ភាគទី២០ : រត់គេច

165 11 0
                                    

#បីថ្ងៃក្រោយមក

+ភូមិគ្រឹះតូច

      ពេលនេះអីុបូគឺកំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយមាន ឡាវ ឈិន អង្គុយស្ងៀមស្ងាត់នៅម្ខាង។ គឺពួកគេកំពុងរងចាំតាវសុងនាំមនុស្សម្នាក់មក ដែលម្នាក់នោះគឺជាមិត្តម្នាក់របស់អីុបូដែលរាប់អានគ្នាតាំងពីយូរណាស់មកហើយ តែក៏មិនសូវបានជួបមុខគ្នាឡើយ ព្រោះរវល់ការងាររាងខ្លួន។ មិត្តម្នាក់នោះឈ្មោះថា យី អ៊ូុមីុង ។ អ៊ូមីុង គឺជាអធិការស្នងការនគរបាលដែលមានសមត្ថភាពនិងមានកេរ្ដិ៍ឈ្មោះបោះសំឡេង រឿងក្ដីជាច្រើនត្រូវបានដោះស្រាយដោយសារនាយនេះឯង ហើយដែលគេឲ្យតាវសុងនាំអ៊ូមីុងមកក៏ព្រោះចង់ពឹងពាក់គេរឿងប្ដឹងតាន់បេនេះឯង។

       អីុបូអង្គុយខ្លួនស្ទើរតែមិនជាប់ផ្ទៃសាឡុង ងាកមុខជារឿយៗសំឡឹងទៅមាត់ទ្វារបន្ទប់ ក្នុងចិត្តអន្ទះសារយ៉ាងខ្លាំង ដល់ថ្នាក់នឹកខឹងនឹងតាវសុងដែលទៅយូរនោះយូរ ស្មើរនេះទៅហើយនៅមិនទាន់ឃើញមកទៀត។

     បន្តិចក្រោយមក សំឡេងស្នូរឡានក៏បើកចូលមក ធ្វើឲ្យអីុបូនិងឡាវ ឈិន ប្រាកដចិត្តយ៉ាងខ្លាំងថាជាឡានរបស់តាវសុងដែលនាំអ៊ូមីុងមក។ ក៏ដូចជាការគិតរបស់ពួកគេពិតមែន តាវសុងដើរបោះមកយ៉ាងសង្ហារ ព្រមទាំងបុរសក្នុងឈុតឯកសណ្ឋានប៉ូលីសដើរតាមមកពីក្រោយទាំងមុខមាំ បង្ហាញពីភាពម៉ត់ចត់ក្នុងការងាររបស់គេ។

《 អាមីុង! // អាបូ! 》មិត្តទាំងពីរក៏នាំគ្នាឱបស្វាគមន៍គ្នាបន្តិច បន្ទាប់ពីបែកគ្នាយូរឆ្នាំហើយដែរ។ អ៊ូមីុងក៏ដាក់បង្គុយចុះក្បែរអីុបូហើយចាប់ផ្ដើមពិនិត្យមើលភស្តុតាងដែលអីុបូថតមកទាំងស្ងៀមស្ងាត់មិនមានមាត់កអ្វីឡើយ

《 ឯងទៅយកភស្តុតាងទាំងអស់នេះមកបានយ៉ាងមិច? 》ដៃកាន់ភស្តុតាងឯមុខក៏ងាកមកមើលអីុបូ

《 សម្រេចថាវាប្រើការបានទេ? 》នាយបែរមិនឆ្លើយ តែក៏បែរជាសួរត្បុលធ្វើឲ្យអ៊ូមីងដកដង្ហើមធំបន្តិច តែការដកដង្ហើមរបស់គេក៏កាន់តែធ្វើឲ្យនាយទម្លាក់ទឹកមុខចង់អស់សង្ឃឹមឡើងមក

《 ប្រាកដជាបានហើយ តែឯងមានសាក្សីទេ? 》

《 គឺខ្ញុំ! ខ្ញុំជាសាក្សី! 》ឡាវ ឈិន ឧទានឡើងធ្វើឲ្យគ្រប់គ្នាងាកមុខមកសំឡឹងគេ

✨ប្រពន្ធឆ្នាស់💕(Completed)Où les histoires vivent. Découvrez maintenant