ភាគទី៧ : សត្រូវតែមួយ

140 13 0
                                    


រឿង : ប្រពន្ធឆ្នាស់

ភាគទី៧ : សត្រូវតែមួយ

Enjoy Your Reading 📖💕

#កុុំភ្លេចLike_albumម្នាក់មួយផងណា៎🙏❤

__________________

០៨/០៧/២០២១

[......]

        ក្រោយពេលដែលភ្ញៀវដែលបានអញ្ជើញបានមកដល់ក្នុងពិធីគ្រប់ចំនួនហើយ តន្រ្ដីករដែលជួលមកក៏ចាប់ផ្ដើមនាំគ្នាឡើងលើឆាកនិងធ្វើសម្ដែងទេពកោសល្យរៀងៗខ្លួន។ អ្នកបម្រើរត់តុដើរឆ្វែលឆ្វាត់ជុុំវិញតុ ចាំថែមថយភេសជ្ជះនិងអាហារជូនភ្ញៀវដែលបានចូលរួមច្រើនកុះករ។

      យើងងាកមកមើលតុដែលនៅកិតមុខឆាកនេះវិញមានអ្នកអង្គុយដូចជា លោកស៊ាវ លោកវ៉ាង លោកស្រីស៊ាវ លោកស្រីវ៉ាង អីុបូ ចាន់ អីុជូ ជីធាន ហើយនិង តាន់បេ។ ចាស់ៗទាំងបួននាក់នាំគ្នានិយាយសំណេះសំណាលតែគ្នាគាត់ទាំងរេរាំទៅតាមភ្លេងតន្រ្ដី ឯខាងក្រុមក្មេងៗក៏នាំគ្នាស្ងាត់គ្មាននរណាទាន់ហ៊ានមាត់កអ្វីឡើយ។

《 បងប្រុស! បង្កងក្នុងចានបងថ្លៃអស់ហើយ! 》អីុជូស្រាប់តែពោលឡើង អីុបូរហ័សងាកមកមើលក្នុងចានរបស់ចាន ហើយប្រញាប់ឈោងដៃចាប់បង្កងនឹងបកឲ្យប្រពន្ធភ្លាម ឯអីុជូក៏ញញឹមឌឺទៅតាន់បេដែលអង្គុយកាន់កែវស្រាក្រហមប្រើកែវភ្នែកតូចសំឡឹងមើលមកនាងដូចគ្នា។ អីុជូមានអារម្មណ៍ថាមិនត្រូវធាតុគ្នាជាមួយតាន់បេតាំងពីពេលជួបដំបូងម្ល៉េះ អារម្មណ៍នាងអាចដឹងបានថា ចាង តាន់បេ ម្នាក់នេះគ្មានបំណងឡើយ ហើយក៏កំពុងចង់ដណ្ដើមបងប្រុសនាងពីបងថ្លៃនាងដូចគ្នា ទើបជានាងចេញមុខចេញមាត់ជួយបងថ្លៃនាងមួយទំហឹងដៃ ក្នុងការការពារមិនឲ្យតាន់បេដណ្ដើមទៅបានសម្រេច ហើយបើចង់យកទៅ គឺត្រូវតែឆ្លងកាត់សាកសពនាងជាមុនសិន។

《 អរគុណ! 》ចាន់ញញឹមយ៉ាងស្រស់ទៅកាន់ប្ដីដែលកំពុងដាក់បង្កងដែលបករួចក្នុងចានឲ្យ ឯនាយក៏ញញឹមតបវិញ

《 អឺ!មែនហើយ អាធាន!យ៉ាងមិចហើយ ការងារវិនិយោគទុនរបស់ឯង រីកចម្រើនដល់ណាហើយ? 》អីុបូដោះស្រោមដៃចេញហើយងាកទៅផ្ដើមសន្ទនានឹងជីធានដែលអង្គុយស្ងាត់មាត់ ព្រោះមិនដឹងចង់និយាយអ្វី

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now