ភាគទី23

407 40 5
                                    


ពេលវេលាពិតជាដើរលឿនមែន រំលងមិនបានប៉ុន្មានថ្ងៃផងក៏ដល់ថ្ងៃដែលជុងគុកនិងជីមីនត្រូវរៀបការជាមួយគ្នា វាជាថ្ងៃដែលប៉ាម៉ាក់របស់ជុងគុករង់ចាំនិងសប្បាយរីករាយជាទីបំផុត តែបុិននេះជុងគុកមានអ្នកបង្រ្កាបហើយ🥲 តែគាត់មិនបានគិតពីចិត្តរបស់ជីមីននិងជុងហ្កុកទេថាពួកគេឈឺចាប់ប៉ុណ្ណា ពិសេសនោះគឺលោកចន គាត់មិនខ្វល់ទេធ្វើយ៉ាងណាអោយតែជុងគុកបិទក្លឹបហើយមកគ្រប់គ្រងក្រុមហ៊ុនជំនួសគាត់

«ជីមីន!!» ពេលនោះសម្លេងដែលជីមីនខានឮជាយូរមកហើយក៏បានបន្លឺឡើងពីក្រោយខ្នងក្នុងបន្ទប់តែងខ្លួនរបស់គេ
«លោកប៉ា!! ហ្អឹកៗ» ជីមីនងាកតាមប្រភពសម្លេងក៏ឃើញថាជាប៉ារបស់គេ កាយតូចក៏ស្ទុះទៅអោបទាំងការនឹករលឹកនិងបារម្ភជាខ្លាំង
«ម៉េច ក៏យំចឹងកូនឆ្កួត នេះជាថ្ងៃល្អរបស់កូនណា»ណាមជូនអោបជីមីនវិញនិងនិយាយលួងលោមចិត្ត គាត់ដឹងថាជីមីនមិនចង់ទេហើយភ័យខ្កាចទៀតផង មនុស្សមិនស្គាល់ចិត្តគ្នាហើយជាមនុស្សមានប្រវត្តិមិនល្អ មិនដឹងថាគេស្រលាញ់វិញឬក៏អត់អោយមករៀបការជាមួយពិបាកស្រមៃណាស់(មិនពិបាកទេព្រោះគេញុាំគ្នាហើយ🥲)
«ប៉ា! មីនមិនចង់បែកពីប៉ាទេ»
«ឯងធំហើយណាមីន ប៉ាក៏ត្រូវរកក្តីសុខខ្លួនឯងដូចគ្នា»
«មានន័យថាយ៉ាងម៉េចប៉ា?» ជីមីនឆ្ងល់និងសម្តីប៉ាគេ ក៏ងើបមុខមើលប៉ាគេចំៗ
«គឺប៉ា....» ណាមជូននិយាយមិនទាន់ចប់ផងក៏មានសម្លេងមួយនិយាយកាត់
«បងជូន យ៉ាងម៉េចហើយដល់ពេលហើយណា»ពេលនោះជីនក៏ចូលមកហៅណាមជូន
«នេះប៉ា និងពូជីន....»
«វាដូចកូនគិត ហិហិ»ណាមជូនអេះក្បាលខ្លួនឯងតិចៗអោនមុខចុះទាំងការអៀន
«ហឹស ចឹងតើបានមិនអោយកូននៅជិត»
«តោះជីមីន ដល់ពេលហើយ បងជូនឆាប់ដឹកដៃជីមីនចេញពីបន្ទប់មក»
   ក្រោយពេលណាមជូនដឹកដៃជីមីនយកទៅប្រគល់អោយជុងគុកហើយលោកអាចារ្យក៏ចាប់ផ្តើមពិធី...

