ភាគទី៣៥

508 47 2
                                    

SKIP...
-ព្រលានយន្តហោះ
«ជុង...ជុងគុក»
«ជីមីន ម៉ាក់អោយមកទទួលថេរនិងជុងហ្កុកមិនមែនឲឯងមកទិញរបស់ញាំទេ»
«គឺខ្ញុំខានបានញាំរបស់នេះយូរហើយតាំងពីទៅប៊ូសាន ថ្ងៃនេះខ្ញុំសុំញាំម្តងអោយអស់ចិត្ត»
«ហឺយ....នោះពួកគេមកហើយ» ជុងគុកពេលឃើញអ្នកដែលត្រូវចាំផ្លូវមកគេក៏ក្រវីដៃដើម្បីជាសញ្ញាឲអ្នកម្ខាងទៀតបានឃើញ មុននិងនាយទាញស្មាជីមីនមកកៀកខ្លួនយ៉ាងស្និតស្នាល(ចង់បញ្ឈឺមែន)
«នែ! លោកធ្វើស្អីនិង»ជីមីនខ្សឹបសួរជុងគុកតិចៗមិនយល់ស្ថានការណ៍
«នៅអោយស្ងៀមទៅ»
«ជីមីន...នឹកឯងណាស់»ថេររត់មកអោបជីមីនដោយការនឹករលឹក
«មិននឹកស្មានថាបងមកទទួលខ្ញុំសោះ»
«គឺម៉ាក់ប៉ាឲយើងមក យើងមិនចង់មកប៉ុន្មានទេព្រោះការងារក៏រវល់ដែរ»
«ជីមីន ឯងមើលទៅស្គមណាស់ឯងមិនញាំបាយទេឬយ៉ាងម៉េច? លោកធ្វើបាបមិត្តរបស់ខ្ញុំហ៎»
«គឺយើងសម្រកទម្ងន់ទេណា ជុងគុកគេមើលថែយើងបានល្អណាស់»
«ល្អហើយចឹង តោះទៅផ្ទះ» និយាយគ្នាចប់ពួកគេក៏ត្រឡប់ទៅផ្ទះដោយជូនថេយ៉ុងទៅផ្ទះរបស់គេមុន មុននិងពួកគេទៅភូមិគ្រិះចន
-ភូមិគ្រិះចន
«ឆាប់ញាំបាយទៅ ម្ហូបត្រជាក់អស់ហើយ» លោកចន (អេដមីនកាត់ៗខ្លះហើយដើម្បីកុំអោយអ្នកអានសាំពេក)
«ញាំទៅ នេះជីមីន»ជុងគុកចាប់សាច់មួយដុំដាក់ក្នុងចានជីមីន មុននិងសម្លឹងទៅមើលមុខជុងហ្កុកលក្ខណៈឌឺដង
«អរគុណ»
បន្ទាប់ពីញាំអាហារជាលក្ខណៈគ្រួសាររួចមកជុងគុក ក៏បាននាំជីមីនទៅដើរលេងនៅសួនមួយកន្លែង
-សួនកម្សាន្ត
«ហុឺ....ហុឺ....»
«ក្មេងតូច ហេតុអីបានជាយំឯងវង្វេងម៉ាក់ហ៎» ជីមីននិងជុងគុកកំពុងដើរលេងសុខៗក៏ជួបក្មេងតូចម្នាក់កំពុងអង្គុយយំជាខ្លាំង
«ហិហិ...បងស្រីស្អាត...អូនមិនដឹងថាម៉មមីអូនទៅណាទេ ហុឺ...»
«បង...បងស្រីហេស?»ជីមីន គាំងនិងអាសម្តីអាល្អិតនេះណាស់ហើយមើលយ៉ាងម៉េចចេញគេស្រីហ៎
«បាទ...បងស្រីលួចម៉ាក់ដើរលេងហ៎បានតែងខ្លួនចឹង?»
«បងមិនបានតែងខ្លួនចឹងទេ បងគឺបងប្រុសចាំបងជួយរកម៉ាក់ៗឲណា»
«ចុះលោកពូម្នាក់នោះ?»
