ភាគទី13

673 66 7
                                    


គេងលក់អស់មួយស្របក់ក៏ស្រាប់តែមានអ្នកមករំខានធ្វើអោយជីមីនបង្ខំចិត្តក្រោកឡើងទាំងមិនចង់

<<លោកមានការអី??>>ជីមីនបើកភ្នែកឡើងក៏ឃើញថាអ្នកមករំខានគេគឺជាជុងគុកសោះទើបគេសួរទៅនាយទាំងសោះអង្គើយ

<<យើងឃើញឯងគេងមិនទាន់បានញុាំអីទើបយើងមកហៅឯងទៅញុាំអី>>ជុងគុកនាយឈរច្រត់ចង្កេះនិយាយទៅជីមីនទាំងមុខស្មើរ

<<ខ្ញុំមិនឃ្លានទេ...>>និយាយតែបុិននិងជីមីនក៏ទាញភួយយកមកក្លំជិត

<<ឯងក្រោកដោយខ្លួនឯងឬចាំអោយយើងរំលោភឯងសិន?>>ជុងគុកនាយនិយាយធម្មតាតែធ្វើអោយជីមីនដែលនៅក្នុងភួយចាប់ផ្តើមបើកភ្នែកធំៗតែក៏ហ៊ាននិយាយបញ្ជួសគេទៀត(ភ្លើងពុងឆេះយកសាំងចាក់ថែម-,-)

<<បើលោកហ៊ានក៏សាកមើលទៅ>>ជីមីនទាញភួយចេញហើយថែមទាំងទាញដៃអាវបញ្ចេញស្មាសខ្ចីឌឺដាក់ជុងគុកទៀត

<<ឯងស្មានតែយើងមិនហ៊ានហេស>>ចប់ប្រយោគជុងគុកក៏ស្ទុះទៅទ្រោបពីលើជីមីនយ៉ាងលឿនធ្វើអោយជីមីនគេចមិនទាន់(និយាយមែនជុងគុករហ័សណាស់លឿនគ្រប់រឿង-,-)

<<អាយ...មនុស្សឆ្កួតចេញទៅខ្ញុំនិយាយលេងទេ>>ជីមីនស្រែកចាចកាលដែលរាងក្រាសមាឌធំដូចដំរីសាហក់សង្រ្កប់គេហើយថែមទាំងថើបស្មាគេទៀត

<<ហឹម...ក្រអូបណាស់>>ជុងគុកនៅតែឈ្មុលមុខនិងស្មាជីមីនមិនដកច្រមុះចេញសោះគេពិតជាលង់និងជីមីនមែនហើយ

<<ចេញទៅ ខ្ញុំព្រមទៅហើយ>>ជីមីនដោយរើខ្លួនមិនរួចពីជុងគុកនាយតូចក៏សុខចិត្តចុះចាញ់

<<ល្អ បើព្រមទៅពីដំបូងឯងក៏មិនខូចខាតដែរ>>ជុងគុកក្រោកចេញពីជីមីនព្រមទាំងនិយាយស៊កសៀតជីមីនទៀត

<<ហិហិ...រោគចិត្តណាស់>>ជីមីនទាញភួយបិតបាំងខ្លួនគេហើយឆ្លៀតជេរជុងគុកមួយម៉ាត់

<<ឆាប់ឡើង>>នាយញញឹមចុងមាត់បន្តិចរួចក៏តឿនជីមីន

<<ឆាប់ចេញទៅ ខ្ញុំផ្លាស់ខោអាវ>>ជីមីនសម្លក់ជុងគុកបន្តិចរួចក៏ទៅរុញជុងគុកអោយចេញពីបន្ទប់ខ្លួន

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Donde viven las historias. Descúbrelo ahora