ភាគទី៣៣

470 46 5
                                    

   បន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ មេឃក៏រៀងប្រលប់ទៅហើយ ជុងនិងជីមីនរៀបចំទុកដាក់ឥវ៉ាន់ទាំងហត់នឿយ ពិសេសគឺជុងគុកនេះតែម្តងអស់ដៃអស់ជើងរលីង
   «ហត់ណាស់ ចុកជើងម្លេះ?» ជុងគុកអង្គុយលើសាឡុងគក់ជើងឌឹបៗនាយធ្លាប់ជិះតែឡានមិនដែលមកជិះកង់ស្អីនេះទេ មើលចុះហត់ក៏ហត់ចុករោយក៏ចុកដកដង្ហើមសឹងមិនដល់គ្នា
    «អ្នកណាអោយលោកអង្គុយ លោកមិនឃើញថាខ្ញុំកំពុងធ្វើអីទេ?» ជីមីនរៀបចំរបស់ដាក់ក្នុងទូទឹកកក ក្រឡេកឃើញជុងគុកដែលកំពុងអង្គុយយ៉ាងសុខស្រួល នាយតូចក៏ស្រែកសម្លុតទៅជុងគុក ធ្វើអោយនាយកំណាចភ្ញាក់បើកភ្នែកធំៗ ហេតុអីគេហ៊ានម្លេះគេមិនខ្លាចទេឬយ៉ាងម៉េច?
   «ជី...ជីមីន! ឯងសម្លុតយើងហេស៎»
   «ហើយយ៉ាងមិច?»
   «គ្មានយ៉ាងម៉េចទេ តែយើងហត់ឯងក៏ឃើញយើងត្រូចយួរអីវ៉ាន់អោយឯងហើយត្រូវធាក់កង់ឌុបឯងទៀត ឯងមិនខ្លាចទេ?»
   «ខ្លាច? លោកនេះឬឲខ្ញុំខ្លាច ឆាប់ឡើងមកជួយខ្ញុំ» ជីមីន មិនខ្វល់គេនៅតែទទួចបញ្ជារជុងគុកឲទាល់តែបានរឿងកាលពីថ្ងៃគេមិនទាន់ជះកំហឹងដាក់នាយផង...
   «ទេ...!»
   «ចន ជុងគុក! »
   «បាន...ក៏បានយល់ដល់ឯងជាប្រពន្ធយើង» ថាហើយនាយក៏ងើបទៅជួយជីមីនទាំងមិនស្រឡះក្នុងចិត្ត ជីមីនថ្ងៃនេះគេកើតអី ហេតុអីប្លែកម្លេះ ធ្វើឲនាយជាមនុស្សដៃឆៅ កំណាច រឹងមាំ មិនចេះខ្លាចអ្នកណា បែរជាមកចាញ់ត្រឹមសម្តីជីមីន ដែលគ្រាន់តែហៅឈ្មោះគេ គេសមតែខឹងដែររាងតូចហ៊ានហៅគេពេញៗបែបនេះតែគេវិញបានជាខ្លាចជីមីនទៅវិញ
    «ឆាប់ឡើងមក»
    «តែមានអីដោះដូរ» នាយដើរមកផ្ទះបាយ ដៃរៀបចំបណ្តើរនិយាយបណ្តើរទាមទារផលតបស្នង
    «ដោះដូរអី?» ជីមីនជ្រួញចិញ្ចើមចូលគ្នា ដោះដូរយ៉ាងមិច គ្រាន់តែជួយរៀបចំរបស់របរសោះត្រូវការរបស់ដូរទៀត
  «យើងខំជូនឯងទៅផ្សារ ហើយត្រូវមកជួយរៀបចំទៀត»
    «ខ្ញុំមិនបានសុំអោយលោកជូនទៅទេ ខ្ញុំប្រាប់ហើយតើថាអាចដើរបាន»
    «ឯងគ្រាន់តែយល់ព្រមទៅ»
    «បើលោកមិននិយាយអោយខ្ញុំយល់ព្រមយ៉ាងម៉េច ចុះបើលោកសុំខ្លួនប្រាណខ្ញុំទៅគិតយ៉ាងម៉េច?»