«ក្មេងតូច លោកពូនេះចិត្តល្អណាស់ឯងទៅសុំឲគាត់ជួយរកម៉ាក់ឲទៅ»
«ល្អ...! លោកពូហា៎ លោកពូជួយជូនអូនទៅរកម៉ាក់ៗអូនផងបានទេ ហិហិ» អាល្អិតដើរទៅចាប់ដៃជុងគុកអង្រួនដើម្បីឲនាយអាណិត
«បាន...តោះចាំលោកពូជួយរកម៉ាក់របស់ឯងណា» ថារួចនាយលើកអាល្អិតតូចនោះពរមួយអស់កម្ពស់
ពួកគេនាំគ្នាដើរគ្រប់កន្លែងនៅសួននោះ ថែមទាំងសូមឲគេជួយប្រកាសឲទៀត មួយសន្ទុះធំទើបនារីម្នាក់នោះរត់មករកអាល្អិតតូច
«សុីប៊ីន..សុីប៊ីនកូនម៉ាក់» នារីដែលជាម្តាយអាល្អិតនោះក៏រត់មកត្រកងកូនពីដៃជុងគុកទាំងស្លន់ស្លោ
«បងស្រី...បងស្រីមិនគួរបណ្តោយក្មេងឲដើរលេងម្នាក់ឯងបែបនេះបានទេ បើមានជនមិនល្អចាប់ក្មេងទៅគិតបែបណា»
«ខ្ញុំអរគុណអ្នកទាំងពីរហើយណាដែរជួយមើលកូនឲខ្ញុំ អរគុណ» ថារួចនារីម្នាក់នោះអោនគោរពអ្នកពីរមុននិងចេញទៅ
«ហិហិ...អាល្អិតនោះគួរឲស្រលាញ់ណាស់»
«គួរឲស្រលាញ់ដូចឯងចឹង»
«លោកនិយាយស្អី?»
«ឯងអៀនហេស៎?»
«ខ្ញុំ...ខ្ញុំឃ្លានហើយ» ជីមីនដោយសារអៀននិងសម្តីជុងគុកពេក គេក៏មិនចង់និយាយអីបែរជានិយាយបង្វែររឿងថាឃ្លានទៅឆាប់ចប់
«ទៅញាំអីសិនទៅ»
-ភោជនីយដ្ឋាន
«ជុងគុក ចេញពីនេះលោកអាចនាំខ្ញុំទៅជួបប៉ាបន្តិចបានអត់»
«រឿងអីថាមិនបាន»
«....»ជីមីនមិនតបតែជំនួសដោយស្នាមញញឹមលិបភ្នែក
«តែមានអីប្តូរ»
«ប្តូរស្អីទៀតហើយ»
«ទៅឬមិនទៅ?»
«លោកអាងតែខ្ញុំមិនចេះបើកឡានហេស៎»
«សម្រេចចិត្តទៅ បុគ្គលិកគិតលុយ»នាយនិយាយជាមួយជីមីនរួចបក់ដៃហៅបុគ្គលិកឲមកគិតលុយ
«ក៏បាន លោកចង់បានអី?»
«ឆាប់ទៅ យើងជូនទៅប៉ារបស់ឯង»
និយាយរួចពួកគេក៏ត្រឡប់ទៅផ្ទះរបស់ជីមីន ដើម្បីទៅលេងណាមជុន
ទីង! ដុង!
«អ្នកណាចេះ?» ណាមជុនកំពុងអង្គុយមើលទូរទស្សតែពេលបានលឺសម្លេងកន្តឹងហើយគាត់ក៏ចេញទៅមើល
«ប៉ា...ប៉ា»
«ជីមីន!» ណាមជុនដើរមកបើករបងឲអ្នកខាងក្រៅចូលពេលដឹងថាអ្នកនោះជាអ្នកណា
«ប៉ា...នឹកប៉ាណាស់»
«ប៉ាក៏នឹកកូនដែរ តោះចូលក្នុងសិនទៅ»
«ជីមីនកូនសុខសប្បាយទេ? កូនប៉ាស្គមជាងមុនឆ្ងាយម្លេះកូននៅទីនោះហត់ពេកមិនសូវបានគេងឬយ៉ាងម៉េច?» មកដល់ក្នុងផ្ទះណាមជូនចាប់អារម្មណ៍ពីសុខទុក្ខកូន មើលទៅជីមីនស្គមជាងមុនមិនដឹងថាគេនឿយហត់ឬមានរឿងអ្វីទេ
«កូនសុខសប្បាយទេប៉ា នៅទីនោះសម្បូរហូរហៀណាស់ តែកូនចង់សម្រកគីឡូ ហិហិ ស្គមខ្លាំងមែនទេប៉ា?»