                ____________________

ក្រោយពេលពិធីបានបញ្ចប់សព្វគ្រប់ហើយជីមីនក៏មកអង្គុយចាំជុងគុកនៅផ្ទះធំ(ភូមិគ្រិះ)គេមិនទាន់ទៅនៅផ្ទះរៀបការដែលប៉ាគេទិញអោយភ្លាមៗទេ មិនយូរប៉ុន្មានជុងគុកនិងប៉ាម៉ាក់បងប្អូននិងមិត្តភក្តិពួកគេក៏ចូលមកជាមួយដែរ
   «ជុង! ប៉ាសង្ឃឹមលើឯងហើយ រៀបការហើយឯងត្រូវចាស់ទុំបន្តិចប៉ាអោយឯងធ្វើជាប្រធានក្រុមហ៊ុនជំនួសប៉ា ប៉ាម៉ាក់ចង់សម្រាកបានខ្លះ ឯងហាមប្រកែក»នាយក៏ងក់ក្បាលទទួលសំណើរ លោកចននិយាយចប់ភរិយារបស់គាត់ក៏មកនិយាយម្តង
   «ឯង! មើលថែកូនប្រសារម៉ាក់អោយល្អឭឮទេអាកូនកំហូច បើឯងធ្វើអោយជីមីនខូចចិត្តម៉ាក់និងដកហូតអ្វីៗពីឯងទាំងអស់រួមទាំងក្លឹបឯងដែរ ជីមីនវិញម៉ាក់ផ្ញើរហាងពេជ្ររបស់ម៉ាក់អោយកូនគ្រប់គ្រងផងណា មើលថែហាងម៉ាក់អោយបានល្អវាជារបស់កូនហើយណា» ជីមីនក៏ងក់ក្បាល
   «បាទ ម៉ាក់ខ្ញុំសន្យា»jikook និយាយដំណាលគ្នា
   «ល្អហើយ»អ្នកស្រីក៏ថយក្រោយ អោយណាមជូនមកនិយាយម្តង
   «មីន ពេលនេះកូនមិនមែនក្មេងទេកូនរៀបការហើយ កូនក៏មានអ្នកមើលថែជំនួសប៉ាហើយ កុំធ្វើខ្លួនដូចក្មេងទៀតយល់ទេ ហើយជុងគុកវិញប៉ាផ្ញើរមីនផងណាគេនៅក្មេងមានរឿងអីជួយណែនាំគ្នាបើថ្ងៃក្រោយកូនអស់ស្រលាញ់ ខឹង ស្អប់ អីកូនកុំធ្វើបាបឬធ្វើទារុណកម្មអី លែងគេមកអោយប៉ាវិញបានទេ ជុងគុក?» ណាមជូនរៀបរាប់ទាំងមុខស្មើ ទោះជីមីនជាកូនចិញ្ចឹមតែគាត់ស្រលាញ់ជីមីនខ្លាំងណាស់គាត់ចិញ្ចឹមគេមកតាំងពីតូចអោយអ្នកដទៃមកធ្វើបាបបានយ៉ាងម៉េច ចំណែកជីមីនដែលអង្គុយស្តាប់ក៏រលីងរលោងទឹកភ្នែកមកទប់ក៏មិនជាប់
   «បាទ ប៉ា! ខ្ញុំមិនអោយជីមីនពិបាកចិត្តទេ» កុំជឿបោកទេ😊
   «ជីមីន ពេលនេះឯងមានប្តីមុនពួកយើងហើយមិនដឹងថាពួកយើងមានពេលជួបគ្នាទៀតឬក៏អត់ទេ យើងនឹកឯងស្លាប់ហើយមែនអត់ថេរយ៉ុង»
   «មែនហើយ តែយើងជូនពរឯងអោយមានសុភមង្គលណា លោក! កុំធ្វើបាបមិត្តខ្ញុំបើមិនចឹងទេខ្ញុំនិងសម្លាប់លោកហើយ»
   «ឯងហ៊ានសម្លាប់អនាគតបងថ្លៃដែរហេស៎» នាយនិយាយភ្នែកដៀងទៅជុងហ្កុកដែលឈរជាប់ជញ្ជាំង ធ្វើមុខស្មើ
   «ឆឹស!!»
   «ជីន ឯងមិនជូនពរក្មួយឯងអីតិចទេហី»អ្នកស្រីឃើញជីនគិតតែឈរញញឹមក៏សួរ យ៉ាងម៉េចចង់បានប្តីដែលហីបានឈេរញញឹមមិនមាត់មិនក. សោះ
   «ខ្ញុំមានអីនិយាយទៅ បើអ្នកទាំងអស់គ្នានិយាយអស់ហើយ តែជីមីនហា៎ បើអាគុកធ្វើបាបឯង ឯងប្រាប់ពូឮទេ ពូចាត់ការវាអោយចាស់ដៃ» ជីននិយាយតែបន្តិចធ្វើអោយគ្រប់គ្នាសើចនិងសម្តីជីន (ចាហាវ)
   «ខ្ញុំជូនពរអោយបងនិងបងថ្លៃមានសុភមង្គល» ត្រង់ប្រយោគបងថ្លៃនេះជុងហ្កុករាងដាក់សម្លេងធ្ងន់បន្តិចមុននិយាយបន្ត វាគួរអោយអស់សំណើចណាស់អតីតសង្សារមកក្លាយជាបងថ្លៃ និយាយចប់នាយក៏ដើេចេញពីបន្ទប់ ធ្វើអោយថេរយ៉ុងត្រូវទៅតាម
   «ពួកយើងមិនរំខានឯងទេ តោះពួកយើងទៅជប់លៀង»លោកចននិយាយរួចអ្នកទាំងអស់គ្នាក៏ចេញទៅអស់ នៅសល់តែជុងគុកនិងជីមីនអង្គុយមើលមុខគ្នា
   «ជីមីន! យើងនិងធ្វើអោយឯងមានក្តីសុខ» នាយខិតមុខទៅជិតជីមីនខ្សឹបដាក់ត្រចៀកនិងញញឹមឡើងគួរអោយខ្លាច
ជីមីនមិនបានតបតអ្វីទេ ក្នុងចិត្តរបស់គេក៏ចាប់ផ្តើមភ័យតិចៗ កំពុងមានកូនចិត្តស្រលាញ់ផង គេចង់ធ្វើអី
   «លោក ចង់ទៅណា?» ភ្លាមនោះជីមីនក៏សួរនាយពេលឃើងគេចេញពីបន្ទប់ទឹកដោយសម្លៀកបំពាក់ធម្មតា(មានន័យថាគេដូរខោអាវរៀបការចេញ)
   «ទៅក្រៅ»
   «ជុងគុក! គេមិនអោយចេញពីបន្ទប់ទេ» ជីមីនក៏ស្ទុះទៅចាប់ដៃហាមឃាត់នាយ
   «ចុះបើយើងចង់ចេញវាយ៉ាងម៉េច? លែងដៃ!» នាយក្រលាស់ដៃជីមីនមួយទំហឹងធ្វើអោយជីមីនដួលអុកគូទទៅលើការ៉ូ តែជុងគុកមិនខ្វល់នាយក៏ដើរចេញទៅ បើកឡានទៅណាមិនដឹងទាំងយប់។

                  _____________________

        To be continued......

យល់ថាអេដមីនចម្លែកអត់ថ្ងៃនិង?😑

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Where stories live. Discover now