[......]
"ក្រាក!"
ថ្ងៃល្ងាចណាស់ទៅហើយ ទើបជំទាវចាន់ព្រមលើកដៃបើកទ្វារចេញមកខាងក្រៅ។ ចាន់នៅមិនព្រមប្រឡែងដៃពីទ្វារឡើយ ខ្លួននៅឱបទ្វារងើយ.កដូចកុកក្រឡេកភ្នែកឆ្វេងស្ដាំដូចចោររកមើលរបស់របរដើម្បីលួចយកទៅលក់យកលុយចាយ។ ប៉ុន្ដែការពិតរាងតូចកំពុងតែបង្វិលក្រសែភ្នែករកប្ដីពេញសិទ្ធរបស់ខ្លួនប៉ុណ្ណោះ។
រាងតូចច្រឡឹងចាប់ផ្ដើមបោះជំហានយឺតៗលបៗដូចខ្លាចនរណាឃើញ កែវភ្នែកនៅតែក្រឡាប់ចុះក្រឡាប់ឡើងមិនប្ដូរ ហើយដែលព្រមចេញមកក្រៅនេះណា ក៏ព្រោះតែលោកក្រពះទ្រាំមិនបាន ស្រែកកូគេរហូត ដោយសារដាច់បាយតាំងពីព្រឹកមក ខំធ្វើចិត្តរឹងដូចដុំថ្មទោះជារាងក្រាស់ខំហៅមកញាំុសិនក៏មិនចេញមក ដល់ចុងក្រោយក៏នៅតែចេញមករកខ្លួនឯងអាដែល។
ចាន់ឈានជើងដើរចូលផ្ទះបាយ តែមុននឹងចូលក៏ផ្អោបខ្លួននឹងសន្លឹកទ្វារប្រើភ្នែកម្ខាងលួចមើល ព្រោះខ្លាចថាប្ដីនៅក្នុងហ្នឹង តែមិនបានឃើញនាយឡើយទើបចាន់អាចដើរចូលទៅក្នុងយ៉ាងរំភើយ។
《 ទៅណាបាត់ហើយណ៎? 》ចាន់ជ្រួញចញ្ចើមចូលគ្នា ស្របពេលដៃលើកបើកទូរទឹកកកទាំងមុខស្អុយ កន្លែងសាឡុងក៏មិនឃើញ ផ្ទះបាយក៏មិនឃើញ មេឃក៏ជិតងងឹតទៅហើយ តើនាយទៅណាទៅ?
ពេលបើកទូរទឹកកករកមើលរបស់ញាំុ រាងតូចក៏ស្រាប់តែប្រទះភ្នែកនឹងអាហារដែលរាងក្រាស់ធ្វើឲ្យដែលដាក់ទុកក្នុងទូរទឹកកក ហើយក៏រហ័សលូកដៃយកមកទាំងស្នាមញញឹមចាប់ផ្ដើមរំលេចឡើងលើថ្ពាល់សរលោង យ៉ាងណាក៏នាយនៅបារម្ភ នៅខ្វល់ពីគេដែរតើស៍!
《 ទៅវិញ?! 》ចាន់ប្ដូរទឹកមុខឡើង380°នៅពេលបានឃើញណូតដែលអីុបូសរសេរទុកឲ្យនៅលើប្រអប់អាហារនោះ នាយសរសេរថា "បងទៅវិញហើយ ថែខ្លួនណា!"។ ចង់បានន័យថាមិច? ទៅវិញ? ទៅផ្ទះវិញហើយមែនទេ? ចុះគេ ក្រែងមកលួងគេហេស? ហេតុអ្វីក៏ត្រឡប់ទៅវិញបាត់ហើយ?
《 ហឹក!...!! 》ចាន់ចាប់ផ្ដើមយំចេញសំឡេងមក តែទឹកភ្នែកមិនបានស្រក់មួយជាមួយឡើយ អារម្មណ៍ខូចចិត្ត អារម្មណ៍តូចចិត្តដែលមិនទាន់បាត់ផង ក៏ស្រាប់តែកើនកម្រិតមកម្ដងទៀត។ គេមានអារម្មណ៍ថាខ្លួនឯងលែងសំខាន់ចំពោះនាយទៀតហើយ ទើបជានាយទៅចោលគេ ហើយមិននៅបន្តលួងគេដូច្នេះ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