ភាគទី27

446 45 3
                                    

    —ថ្ងៃថ្មី........

   អ្នកបម្រើកំពុងរូតរះរៀបចំអាហារពេលព្រឹកសម្រាប់ម្ចាស់ផ្ទះ ព្រោះថ្ងៃនេះជុងគុកនិងជីមីនត្រូវប្តូរទៅប៊ូសាន
   «good morning ប៉ា ម៉ាក់ អ្ហឹមម!» ជុងហ្កុកនាយចុះមកទាំងអារម្មណ៍ស្រស់ស្រាយដើរទៅថើបអ្នកស្រីមួយខ្សឺតទុកជាការហាត់ប្រាណ មុននិងចូលទៅតុអង្គុយ
    «យី អាកូននេះ»អ្នកស្រីញញឹមបន្តិច រួចគ្រប់គ្នាក៏ចាប់ផ្តើមញុាំអាហារពេលព្រឹកជាមួយគ្នា
     បន្ទាប់ពីញុាំអាហាររួចពួកគេក៏ជូនដំណើរជុងហ្កុកទៅព្រលានយន្តហោះមុនជុងគុកនិងជីមីនទៅប៊ូសាន
    នៅព្រលានយន្តហោះពេលនេះពួកគេកំពុងលាគ្នា ជុងហ្កុកនៅអោបម៉ាក់របស់គេឡើងស្អិតមិនដាច់ចិត្តទៅសោះ
    «ម៉ាក់មើលថែសុខភាពផង ប៉ាក៏ដូចគ្នាកុំខំប្រឹងពេកអីចាំខ្ញុំរៀនចប់ ខ្ញុំមកជួយប៉ា ប៉ានិងម៉ាក់ប្រាកដជាបានសម្រាកហើយ ខ្ញុំស្រលាញ់ប៉ាម៉ាក់ណាស់ អ្ហឹមមម»
    «ម៉ាក់ក៏ស្រលាញ់កូនដែរ ជុងហ្កុក»
    «ឯងមើលថែខ្លួនផងណា មើលថែចេរយ៉ុងផងមានរឿងអីសោះស្រាយគ្នាដោយចិត្តត្រជាក់»
    «បាទប៉ា»
    «ថេរយ៉ុង មើលថែខ្លួនផងណាកូន ជុងហ្កុកមីងផ្ញើរថេរយ៉ុងផងណាកូន»
   «បាទអ្នកមីង»
   «ម៉ាក់ដូចគ្នាមើលថែសុខភាពផង»
   «បងគុក បងកុំធ្វើបាបជីមីនអោយខ្ញុំដឹងអោយសោះ បើខ្ញុំដឹងខ្ញុំមិនខ្វល់ទេថាបងជាអ្នកណា» ជុងហ្កុកនាយដើរសម្តៅទៅជុងគុក នាយអោបបងប្រុសរបស់ខ្លួននិងខ្សឹបដាក់ត្រចៀកនាយនិយាយល្មមអោយស្តាប់បានតែ2នាក់
    «គេជាប្រពន្ធយើងហើយ ដូច្នេះយើងចង់ធ្វើអីមិនចាំបាច់ឯងខ្វល់ទេ មើលថែសង្សារឯងអោយល្អទៅ បើគេដឹងថាឯងនៅតែបារម្ភពីអ្នកចាស់ទៀត ប្រយ័ត្នគេគ្រាំទ្រូងស្លាប់» និយាយចប់ជុងគុកក៏ដើរទៅចាំក្នុងឡានមុនបាត់ មិនចាំដល់ពួកគេឡើងយន្តហោះសិនឡើយ...
«ជីមីនយើងទៅហើយណា» និយាយលាជីមីនហើយថេរយ៉ុងក៏អូសវ៉ាលីខ្លួនទៅតាមជុងហ្កុកដើម្បីឡើងយន្តហោះ
បន្ទប់ពីជូនដំណើរអ្នកទាំងពីររួច ពួកគេក៏ត្រឡប់មកភូមិគ្រះិវិញដើម្បីយកឥវ៉ាន់ជីមីន និង ជុងគុក បន្តទៅប៊ូសាន ជីមីន និងជុងគុក ត្រូវបើកឡានទៅខ្លួនឯង ដើម្បីអោយមានឡានសម្រាប់ប្រើប្រាស់ ព្រោះទីនោះជាជនបទពិបាករកអីធ្វើដំណើរបានណាស់
ចេញពីភូមិគ្រិះជុងគុកបើកឡានដោយស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ ចំណែកជីមីនដេកលក់តាមផ្លូវមករហូត

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Nơi câu chuyện tồn tại. Hãy khám phá bây giờ