ភាគទី31

459 48 12
                                    

     ត្រឡប់មកខាងប៊ូសានឯណេះវិញ ព្រឹកព្រលឹមមិនទាន់ទេជុងគុកស្ទុះស្ទាររៀបចំខ្លួនទៅចម្ការភ្លាម ទុកអោយរាងតូចជីមីននៅគេងតែម្នាក់ឯងនៅផ្ទះ(អត់ខ្លាចគេមកចាប់រំលោភប្រពន្ធសោះ)
   «ចៅហ្វាយ ថ្ងៃនេះមកលឿនម្លេះម៉ោងទើបជាង5ទេ ចៅហ្វាយមិនបាច់ក្រោកមកលឿនចឹងទេទាន»ជេម
«យើងចង់ដឹងថាស្មានេះកម្មករនិងធ្វើអ្វី»នាយនិយាយ ឯជំហានជើងចេះតែបោះទៅមុខឥតឈប់
«គឺ ដកស្មៅ កាត់ស្លឹកងាប់ៗ និងមើលដង្កូវ និងធ្វើអីផ្សេងទៀតដូចធម្មតានិងណាចៅហ្វាយ»
«ជេម! ឯងនៅទីនេះមានដឹងថាផ្ទះអ្នកណាដាំផ្កាកុលាបទេ យើងចង់សុំទិញយកទុកអោយជីមីនគេដាំមើលថែកុំអោយទំនេរអផ្សុក»
«មានតើចៅហ្វាយ ផ្ទះខ្ញុំមានច្រើនណាស់»
«ឯងលក់យ៉ាងម៉េច?»
«ខ្ញុំមិនលក់ទេ ចៅហ្វាយបើចង់បានចាំខ្ញុំខលហៅប្អូនស្រីខ្ញុំអោយកាត់យកមកអោយទាន»
«បែបនេះមិនសមទេដឹង ឯងខំដាំណា»
«មិនអីទេចៅហ្វាយ» ជុងគុកញញឹមបន្តិចរួចក៏បន្តដើរមើលចម្ការជាមួយជេមរហូតដល់ម៉ោង7 8 ទើបជីមីនយកអាហារមកអោយជុងគុក
«ជុងគុក!»
«ជីមីន ថ្ងៃនេះបានអីញុាំ» នាយងាកទៅរកប្រភពសម្លេង មុននិងដើរទៅរក
«ថ្ងៃនេះខ្ញុំធ្វើស៊ុប លោកញុាំបានអត់?» ជីមីនយកស្រាក់ទៅដាក់លើតុ
«ឆ្ងុយម្លេះ! ឯងចេះធ្វើម្ហូបពីណាមកនិង»
«ឆឹស! ឆាប់ញុាំទៅ ម៉ោង7 8ហើយណា»
«ឆ្ងាញ់ណាស់ តែនៅចាញ់ម៉ាក់យើង» ជីមីនខំតែអរញញឹមឡើងរីក តែក៏ត្រូវគាំងនិងពាក្យចុងក្រោយ
ជុងគុកបន្តញុាំរហូតដល់អស់រលីង ដោយមានជីមីនអង្គុយកំដរមើលនាយទាំងញញឹមមានក្តីសុខ(គិតទៅគេមកនៅជនបទបែបនេះក៏មានក្តីសុខដែរ នាយមិនបាច់ទៅក្រៅមើលស្រីផ្សេងព្រោះទីនេះមានតែមនុស្សប្រុស)
«បងប្រុស!» មួយសន្ទុះ ក៏មានសម្កេងមនុស្សស្រីម្នាក់ស្រែកហៅបងប្រុសឡើងស្រួយស្រេះ បណ្តាលអោយអ្នកនៅម្តុំនោះក្រឡេងមើលរួមទាំងជីមីន និងជុងគុកផងដែរ (ទើបតែគិតថាគ្មានមនុស្សស្រី មិនបានប៉ុន្មានលេចចេញមកអីណា»
«ជេននី» កាលពិតសម្លេងមនុស្សស្រីម្នាក់នោអគឺជាប្អូនស្រីរបស់ជេមសោះស្មានតែមានសុីសណាមកតោងទាមជុងគុកដល់ជនបទហើយតើ not Jennie blackpink:))
«ខ្ញុំយកផ្កាកុលាបមកអោយបង ហើយបងយកផ្កាធ្វើអី»
