ភាគទី៤៥ : បញ្ចប់

301 21 1
                                    

  សេចក្ដីសុខពិតប្រាកដ កើតចេញពីចិត្តស្ងប់ ការគិតល្អ ការធ្វើល្អ ការស្ដីល្អ។ យើងមិនបៀតបៀនគេ គេមិនចងកម្មយើង ភាពស្មោះត្រង់ សេចក្ដីស្រឡាញ់ នឹងធ្វើឲ្យមនុស្សរស់នៅប្រកដដោយសុភមង្គល។

~~

"អរគុណឯងហើយ!"ជីធានលើកដៃឱបអីុបូវិញទាំងខ្លួនចាប់ផ្ដើមញ័រទទ្រើកព្រោះយំ

"មិនបាច់អរគុណយើងទេ ឯងមិនអីគឺល្អហើយ ឯងដឹងទេ?យើងគិតថាឯងស្លាប់មករហូត យើងតែងតែគិតថាការស្លាប់របស់ឯងជាកំហុសរបស់យើង"អីុបូអង្អែលខ្នងជីធាន អនុស្សាវរីយ៍កាលពីក្មេងតែងតែដក់ជាប់នៅក្នុងអង្គចងចាំរបស់នាយ មិត្តភាពមួយនេះមិនស្លាប់ឡើយ ទោះជានាយអស់ដង្ហើមហើយក៏ដោយក្ដី។

"ទេ! ទោះជាយើងស្លាប់ក៏មិនមែនជាកំហុសឯងដែរ តែវាគឺដោយសារភាពអាត្មានិយមរបស់យើង ភាពឆោតល្ងង់ច្រណែនឈ្នានីសរបស់យើង ទើបធ្វើឲ្យយើងទទួលកម្មបែបនេះ ឯងឃើញស្នាមលើមុខយើងទេ? វាសាកសមហើយនឹងមនុស្សដូចជាយើង"ជីធានរុញអីុបូចេញបន្តិចរៀបរាប់ទាំងអួលដើមក មិនសូវហ៊ានប្រឈមមុខអីុបូឡើយ។

"ឯងខុសហើយ ស្នាមនៅលើមុខឯងនេះរឹតតែធ្វើឲ្យឯងសង្ហារទៅវិញទេ"មួយឃ្លានេះ ក៏ធ្វើឲ្យជីធានផ្ទុះសំណើចចុងមាត់បន្តិច

"ឯងកុហកយើងអត់សមសោះ"

"ណ្ហើយ ក្រែងយើងត្រូវរូវគ្នាហើយតើស៍ ឯងកុំភ័យចាំយើងជូនឯងទៅកែសម្ជស្ស យើងមិនឲ្យឯងអត់ប្រពន្ធឡើយ សម្លាញ់!!"អីុបូលើកដៃគោះស្មាជីធានតិចៗ

"មែនហើយ ចៅហ្វាយស្គាល់ច្បាស់ណាស់កន្លែងកែសម្ជស្ស ព្រោះត្រូវចៅហ្វាយតូចវាយខូចមុខញយដង"សុខៗតាវសុងក៏លូកមាត់មកជ្រលក់ទាំងមុខរីកដូចគ្រាប់ជី តែក៏ទទួលបានមុខយក្សពីអីុបូទៅវិញ ទើបនាយលេបទឹកមាត់ផ្សើមបំពង់កហើយងាកទៅមើលអ្វីផ្សេងជំនួស

"ឯងនៅតែខ្លាចប្រពន្ធដូចដើម ហាសហា៎....!"ជីធានសើចឡើងស្រស់ ធ្វើឲ្យអីុបូដែលត្រូវគេbullyធ្វើទឹកមុខលែងត្រូវ (ធើមិចបើគ្នាខ្លាចពន្ធមែន អូនចាន់ឆ្នាំខ្លាហ៎😌)

"អ្នកណាថាយើងខ្លាច? យើងគ្មានខ្លាចកាចាន់មុខទន្សាយហ្នឹងឡើយ ដែលយើងព្រមតាមមករហូតមិនដែលជំទាស់ចិត្តនោះ ក៏ព្រោះយើងជាសុភាពបុរសប៉ុណ្ណោះ, ពួកឯងដឹងទេ បើយើងចេញចរិកពិតណា ប្រពន្ធយើងរាបដូចកន្ទេលបស់យើងបាត់ទៅហើយ"អីុបូលើកដៃមកឱបស្មានិយាយទាំងមានអំនួតអួតទៅតាវសុងនិងជីធាន តែពីរនាក់នោះក៏នាំគ្នាពេបមាត់ឲ្យមកវិញ ជឿស្លាប់ហើយប្រូអើយ●_○

You've reached the end of published parts.

⏰ Last updated: May 11, 2022 ⏰

Add this story to your Library to get notified about new parts!

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now