ភាគ9

712 63 2
                                    


តុតៗ

កំពុងតែលួងលោមជីមីនក៏មានសម្លេងគោះទ្វារដោយអ្នកណាក៏មិនដឹង

<<យើងទៅបើកទ្វារសិន>>ជុងគុកក៏បេះដៃជីមីនចេញរួចទៅបើកទ្វារ

<<អរឯងនៅទីនេះដែលហីគុក>>ជីនក៏លាន់មាត់សួរព្រោះថាជុងគុកគេមិនដែលមកទីនេះទេតាំងពីជីនបើកដំបូងម្លេះ

<<បាទ ពូមកពិនិត្យជំងឺជីមីនហេស?>>ជុងគុកក៏សួរពេលឃើញជីនដើរទៅគ្រែជីមីន

<<យើងមកមើលសារ៉ូម>>ជីនក៏កាន់ខ្សែសារ៉ូមមើល(លក្ខណៈថាសារេវាអោយហូរតិចៗឬមិចមិនដឹងadminអត់ធ្លាប់ឈឺ🌚)

<<វាជិតអស់ហើយ>>ជីមីនសម្លឹងមើលរួចក៏ប្រាប់ជីន បំណងចង់ឆាប់បានទៅផ្ទះ

<<ពេលវាអស់អោយជុងគុកប្រាប់ពូ ពូនិងដកវាចេញហើយជីមីនអាចទៅសម្រាកនៅផ្ទះវិញបាន>>និយាយចប់ជីនក៏ញញឹមដាក់ជីមីននិងជុងគុករួចគេក៏ទៅធ្វើការបន្ត

<<ខ្ញុំចង់ចេញឆាប់ៗ>>ជីមីននិយាយទាំងធុញទ្រាន់ គេពិតជាធុញដែលនៅតែដេកលើគ្រែបែបនេះ

<<បន្តិចទៀតឯងបានចេញហើយ>>ជុងគុកមើលទៅជីមីន ហើយថែមទាំងញញឹមមិនដឹងខ្លួនគេប្រហែលភ្លេចរឿងសងសឹកហើយមែនទេ?ស្នាមញញឹមគេផ្អែមល្អែមចេញពីចិត្តមិនមែនគួរអោយខ្លាច

<<លោកញញឹមស្អី ខ្ញុំកំពុងធុញ>>ជីមីនសម្លក់ជុងគុកស្ទើជ្រុសគ្រាប់ភ្នែកទៅហើយតែថាកាយវិការនេះជុងគុកមិនញញើតសូម្បីបន្តិច

<<ឯងចង់ទៅលេងសួននៅខាងមុខទេ?>>ដោយឃើញថាជីមីនស្ត្រេសពេកនាយក៏ចង់នាំជីមីនចេញក្រៅខ្លះខ្លាចឆ្កួត😑

<<គឺ...អាចទៅលេងបានមែនទេ?>>

<<គេធ្វើវាដើម្បីអោយអ្នកជំងឺលំហែរអារម្មណ៍ បើឯងចង់យើងនាំឯងទៅស្រូបយកខ្យល់អាកាស>>

<<ចង់ លោកនាំខ្ញុំទៅខ្ញុំនៅបន្ទប់ប៉ុន្មានថ្ងៃនេះវាស្ទើរឆ្កួតទៅហើយលោកដឹងទេ>>ជីមីននិយាយផងបូករួមជាមួយកាយវិការដែលបង្ហាញថាគេពិតជាធុញនិងនៅមួយកន្លែងបែបនិងខ្លាំងណាស់

<<ល្អម៉ោះងើបតិចៗ>>ជុងគុកក៏ចូលទៅជួយលើកជីមីននិងកាន់សារ៉ូមដើរតាមជីមីន

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Wo Geschichten leben. Entdecke jetzt