[....]
ពន្លឺព្រះអាទិត្យរះចាំងចាចចូលមកក្នុងបន្ទប់សម្រាកដ៏ធំទូលាយ រចនាបថទាន់សម័យ គ្រឿងសង្ហារឹមទំនើបៗ ឃើញហើយមានអារម្មណ៍ថាបើបានសម្រាកនិងមានផាសុខភាពយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះផងដែរ ក៏បានបង្ហាញឲ្យឃើញពីប្ដីប្រពន្ធមួយគូ ដែលកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតដូចជាស្ករ ទាំងមិនបានខ្វល់ថាកូនបាត់ទៅណាឡើិយ😒។
ត្របកភ្នែកធ្ងន់ដូចកណ្ដុករបស់ចាន់ចាប់ផ្ដើមកម្រើកបើកឡើងតិចៗដើម្បីឲ្យសាំុនឹងពន្លឺដែលចាំងចូលមក សំឡឹងមើលពិដានមួយសន្ទុះតូច ទើបឱនមុខយឺតៗមកវិញសំឡឹងមុខសង្ហារៗគួរឲ្យចង់់ខ្វាចរបស់ប្ដី យប់មិញលេងគេឡើងសន្លប់ណា៎!!
ដៃស្រឡូងតូចឈោងទៅរកទូរសព្ទដែលទុកនៅលើក្បាលដំណេកមកចុចមើល គ្រាន់តែពន្លឺទូរសព្ទបើកភ្លាមចាន់ក៏លើកដៃមកបាំងភ្នែកបន្តិច អារម្មណ៍ឈឺក្បាលក៏ចាប់ផ្ដើមឡើង ធ្វើឲ្យនាយតូចក្រវីក្បាលឡើងសីុសឺ។ បន្ទាប់ពីបានគ្រាន់បើបន្ដិច ចាន់ក៏ចុចបើកទូរសព្ទសារជាថ្មីហើយក៏បានឃើញថានេះម៉ោងឡើង10ជាងទៅហើយ។ ពេលនេះហើយដែលរាងតូចចាប់ភ្លឹក ចុះកូនប្រុសគេមិនឃ្លានបាយស្លាប់ហើយទេហេស?
《 អាហ្វ....ហ្វូ...!! ? 》ចាន់ស្ទុះក្រោកអង្គុយឡើង ស្រែកហៅឈ្មោះកូនទាំងចោលក្រសែភ្នែកទៅកាន់គ្រែរបស់កូន តែគេក៏ទទួលបានត្រឹមកម្រាលរញ៉េរញ៉ៃ ស្រមោលមួយរបស់អាហ្វូក៏មិនបានឃើញដែរ។
នាយតូចរហ័សគ្រវាសក្រសែភ្នែកជុំវិញបន្ទប់ដើម្បីរកកូនប្រុស តែក៏នៅតែមិនបានឃើញស្រមោលកូនដដែល។ ចាន់ស្រវាដៃសើយភួយចេញ រំកិលចុះពីលើគ្រែហើយក៏ដើរទៅរកទ្វារបន្ទប់ទឹក ខ្លាចក្រែងថាគេភ្ញាក់ហើយនឹងចូលទៅក្នុងនោះ។
《 អាហ្វូ!កូននៅក្នុងហ្នឹងទេ? 》ចាន់ផ្អោបខ្លួននឹងសន្លឹកទ្វារស្រែកហៅកូន តែទទួលមកវិញបានត្រឹមភាពស្ងប់ស្ងាត់។ នាយតូចលើកដៃគោះម្ដងជាពីរដងក៏នៅតែស្ងាត់ ទើបសម្រេចចិត្តលើកដៃរុញទ្វារចូលទៅ។ គេរុញចូលបានមែន ប៉ុន្ដែគ្មាននរណានៅក្នុងហ្នឹងឡើយ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