[......]《 អូខេ បងព្រមធ្វើតាមអូនទាំងអស់! 》អីុបូឆ្លើយតបនឹងចាន់ទាំងគ្មានការស្ទាក់ស្ទើរ
《 ល្អ!ស្អែកព្រឹកនេះនឹងចាប់ផ្ដើម បងត្រូវចាំថាបងគ្មានសិទ្ធបដិសេធឡើយ វ៉ាង អីុបូ! ប្ដីសម្លាញ់ 》ចាន់និយាយទាំងស្នាមញញឹមលាក់គំនួច សប្បាយក្នុងហារតីជាពន់ពេក ឱនរលសបាច់ផ្កាដែលជ្រុះទៅលើដីមកកាន់ហើយបែរខ្នងបន្តដំណើរទៅបេះស្លឹកតែយ៉ាងរំភើយ ធ្វើឲ្យអីុបូរហ័សលើកដៃទប់ច្រមុះហើយរត់ទៅតាមពីក្រោយរកិតៗ
+ស្អែកឡើង
ចាន់ថ្ងៃនេះហាក់អារម្មណ៍ល្អជាខ្លាំង ងើបតាំងពីព្រលឹមស្រាងៗចូលបន្ទប់ទឹកងូតទឹកតែងខ្លួនយ៉ាងស្រស់ស្អាតតាមទម្លាប់ដើម ផ្ទៃមុខអមទៅដោយស្នាមញញឹមហាក់មិនចេះជិនណាយ។
《 វ៉ាង អីុបូ! បងឆាប់ភ្ញាក់ឡើង! ព្រូស* 》ចាន់ដើរចេញពីបន្ទប់ទឹកហើយមកឈរនៅចុងគ្រែ លើកជើងធាក់អីុបូដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់មិនចង់ភ្ញាក់ រហូតធ្លាក់ពីលើគ្រែបានសម្រេច ទោះជាមិនចង់ភ្ញាក់ ពេលនេះក៏ត្រូវបាត់ទៅហើយ
《 អូយូយយ!!...សឺត* 》អីុបូរគើមៗតោងពូកងើបមកវិញ លើកដៃច្រត់ចង្កេះ សំឡឹងមុខប្រពន្ធដែលចូលចិត្តប្រើហិង្សាដាក់ខ្លួន បើគ្រាន់តែដាស់ធម្មតាទៅវាថី បានមកធាក់គេឡើងចង់គ្រិចចង្កេះបែបនេះ ពិតជាកំពូលប្រពន្ធមែនបាទ!
《 ខ្ញុំទុកពេលឲ្យបងប្រាំនាទី រៀបចំខ្លួនឲ្យរួចរាល់ ខ្ញុំចាំនៅខាងក្រៅ! 》ចាន់មិនបានខ្វល់ពីភាពឈឺតុកតាប់របស់លោកប្ដីឡើយ ពោលដាក់លក្ខខណ្ឌហើយក៏ញញឹមដើរចេញពីបន្ទប់ត្រុយ អាស្នាមញញឹមនឹងក៏តាមជាមួយទៀត ដូចសប្បាយអរដល់ហើយពេលបានធ្វើបាបប្ដីខ្លួនឯងចឹង ><
《 ប្រាំ...ប្រាំនាទីហេស? 》អីុបូចាប់ភ្លឹក ពោលឡើងទាំងរដាក់រដុបក្រោយពេលដែលចាន់ចេញទៅក្រៅបាត់ទៅហើយ គិតទៅជីវិតប្រុសព្រានសង្ហារដូចជាគេនេះ ពិតជាកំសត់ សឹងតែស្រក់ទឹកភ្នែកទៅហើយ គិតចឹងទេ?
《 បើបងមិនហើយទេ កុំសង្ឃឹមថាខ្ញុំព្រមទៅវិញ! // បាទៗ! 》លឺសំឡេងដាស់តឿនរបស់ប្រពន្ធពីខាងក្រៅភ្លាម អីុបូក៏ឆ្លើយតបវិញយ៉ាងលឿន ភ្លេចអស់ភាពកំសត់អម្បាញ់មិញ ស្ទុះរត់ចូលបន្ទប់ទឹក ងូតទឹកសម្អាតខ្លួនយ៉ាងសប្បាយរីករាយ មិនទាន់ដឹងថាខ្លួននឹងត្រូវជួបអ្វីបន្តិចទៀតឡើយ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