ភាគទី៣៥ : គ្រោះថ្នាក់ចៃដន្យ

141 17 0
                                    


Enjoy Your Reading 😊💜

________________________

ពាក្យថាសត្រូវ គ្រប់គ្នាប្រាកដជាមិនចង់មានឡើយ តែចុះបើយើងមានទាំងខ្លួនយើងផ្ទាល់មិនបានដឹង តើវាយ៉ាងមិចវិញ? សត្រូវនៅឆ្ងាយវាមិនអីទេ ព្រោះយើងអាចរៀបចំផែនការទប់ទល់ទាន់ពេល តែបើជាសត្រូវក្បែរវិញ វាពិបាកនឹងចាត់ការបន្តិចហើយ ព្រោះគេមានសន្លឹកបៀរធំក្នុងដៃ គេដឹងរឿងសម្ងាត់របស់យើង យើងចង់ធ្វើស្អី ដើរយ៉ាងមិចក៏គេដឹងដែរ ហើយរឿងផែនការរបស់គេកាន់តែល្អិតល្អន់ទៀត។

+កន្លែងអាថ៌កំបាំង

"តិបៗ!"
ស្នូរស្បែកជើងប៉ះកកិតជាមួយផ្ទៃការ៉ូបន្លឺឡើងរងំៗជារឿយៗ ម្ចាស់ដំណើររាងខ្ពស់ស្រឡះតឺនុយឈុតខ្មៅមួយតួខ្លួន បោះជំហានយ៉ាងស្វាហាប់តម្រង់ទៅបន្ទប់ចៅហ្វាយនាយរបស់ខ្លួន។ ទីនេះងងឹតណាស់ សូម្បីពន្លឺមួយក៏ឆ្លុះចូលមកមិនបានមក កុំតែបានពឹងលើពន្លឺអំពូលភ្លើងដែលបំពាក់តាមផ្ទៃពិដានមករហូតប៉ុណ្ណោះ ដែលជួយនាំដំណើរនាយកំឡោះចូលមកខាងក្នុងបាន ហើយនៅទីសងខាងផ្លូវដែលនាយដើរចូលមក គឺសុទ្ធតែមានអង្គរក្សឈុតខ្មៅយាមកាមយ៉ាងសកម្ម មិនងាយឲ្យនរណាម្នាក់ចូលមកបានឡើយបើគ្មានការអនុញ្ញាតពីមនុស្សមានអំណាចខាងក្នុង។

"តុក តុក"

《 ចូលមក! 》សំឡេងគ្រលបែបមនុស្សប្រុសបន្លឺឡើងស្អកៗពីខាងក្នុងបន្ទប់ ហុចផលឲ្យអ្នកដែលគោះទ្វារមុននេះហ៊ានលើកដៃរុញទ្វារ ហើយដើរចូលទៅខាងក្នុងទាំងឱនក្បាលមិនហ៊ានងើយឡើងលើស្មើរមុខគ្នានឹងម្ចាស់បន្ទប់ឡើយ។

ថាផ្លូវដែលចូលមកអម្បាញ់មិញទៅវាងងឹត ប៉ុន្ដៃវាមិនបានងងឹតប្រៀបនឹងបន្ទប់មួយនេះឡើយ ព្រោះសូម្បីតែភ្លើងអំពូលក៏មិនបានបើកបំភ្លឺដែរ។ មនុស្សប្រុសរាងមាំដែលអង្គុយគោះដៃនឹងតុចាប់ផ្ដើមបង្វិលកៅអីមកម្ដងបន្តិចៗ តែដោយសារភាពងងឹតក៏ធ្វើឲ្យយើងបានឃើញត្រឹមព្រាលៗមិនបានច្បាស់លាស់ មិនអាចកំណត់អត្តសញ្ញាណបានឡើយ ថាគេជានរណា ឬឈ្មោះអ្វី បានដឹងត្រឹមថាគេជាមនុស្សមានអំណាច ចិត្តឃោរឃៅខុសពីមនុស្សទូទៅប៉ុណ្ណោះ។

✨ប្រពន្ធឆ្នាស់💕(Completed)Waar verhalen tot leven komen. Ontdek het nu