«ហេតុអីត្រូវសម្រក កូនប៉ាពីមុនស្អាតខ្លាំងណាស់សម្រកបែបនេះមិនស្អាតហើយថែមទាំងប៉ះពាល់សុខភាពទៀត ត្រឡប់ទៅវិញជុងគុក កូនត្រូវឲជីមីនញាំឲឆ្អែតៗប៉ាមិនអនុញ្ញាតឲគេសម្រកទេ បើកូនសម្រកទៀតប៉ាខឹងកូនហើយជីមីន»
«បាទប៉ា ទុកចិត្តចុះខ្ញុំនិងមិនឲគេធ្វើបែបនេះទៀតទេ»
«ល្អហើយចឹង»
«ប៉ា...ប៉ាមានបានទៅDateជាមួយពូជីនខ្លះទេ»
«ពូរបស់ឯងរវល់ណាស់គាត់គ្មានពេលជាមួយប៉ាទេ»
«ចាំជីមីនទៅណាត់ពូជីនឲប៉ា»
«កុំរំខានគេអីកូន ការងារជាពេទ្យនេះណាត្រូវទុកអ្នកជំងឺជាសំខាន់
«ប៉ាចិត្តល្អដល់ហើយ»
«និយាយចឹងពួកឯងនៅញាំបាយទីនេះអត់?»
«ជុងគុក ខ្ញុំសុំគេងទីនេះជាមួយប៉ាមួយយប់បានទេ?»
«បាន ស្អែកព្រឹកបងមកទទួលឯងត្រឡប់ទៅប៊ូសានវិញ»
«អរគុណហើយ» និយាយរួចជីមីនក៏ងាកទៅអោបប៉ារបស់គេវិញ មើលទៅគេប្រហែលនឹកប៉ារបស់ខ្លាំងៗណាស់ហើយបានជាអោបមិនលែងសោះ
«ចឹងខ្ញុំគិតថាត្រឡប់ទៅវិញហើយប៉ា ខ្ញុំចង់ឈានចូលទៅក្លឹបបន្តិច ខ្ញុំផ្ញើរជីមីនផងណាប៉ា»ថាហើយជុងគុកក៏ងើបចេញដើរសម្តៅទៅឡានរបស់នាយដើម្បីបន្តទៅមើលក្លឹបរបស់គេ ព្រោះខានបានអើតមើលយូរហើយតាំងពីទៅប៊ូសានទុកឲស៊ូហ្កាអ្នកមើល តែគេមិនសូវបានមើលទៀត
-ក្លឹប
«ចៅហ្វាយ ចៅហ្វាយមកតាំងពីពេលណាទាន» បេមដែលកំពុងដើរមើលក្នុងក្លឹប ក៏ក្រឡេកជើញជុងគុកដែលបែកគ្នាខានបានបម្រើចៅហ្វាយជាយូរ ក៏រហ័សស្ទុះមកទទួលយ៉ាងរាក់ទាក់
«យើងមកម្សិលមិញតែមកដល់យប់ជ្រៅទើបមិនបានចូលមកមើលក្លឹប យ៉ាងមិចហើយនៅទីនេះយើងមិននៅដំណើរការល្អទេ»
«គ្រប់យ៉ាងគឺមិនអីទេចៅហ្វាយ លោកប្រុសយ៉ុនក៏ឈានមកមើលបានរាល់ថ្ងៃតែគាត់មកបានតែមួយភ្លែតៗទេចៅហ្វាយ»
«មិនអីទេយើងទុកចិត្តលើឯង» នាយទះស្មាជំនិតខ្លួនតិចៗបញ្ជាក់ពីទំនុកចិត្តទៅលើបេមដែលនាយទុកចិត្តខ្លាំងជាងគេ
«បាទ ចៅហ្វាយ» ជុងគុកមិនតបត នាយដើរយ៉ាងលឿនសម្តៅទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេ តែពេលបើកទ្វារចូលក៏ត្រូវភ្ញាក់ព្រោះ.....។
To be continued.....

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Donde viven las historias. Descúbrelo ahora