[....]កន្លងមកយូរគួរសម ម្ហូបអាហារដែលចាន់ចម្អិនហើយទាំងអស់ក៏ត្រូវបានអ្នកបម្រើលើកមកដាក់តម្រៀបនៅលើតុអាហារបួនជ្រុងរាងវែងស្ដួច ហើយគ្រប់គ្នាក៏នាំគ្នាចូលមកអង្គុយកៅអីម្នាក់មួយៗដូចគ្នា មិនលើកលែងអាល្អិតហ្វូ។ ចំណែកឯតាវសុងនិងអីុជូក៏មិនទាន់ចេញទៅណាដូចគ្នា ព្រោះអ្នកស្រីវ៉ាងឃាត់ឲ្យនៅញាំុបាយរួមតុជាមួយគ្នាសិន កម្រណាស់ដែលមានឱកាសល្អបែបនេះនោះ។
តុអាហារដែលមានអាហារពោរពេញហូរហៀរ ក៏បន្តប្រព្រឹត្តទៅជារឿយៗ ស្របពេលទាំងអស់គ្នាក៏នាំគ្នានិយាយចូលមកដល់ខួបកំណើតអាល្អិតតូចដែលអង្គុយកាន់ស្លាបព្រា ដៃម្ខាងកាន់ភ្លៅមាន់។ មែនហើយ នេះតែមួយអាទិត្យទៀតគឺដល់ថ្ងៃខួបកំណើតរបស់អាហ្វូហើយ ហើយគេក៏មានអាយុបីឆ្នាំល្មម។
《 កូនចង់រៀបចំនៅទីនេះ ឬក៏ឯផ្ទះតូច? 》អ្នកស្រីវ៉ាងក៏ងាកទៅសួរកូនប្រុសនិងកូនប្រសារដែលអង្គុយសងខាងអាចៅល្អិតរបស់គាត់
《 ប្រហែលជានៅឯផ្ទះតូចល្អជាងម៉ាក់ 》អីុបូជាអ្នកឆ្លើយ
《 និយាយអញ្ចឹងរៀបចំធំដុំឬអត់ បើរៀបចំដុំធំម៉ាក់នឹងអញ្ជើញមិត្តភក្ដិរបស់ម៉ាក់ប៉ុន្មាននាក់មក 》
《 ខ្ញុំថាកុំបាច់អីល្អជាងម៉ាក់ ឆ្នាំនេះខ្ញុំគិតថារៀបចំតែលក្ខណះសាមញ្ញៗតែគ្រួសារយើងបានហើយម៉ាក់ 》ចាន់ជាអ្នកនិយាយម្ដង ពេលខ្លះរៀបចំពិធីដុំធំពេកក៏មិនប្រាកដថាសប្បាយដែរ រៀបចំកម្មវិធីតូចល្មមជួបជុំតែសាច់ញាតិឯងបែបនេះក៏ល្អដែរ
《 អឹម! អញ្ចឹងក៏បានដែរកូន 》
《 បងចាន់! ចុះលោកអ៊ំទាំងពីរត្រឡប់មកពីLAឬនៅ? ចូលរួមថ្ងៃកំណើតចៅទាន់ទេហ្នឹង? 》អីុជូងើយមុខពីចានអាហារសួរទៅចាន់ ខណៈដែរតាវសុងដែលអង្គុយស្ដាំនាងក៏ស្ងាត់បាត់មាត់ឈឹងមិនឃើញហ៊ានមាត់អ្វីច្រើនឡើយ ប្រហែលជាកំពុងភ័យហើយឃើញអង្គុយឡើងត្រង់ខ្លួន
《 កុំបារម្ភអី ពួកគាត់ចេញជើងយន្ដហោះមកល្ងាចនេះហើយ ថ្ងៃពិសេសចៅសំឡាញ់ទាំងមូល ពួកគាត់មកមិនទាន់បានយ៉ាងមិច 》
ESTÁS LEYENDO
✨ប្រពន្ធឆ្នាស់💕(Completed)
Ficción GeneralTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