    «មើលឯងនិយាយចុះ ក្រែងឯងនិងយើង....ហើយមែនទេ»ជុងគុក និយាយទាំងខិតមុខទៅជិតមុខជីមីន ធ្វើអោយអ្នកស្តាប់នឹកឃើញរឿងកាលពីមុន នឹកឃើញហើយអៀនក្រហមមុខនិយាយមិនចង់ចេញ មិនដឹងថាពេលនោះគេគិតអីដែរ
    «ពេ...ពេលនោះលោករំលោភខ្ញុំ»ជីមីននិយាយទាំងព្យាយាមគេចពីមុខខិលរបស់នាយ
«រំលោភហេស? ឯងយល់ព្រមខ្លួនឯង»
«គឺ...ពេលនោះលោកហៅខ្ញុំអូនផ្អែមរលួយទើបខ...ខ្ញុំ»
«ទើបយល់ព្រម តើមែនទេ?» ជុងគុកនៅតែមិនឈប់ នាយបន្តតាមញ៉ោះជីមីន អោយអៀនមិនទាំងហ៊ានមើលមុខនាយក្រាស់ផង
«ល...លោក! ជុងគុកលោកអាក្រក់ណាស់» ថារួចគេក៏គេចចេញពីនាយចូលទៅក្នុងបន្ទប់ចាក់គន្លិះជាប់ គេអៀន និងខ្មាសនាយខ្លាំងណាស់ ហេតុអីសុខៗនាយនិយាយពីរឿងនោះ
ឯជុងគុក ឃើញបែបនេះគេក៏ញញឹមឡើងដោយមានគំនួច ក្នុងចិត្តមិនដឹងថាមានរឿងអ្វីនោះទេ គេកំពុងគិតចង់ធ្វើបាបជីមីនទៀតហើយទេដឹង តើពេលណាគេបញ្ឈប់ទៅ?
«យើងនៅតែមិនអាចលើកលែងឲឯង មកពីឯងទើបយើងត្រូវមើលមុខគ្នាលែងចំជាមួយប្អូនយើង ព្រោះឯងធ្វើអោយយើងត្រូវឈ្លោះជាមួយប៉ា ព្រោះឯងយើងត្រូវបែកពីសង្សារយើង ព្រោះឯងយើងត្រូចឆ្ងាយពីរបរដែលយើងបើកជាអ្វីយើងស្រលាញ់ ព្រោះឯងទើបយើងត្រូវមកនៅទីនេះ គ្រប់យ៉ាងព្រោះតែឯង ឯងមិនគួររស់នៅដោយមានក្តីសុខ សើចសប្បាយទាំងបែបនេះបានទេ ផាក ជីមីន អាក្មេងកំព្រា» នាយនិយាយម្នាក់ឯងទម្លាក់រឿងគ្រប់យ៉ាងទៅលើជីមីន ព្រោះតែជីមីនទើបមានបញ្ហាគ្រប់យ៉ាងកើតឡើង
យើងទុកអោយជុងគុក នៅជឿជាក់ម្នាក់ឯងសិនទៅ ឥឡូវឡើងយន្តហោះមកទៅប្រទេសជប៉ុនមើលពីរនាក់នោះម្តង
*ប្រទេសជប៉ុន
«ថេរ ថ្ងៃណាអូនសម្រាកទៅ ពួកយើងនិងទៅលេងកូរ៉េ» ជុងហ្កុកសួរទៅកាន់ថេរយ៉ុងខណៈពួកគេកំពុងញាំអាហារជាមួយគ្នា
«អាទិត្យក្រោយនេះហើយ បងចង់ទៅលេងកូរ៉េមែនទេ?»
«ពិតមែនហើយ បងនឹកប៉ាម៉ាក់»
«ពួកយើងទើបតែមកមិនបានប៉ុន្មានផង តែអូនក៏ចង់ទៅលេងជីមីននៅឯប៊ូសានដែរ ចង់ដឹងសុខទុក្ខគេយ៉ាងណា»
«ចឹងពួកយើងសម្រេចថានិងទៅអាទិត្រក្រោយល្អទេ?»
