ភាគទី៤៦

498 54 6
                                    

ពេលនេះជីនកំពុងតែពិនិត្យជីមីន ពេលជុងគុកខលប្រាប់ថាជីមីនអាចស្តាប់លឺគេនិយាយ ជីនក៏រហ័សមកបន្ទប់ជីមីនភ្លាមៗ

«ពូជីន យ៉ាងមិចហើយ?»

«ជីមីនគេអាចស្តាប់លឺឯងបាន តែមិនទាន់ដឹងខ្លួន ប៉ុន្តែពូធានាថាជីមីននិងដឹងខ្លួនឆាប់ៗ គេបានធូរស្បើយច្រើនហើយ ឯងអាចសប្បាយចិត្តបាន ជីមីនគេមិនបានមានរបួសអីនោះទេ គេគ្រាន់តែលង់ទឹកបន្តិច តែបើតាមពូគិត គេប្រហែលជាខ្លាចទឹកហើយ ទើបធ្វើឲគេសន្លប់យូរម៉ោងបែបនេះ»

«ខ្ញុំសង្ឃឹមថាជីមីននិងដឹងខ្លួនឆាប់ៗដូចដែលពូនិយាយ»

«ហឹមម ជុងគុកហា៎! ឯងកុំពិបាកចិត្តពេកអី សម្រាកខ្លះទៅ ជីមីនមិនខ្វះអ្នកមើលថែនោះទេណា គេមិនកើតអីធ្ងន់ធ្ងរនោះទេ»

«ប៉ុន្តែមកពីខ្ញុំ ទើបជីមីនត្រូវជួបរឿងបែបនេះ វាជាកំហុសខ្ញុំ»

«ឯងកុំបន្ទោសខ្លួនឯងអី គ្មានអ្នកណាចង់ឲមានរឿងនេះកើតឡើងទេ»

«បាទ ពូ ខ្ញុំនិងសម្រាកឲបានច្រើន»

«ល្អហើយ បន្តិចទៀតបងជុននិងមកមើលជីមីនហើយ ចឹងពូទៅការិល័យពូវិញហើយណា»

«បាទពូ» ជុងគុកងក់ក្បាល រួចជីនចេញពីបន្ទប់ជីមីនដើម្បីទៅមើលអ្នកជំងឺផ្សេងទៀត

«ជីមីន...តើវាជាអ្វីទៅ? ពេលនេះបងយល់អារម្មណ៍អ្នកដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់ហើយ ពីមុនបងធ្វើបាបគេច្រើន ពេលនេះអារម្មណ៍និងការឈឺចាប់ទាំងនេះវាបានធ្លាក់មកលើបងហើយ»

*yoongi house
«ជុងហ្កុក យ៉ាងមិចហើយ?» យ៉ុនហ្គីដើរចូលផ្ទះ សំណួរដែលសួរមុនគេនោះគឺសួរពីជុងហ្កុក ខ្លាចក្រែងគេលួចរត់បាត់

«គាត់នៅតែស្រែកឲដោះលែងគាត់បែបនោះឯង លោកប្រុស»

ក្រាក!
ទ្វារបន្ទប់បើកឡើង ទាញអារម្មណ៍ជុងហ្កុកឲងាកមើលប្រភពសម្លេងទ្វា ចង់ដឹងថាអ្នកដែលចូលមកជាអ្នកណា

«ឯងមិនញាំបាយ? មិនខ្លាចដាច់ពោះស្លាប់ទេឬយ៉ាងមិច?» យ៉ុនហ្គីសួរទៅកាន់ជុងហ្កុក ព្រោះឃើញបាយម្ហូបដែលអ្នកបម្រើយកមកឲទាំងប៉ុន្មាន នៅទាំងអស់

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Nơi câu chuyện tồn tại. Hãy khám phá bây giờ