«ចៅហ្វាយបងចង់បាន មកតាមបងមក» ជេមនាំជេននីមករកជុងគុកនិងជីមីនដែលកំពុងអង្គុយ
«ចៅហ្វាយនេះផ្កា» ជេមហុចផ្កាទៅអោយជុងគុក
   «អរគុណហើយណា» នាយទទួលផ្កា តែភ្នែកនៅសម្លឹងមើលជេននីមិនព្រិច
«អឺ...នាងឈ្មោះជេននីជាប្អូនស្រីរបស់ខ្ញុំ ឆាប់ជំរាបសួរចៅហ្វាយ និងចៅហ្វាយតូចទៅ»
«ជម្រាបសួរ...អឺ» នាងរកនឹកមិនដឹងគួរហៅថាម៉េចបើហៅចៅហ្វាយដូចមិចៗទេ
  «ខ្ញុំឈ្មោះជុងគុក ហើយនេះប្រពន្ធខ្ញុំជីមីន»
  «ចា...ចាស» ជេននីនាងហាក់ឆ្ងល់ ហៅបុរសតូចម្នាក់នោះថាប្រពន្ធ? ប្រពន្ធយ៉ាងមិចប្រុសដូចគ្នានិង
  «នៅនិយាយលេងជាមួយចៅហ្វាយសិនទៅ បងទៅធ្វើការសិន»នាងងក់ក្បាល
  «នាងអាយុប៉ុន្មានហើយ?» ជុងគុក ជេននីរៀបនិងឆ្លើយតែក៏ត្រូវអាក់ពេលឃើញជីមីនងើបឈរ
  «ខ្ញុំទៅផ្ទះមុនហើយ ប្រញាប់ទៅរៀបចំ ធ្វើអាហារទុកថ្ងៃត្រង់»
  «យកផ្កាទៅជាមួយផងទៅ យើងខំសុំជេមដើម្បីទុកអោយ៕ងមើលថែកុំអោយអផ្សុក» នាយហុចថង់ផ្កាទៅអោយជីមីន
  «ខ្ញុំមិនចេះដាំទេ» ជីមីនឆ្លើយម៉ាត់ៗកំបត់ៗ ហាក់បីដូចជាមនុស្សកំពុងខឹង(គេប្រច័ណ្ឌ)
  «ស្អីគេ? មិនចេះដាំផ្កា»
  «ហ្នឹងហើយ» ថាចប់ជីមីនក៏ទាញយកស្រាក់បាយដើរទៅផ្ទះបាត់មិនខ្ចីងាកក្រោយទោះជុងគុក ខំហៅយ៉ាងម៉េចក៏ដោយ
  «ជីមីន! ហុើយគេនេះយ៉ាប់ពិតមែន»
  «ហេតុអីបានជាគាត់ខឹងចឹង?»
  «យើងក៏មិនដឹង យាយចឹងនាងមិនទាន់ឆ្លើយសំណួរយើងទេ»
  «អរ... ខ្ញុំអាយុ18ឆ្នាំ»
  «បើទំនេរនាងអាចមកលេងចម្ការនេះបានណា» នាយនិយាយទាំងញញឹមចុងមាត់ ទឹកមុខពោពេញដោយល្បិចកល(ចង់ធ្វើបាបប្តីញុមមែនបង)
   «ចាស» ជេននីនាងក៏ញញឹមតបទៅវិញ ហាក់ចាប់ចិត្តចាប់អារម្មណ៍និងនាយខ្លាំងណាស់ ប្រុសអីក៏សង្ហាម្លេះ មើលចុះរូបរាងក៏បាន មុខមាត់ក៏ស្អាត ហើយថែមទាំងជាកូនអ្នកមានទៀត អ្នកណាដែលថាមិនចង់បាន
   បន្ទាប់ពីនោះនាងក៏ត្រឡប់ទៅផ្ទះវិញ ឯជុងគុកក៏ដើរមើលចម្ការបន្តដូចធម្មតា
   ឯជីមីននៅផ្ទះ កំពុងឆេះឆួលខឹងនិងជុងគុកណាស់មិនកែអាចរិកព្រាននារីឃើញស្រីក្មេងមិនបាននេះ គេខឹងក៏ខឹង អន់ចិត្តក៏អន់ចិត្តដែលនាយមិនមកលួងគេ ឬគេភ្លេចហើយថានាយមិនបានស្រលាញ់គេទេ? គេគួរតែរក្សារគម្លាតពីនាយល្អទេ? គេក៏មិនយល់ដូចគ្នាហេតុអីគេមានអារម្មណ៍បែបនេះឬគេស្រលាញ់នាយកាន់តែខ្លាំងឡើងហើយហេស៎!
