឲ្យប្រពន្ធខ្លួនចាញ់អីចម្លែកបែបនេះ ខ្លាចថាកើតមកប៉ាសង្ហារជាងខ្លួនឬយ៉ាងមិច? ទើបបានជានៅក្នុងពោះឲ្យចាន់ចាញ់ហើយមកទះតប់គេបែបនេះ?
VOUS LISEZ
✨ប្រពន្ធឆ្នាស់💕(Completed)
Fiction généraleTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