ភាគទី៤៧

493 50 8
                                    


*មន្ទីរពេទ្យ
ព្រឹកថ្ងៃបន្ទាប់ ជីមីននៅមិនទាន់ដឹងខ្លួន ណាមជុនរៀនចំទឹកនិងកន្សែងដើម្បីជូតខ្លួនឲជីមីន ណាមជុនមើលមុខជីមីនដែលគេងនៅលើគ្រែវាជាថ្មៃទី២ហើយដែលជីមីននៅបន្តគេងបែបនេះ គាត់អាណិតជីមីនណាស់ គេជាក្មេងស្លូត មិនគួរណាមានអ្នកគិតអាក្រក់លើគេសោះ(មានណាពូ បងហូបនិងបងហ្កាហក)

«ជីមីន ឆាប់ដឹងខ្លួនឡើងកូន កុំគេងយូរពេកវាមិនល្អដល់រាងកាយកូនទេណា» ណាមជុនអង្អែលក្បាលជីមីនថ្នមៗ

តុក! តុក!
«បងជុន គឺអូនណា អូនមកពិនិត្យជីមីន»ជីនគោះទ្វារហៅណាមជុនឲបើកទ្វារ គេត្រូវការពិនិត្យឲជីមីន ត្រូវតាមដានជីមីនរាល់ថ្ងៃទាលើតែជីមីនដឹងខ្លួន

«បាទ អូនពិនិត្យទៅបងទៅចាំនៅក្រៅបន្ទប់» ជីនងក់ក្បាលហើយណាមជុនក៏ចេញក្រៅទុកឲជីនពិនិត្យជីមីនដោយស្ងប់ស្ងាត់គ្មានការរំខាន

បន្ទាប់ពីណាមជុនចេញទៅចាំនៅខាងក្រៅ ជុងគុកក៏មកដល់ល្មម

«អរុណសួស្តីប៉ា»

«បាទ ជុងគុកយប់គេងលក់ស្រួលដែរទេ?»

«ប៉ាសួរបែបនេះខ្ញុំមិនដឹងថាយ៉ាងមិចទេ»

«ហាហា មិនអីទេ ប៉ាចេះតែសួរទៅ»

«ប៉ាអាចទៅសម្រាកបាន ចាំខ្ញុំនៅជាមួយជីមីនចុះ»

«ប៉ាចាំជីនពិនិត្យជីមីនសិន»

«ពូជីននៅខាងក្នុងមែមទេ?»

«បាទ គេនៅពិនិត្យអាការៈជីមីន»

«...» ជុងគុកងក់ក្បាល ដាក់ខ្លួនអង្គុយនៅកៅអីមុខបន្ទប់ជាមួយណាមជុនរង់ចាំជីនចេញពីខាងក្នុង ហេតុអីក៏យូរម្លេះ?

មិនបានប៉ុន្មានជីនក៏ចេញមកវិញដោយស្នាមញញឹម ធ្វើឲជុងគុកមិនសួរនាំមិនបាន

«ពូជីន ហេតុអីញញឹមបែបនេះជីមីនដឹងខ្លួនហើយមែនទេ»

«ឯងចូលទៅមើលខ្លួនឯងទៅ តោះបងជុនទៅញាំអាហារពេលព្រឹកជាមួយអូន» ជីននិយាយជាមួយជុងគុកហើយ ក៏ងាកទៅនិយាយជាមួយមិត្តប្រុសខ្លួនមុននិងចេញទៅ ទុកឲជុងគុកនៅមើលជីមីន

ជុងគុកចូលមកក្នុងបន្ទប់ ភាពរំភើបនិងស្នាមញញឹមរបស់គេក៏ប្រែមកជាស្រពោនវិញ នៅពេលដែលឃើញជីមីនគេងមិនទាន់ដឹងខ្លួននៅឡើយ ហេតុអីពូរបស់គេផ្តល់ក្តីសង្ឃឹមឲគេខកបំណងបែបនេះ?

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Nơi câu chuyện tồn tại. Hãy khám phá bây giờ