ភាគទី៤២ : រឿងអតីតកាល

109 10 0
                                    

[...]
"ងឺត"
ឡានស្ព័រពណ៌ខ្មៅបានបើកមកឈប់នៅមុខទីសំណាក់កន្លែងដាក់ធាតុមនុស្សស្លាប់មួយកន្លែង។ ក្រោយពេលចេញពីពិភាក្សាការងាររួចអីុបូក៏បានឲ្យតាវសុងជិះបត់មកតាមផ្លូវនេះ ព្រោះនាយចង់មកសួរសុខទុក្ខមនុស្សម្នាក់ មនុស្សម្នាក់ដែលបានស្លាប់ទៅកាលពីដប់បីឆ្នាំមុន។

"ចៅហ្វាយ?"តាវសុងងាកភ្នែកមើលអីុបូតាមកញ្ចក់ឡាន ព្រោះឡានឈប់យូរហើយតែនាយដូចគ្មានប្រតិកម្មអ្វីបន្តិចសោះ។

"អឹម...!"អីុបូងើយភ្នែកក្រឡេកមើលតាវសុងហើយក៏រហ័សឈានជើងចុះពីលើឡានដោយមិនភ្លេចទាញបាច់ផ្កាមួយបាច់ធំមកជាមួយ បន្ទាប់មកក៏ដើរចូលទៅខាងក្នុងតាមដោយតាវសុងដើរអមពីក្រោយ។

    សន្ធឹកស្នូរស្បែកជើងជាន់លើស្លឹកឈើក្រៀមៗបង្កជាសំឡេងស្រួយខ្ញោកៗ លាយឡំនឹងខ្យល់ត្រជាក់ដៃជើងបក់មកធ្វើឲ្យសក់ខ្មៅរលើបរលោងរបស់នាយសង្ហារយើងទាំងពីរភើយភើរទៅលើបង្ហាញទម្រង់មុខល្អឥតខ្ចោះ។

    តាវសុងឈរក្រព័ទ្ធដៃទៅក្រោយសំឡឹងមើលទៅអីុបូដែលឱនចំកោងខ្នងដាក់បាច់ផ្កានៅមុខរូបថតរបស់ជីធាន។ មែនហើយ ជីធានបានស្លាប់ហើយកាលពីដប់បីឆ្នាំមុន ការស្លាប់របស់នាយនៅតែធ្វើឲ្យអីុបូបំភ្លេចមិនបាន។

"ឯងសុខសប្បាយទេសម្លាញ់?"អីុបូបន្ទន់ជង្គង់ចុះបន្តិច ដកយកកូនក្រណាត់មកជូតថើរៗលើផ្ទៃរូបថត ព្រោះវាស្រអាប់ដោយសារដីហុយ។ មិនថារយះពេលកន្លងទៅយូរប៉ុន្មាន មិនថាធ្លាប់មានរឿងអ្វីកើតឡើង ឆូវ ជីធាន ម្នាក់នេះនៅតែជាមិត្តរបស់គេជានិច្ច។

(ត្រឡប់ទៅ១៣ឆ្នាំមុន)
កាលនោះ គឺជាថ្ងៃដែលបីនាក់ប៉ាកូននាំគ្នាទៅលេងសមុទ្រដើម្បីកាត់បន្ថយភាពតានតឹងដែលមានទាំងអម្បាលមាណ។  តែនរណាទៅស្មានដឹងថាការធ្វើដំណើរកំសាន្ដមួយនេះធ្វើឲ្យទាំងកូនទាំងប្រពន្ធត្រូវជនមិនស្គាល់មុខចាប់ទៅនោះ?

   ដំណើរហាក់បង្កប់ទៅដោយភាពតានតឹងរបស់អីុបូបានដើរឆ្វែលទៅឆ្វែលមកក្នុងបន្ទប់ ដៃម្ខាងកាន់ទូរសព្ទរបស់ខ្លួន ដៃម្ខាងទៀតកាន់ទូរសព្ទរបស់ចាន់។ ប្រពន្ធកូនបាត់ទាំងមូល តែគេក៏មិនអាចធ្វើអ្វីបាន ក្រៅពីដើរទៅដើរមកក្នុងបន្ទប់បែបនេះមែនទេ?

✨ប្រពន្ធឆ្នាស់💕(Completed)حيث تعيش القصص. اكتشف الآن