«បាទ! ល្អតើ» រាងតូចញញឹមស្រស់ទៅកាន់នាយ មួយរយៈនេះគេមានក្តីសុខណាស់ដែលមាននាយនៅមើលថែយកចិត្តទុកដាក់គេ ទោះនាយមិនសូវជាស្រលាញ់គេខ្លាំងដូចកាលនាយនៅជាមួយជីមីនក៏ដោយ ក៏គេមានក្តីសុខ
«ឆាប់ញាំទៅ នេះបងចាប់ឲ» នាយចាប់សាច់មួយដុំដាក់ក្នុងចានថេរ
«ហិ អរគុណ បងញាំដែរទៅ» ពួកគេទាំង២ញាំជាមួយគ្នាដោយមានក្តីសុខ
ត្រឡប់មកប៊ូសានវិញ ពេលនេះជីមីនធ្វើចិត្តបានហើយគេចេញពីបន្ទប់មកធ្វើអាហារដើម្បីញាំជាមួយជុងគុក តែពេលចេញមកឃើញថាជុងគុកស្រុះមីញាំបាត់ទៅហើយ
«ហេតុអីលោកញាំមី?»
«ថ្ងៃនេះមិនចង់ញាំបាយទេ ញាំមីម្តងមានបញ្ហាទេ?»
«គ្មានទេ ចឹងខ្ញុំនិងមិនបាច់ហត់ធ្វើម្ហូប» ថារួចគេដើរទៅបើកទូយកមីមួយកញ្ចប់មកស្រុះញាំជាមួយនាយដែរ ញាំមីទាំងអស់គ្នាតែម្តងទៅលឿន ហើយឆ្ងាញ់ទៀត មិនចាំបាច់ហត់កម្លាំងធ្វើម្ហូប
បន្ទាប់ពីញាំរួចជុងគុកក៏ចូលទៅងូតទឹក ឯងជីមីនក៏គេងលេងទូរស័ព្ទនៅលើគ្រែ គេមិនទាន់គេងភ្លាមទេ គេជក់អានរឿងដូចជាអ្នកកំពុងអានចឹង រហូតដល់ជុងគុកចេញពីបន្ទប់ទឹកវិញ
«ឯងមិនទាន់គេងទេហេស៎?»
«ឃើញហើយនៅសួរទៀត?»
«សួរក៏មិនបាន» មិនខ្វល់គិតច្រើន នាយដើរទៅអង្គុយនិងទាញកុំព្យូទ័រមកដាក់លើភ្លៅអង្គុយលើគ្រែស្មើជីមីន រួចនាយក៏ចុចខលជាវីដេអូទៅនរណាម្នាក់...
«ជម្រាបសួរ! ប៉ា» ការពិតគឺនាយខល់ទៅប៉ាម៉ាក់របស់គេសោះ
[ យ៉ាងម៉េច នៅទីនោះសុខសប្បាយដែរទេ?] លោកចន
«សុខសប្បាយណាស់ប៉ា ប្រពន្ធខ្ញុំមើលថែខ្ញុំបានយ៉ាងល្អ» នាយនិយាយថែមទាំងទាញជីមីនមកអោបគៀកស្មានាយ មិនដឹងជាមានបំណងអីទេ ឯជីមីនមិនមាត់បានតែញញឹមស្របតាមនាយ
[ ល្អណាស់ កូនមីនឯងពូកែមែនផ្លាស់ប្តូរចិត្តជុងគុកបាន]
«ប៉ាក្មេក សរសើរពេកហើយ»
[ ជុងគុក ម៉ាក់ផ្តាំឯងមើលថែកូនប្រសារម៉ាក់ឲល្អឮទេ]
«បាទម៉ាក់ខ្ញុំមិនឲម៉ាក់ខកបំណងទេ»
[ បើមិនឲម៉ាក់ខកបំណង ពួកឯងគួរតែឆាប់មានកូនឲម៉ាក់មក ម៉ាក់ចង់ពរចៅ]
«ហាស៎?» ជីមីនភ្ញាក់លាន់មាត់ បើកភ្នែកធំៗមានកូនហេស៎? គេមានកូនយ៉ាងមិចបើគេជាប្រុសនិង ម៉ាក់ក្មេងលេងសើចជាមួយគេហេស....។

To be continued....

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Wo Geschichten leben. Entdecke jetzt