ភាគទី៥៣(ចប់)✅

760 74 7
                                    

ព្រឹកថ្ងៃថ្មី ជីមីនភ្ញាក់មកទទួលយកពន្លឺព្រះអាទិត្យយ៉ាងស្រស់ស្រាយ គេងើបមកពន់ពែនខ្លួនបន្តិច ទើបងាកមើលទៅម្ខាងគ្រែ មិនឃើញជុងគុកនោះទេ មិនដឹងថានាយក្រោកពីគេងតាំងពីស្មាណា

ជីមីនមិនបានគិតអីច្រើន គេដើរចូលបន្ទប់ទឹកសម្អាតខ្លួន រួចដើរចេញមកក្រៅផ្ទះ ក្រែងលោឃើញជុងគុក

«គេទៅណា?» ជីមីនចេញមកក្រៅក៏មិនឃើញនាយ ទើបនឹកឃើញដើរទៅមើលចម្ការបន្តិច ថាមិនត្រូវនាយអាចនៅទីនោះក៏ថាបាន

«អុះ! ចៅហ្វាយតូច»ជេមឃើញជីមីន នាយក៏អោនក្បាលចុះបន្តិច

«បងជេម មានឃើញជុងគុកទេ?»

«មិនឃើញទេ អ៎! ព្រឹកមិញនេះឃើញគាត់ចេញឡាន បើកទៅណាក៏មិនដឹង»

«មិនអីទេ បងធ្វើការចុះ» ជីមីនស្តាប់ហើយ គិតថាជុងគុកប្រហែលទៅសេអ៊ូវិញទេដឹង តែហេតុអីមិនប្រាប់គេ?

ជីមីនត្រឡប់មកផ្ទះវិញ ទាំងអន់ចិត្ត ជុងគុកចង់ទៅណាមកណាមិនដែលចេះប្រាប់គេទេ បើគេគេងគួរតែផ្ញើរសារប្រាប់គេបន្តិចក៏មិនថា

«ផ្កាខ្ញុំដាំពីមុន បាត់ទៅណាអស់ហើយ?» ជីមីនដើរមកផ្ទះ គេហួសទៅមើលផ្កាកុលាបដែលគេបានដាំ តែបែរជាមិនឃើញមិនដឹងថាបាត់ទៅណាឬអ្នកណាលួច?

ជីមីនក៏មិនចង់គិតច្រើន បើជ្រុលជាបាត់ហើយក៏បាត់ទៅចុះ គេដើរចូលមកក្នុងផ្ទះ ធ្វើអាហារទុកញាំ ព្រោះគេភ្ញាក់មកមិនទាន់បានញាំអី ចំណែកជុងគុកក៏មិនដឹងទៅណា
   _Seoul_

ជុងគុកដើររកហាងផ្កាណាដែលល្បី ដើម្បីរៀបចំផ្ការបស់គេដែលយកមកជាមួយ តាមពិតផ្កាដែលជីមីនដាំមិនបានបាត់ទៅណានោះទេ គឺជុងគុកកាច់យកមកដើម្បីចង់ធ្វើអ្វីមួយ

«សួស្តី មានអ្វីអោយខ្ញុំជួយដែរទេ?» ម្ចាស់ហាងស្វាគម៍ជុងគុកយ៉ាងកក់ក្តៅ

«ជួយរៀបចំបាច់ផ្កាឲខ្ញុំបន្តិចមក រៀបឲបានស្អាតបំផុត អស់ប៉ុន្មានក៏មិនអីដែរ»

«ចាស ចឹងលោករង់ចាំឬអញ្ជើញទៅណាសិន»

«ចាំខ្ញុំមកយក» ជុងគុកទុកកាតមួយនៅហាង ហើយនាយក៏ចេញទៅក្រៅដើម្បីរកទិញអ្វីផ្សេងទៀត
   _busan_

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Nơi câu chuyện tồn tại. Hãy khám phá bây giờ