ភាគទី42

515 56 7
                                    


មកដល់ផ្ទះវិញ ជីមីនក៏រៀបចំធ្វើអាហារថ្ងៃត្រង់ញាំជុំគ្នា

«លោក ជុងហ្កុកគេយ៉ាងមិចហើយ» ជីមីនសួរទៅបេមខណៈពេលដែលដៃរបស់គេកំពុងដួសបាយ

«គឺបានធូរហើយទាន»

«ឆាប់ញាំទៅ អាលយកអាហារទៅឲជុងហ្កុក»
ជីមីននិយាយចប់ ពួកគេក៏ញាំបាយជាមួយគ្នាទាំងបីនាក់ រួចជីមីនរៀបចំអាហារសម្រាប់ឲបែបយកទៅមន្ទីរពេទ្យ

«រឿងនេះមិនត្រូវអោយប៉ាម៉ាក់ដឹងទេឮទេ?» ជុងគុកនិយាយទៅកាន់បេម

«បាទចៅហ្វាយ ខ្ញុំមិនអោយឮដល់ត្រចៀកលោកស្រីអ្នកប្រុសធំទេទាន»

«ឆាប់ទៅៗ» ជុងគុក និយាយហើយបេមក៏អោនបន្តិចរួចនាយក៏ត្រឡប់ទៅមន្ទីពេទ្យវិញ

«ជុងគុក ពេលណាផ្លែឈើប្រមូលផលទៅ»

«ពីរ បីខែទៀតប្រមូលផលហើយ»

«លោកចង់ត្រឡប់ទៅសេអ៊ូលវិញទេ?»

«យើងចង់ទៅស្រាប់ហើយ ឬមួយឯងមិនចង់ទៅទេ?»

«មិនមែនបែបនិងទេ ខ្ញុំចូលចិត្តទីនេះ»

«...» ជុងគុកមិននិយាយអី នាយគ្រាន់តែមើលមុខជីមីនបន្តិចរួចក៏រៀបចំចេញទៅចម្ការវិញ

«ជុងគុកឈប់សិន! យកទឹកផ្លែឈើក្រឡុកនេះទៅទុកញាំទៅ» ជីមីនបើកទូទឹកកកយកទឹកផ្លែឈើរដែលគេបានក្រឡុកដោយផ្ទាល់ដៃ យកទៅហុចអោយជុងគុក

«យើងមិនចូលចិត្តទេ»

«ពិតមែនហេស៎? សុំទោសខ្ញុំមិនដឹង» ជីមីននិយាហទាំងពេបមាត់អោនមុខចុះ

«យើងនិយាយលេងទេ តែយើងចូលចិត្តមាត់ឯងជាង»

«ឡប់សតិ» ជីមីនសម្លក់ជុងគុកសឹងជ្រុះភ្នែកមកក្រៅ ចូលចិត្តនិយាយញ៉ែញ៉ងគេណាស់ មិនដឹងគេអៀនទេឬយ៉ាងមិច?

«ហើយស្រលាញ់មនុស្សមនុស្សឡប់អត់»

«មិនស្រលាញ់តេស ឆាប់ទៅចម្ការទៅ»

«អៀនហើយហ្នឹង បានមុខក្រហម» នាយយកដៃទៅច្បិចថ្ពាល់ជីមីន និយាយបេះបួយអោយគេអៀនហើយមកធ្វើសួរ

«មិនបានទេ ចេញទៅ» ជីមីនវៀសដៃជុងគុកចេញរួចក៏រត់ចូលបន្ទប់បាត់

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Donde viven las historias. Descúbrelo ahora