«ជុងគុក! លោកចង់លេងល្បែងអីទៀតហើយ លោកមិនយល់អារម្មណ៍ខ្ញុំខ្លះទេឬយ៉ាងម៉េច» និយាយតែម្នាក់ឯងគិតតែម្នាក់ឯងក្រវីក្បាលចុះឡើង គិតអាណិតខ្លួនឯងហេតុអីក៏ល្ងង់ម្លេះ គិតរួចទាញកន្ត្រកមួយមុននិងចេញទៅបេះបន្លែទុកធ្វើម្ហូបពេលថ្ងៃត្រង់
«បងជេម បងជេម មកនេះបន្តិច» ជីមីនដើរមកក្បែរចម្ការឃើញជេមកំពុងធ្វើការគេក៏ស្រែកហៅអោយគាត់មករកគេ
«ជីមីន! មានអ្វីមែនទេ?»
«គឺមាន ខ្ញុំមិនដឹងថាចម្ការបន្លែនៅឯណាទេតាំងពីមកទីនេះប៉ុន្មានថ្ងៃឃើញមានតែផ្លែឈើ»
«មកតាមខ្ញុំមក» និយាយចប់ជេមក៏ដើរទៅមុនអោយដែលមានជីមីនតាមពីក្រោយ
ដើរប្រហែលមួយសន្ទុះធំទើបទៅដល់ ដោយសារចម្ការផ្លែឈើរធំពេក ជីមីនដើរផងដង្ហក់ផង រត់គេចឆ្កែផងចង់ស្ទះខ្យល់>< (សម្បូរឆ្កែពេក តែឆ្កែស្លូតៗសោះនិងហា)
«ដល់ហើយ ជីមីនត្រូវការបេះអីតាមចិត្តណា» ថាហើយជេមបម្រុងនិងដើរទៅវិញមុនដើម្បីធ្វើការងារបន្តតែក៏ត្រូវជីមីនឃាត់
«បងជេម បងចង់ទៅចោលខ្ញុំហ៎ ដើរតាមផ្លូវបងក៏ឃើញដែរ មានកម្មករច្រើនប្លែកមុខខ្ញុំមិនស្គាល់ហើយថែនទាំងមានអាគីគីទៀត បងយ៉ាងម៉េចហ្នឹង» ជីមីននិយាយរៀបរាប់ទាំងក្តៅស្លឹកត្រចៀកផ្លូវក៏ឆ្ងាយ ហើយមានអ្នកយាមផ្លូវច្រើនទៀត ចង់តកគេមកប្រោះចោលចឹងមិនបានទេណា
«ហិហិ... ចឹងក៏បានបេះលឿនៗទៅខ្ញុំអាលទៅធ្វើការមិនចង់ត្រូវមាត់ចៅហ្វាយធំ» ជេមសើចហាក់អស់សំណើចនិងសម្តីជីមីន រួចនាយក៏ជួយកាន់កន្រ្តកអោយរាងតូច
«ខ្ញុំចង់បានស្ពៃ យកទៅធ្វើគីមឈី ហើយខ្ញុំនិងធ្វើស៊ុបគីមឈីចែកពួកបងញុាំដែរ» ជីមីនដើរមើលបន្លែតែមិនឃើញស្ពៃសោះបានធ្វើជានិយាយដើម្បីអោយនាយជូនទៅ (ចុះមិនប្រាប់អោយគេជូនទៅហ្មងទៅ)
«ជីមីន ស្ពៃនៅខាងនោះ» ជេមចង្អុលទៅកន្លែងដែលមានស្ពៃយ៉ាងច្រើនធំៗល្អ
«អុះ! វ៉ាវ ធំៗល្អម្លេះហាបងមានជាតិគីមីឬអត់ហ្នឹង»
«គ្មានទេ ដំណាំទីនេះសុទ្ធតែធម្មជាតិទាំងអស់»
«បងជួយកាត់អោយខ្ញុំប៉ុន្មានគុមមកណា ខ្ញុំសុំទៅរកស្លឹកខ្ទឹមសិន»
«បាទ!» ថាហើយនាយចាប់ផ្តើមកាត់យកស្ពៃបូកគោទាំងនោះ(បញ្ជាក់លោកចនគាត់លក់តែផ្កែឈើទេ ចំណែកបន្លែគឺកម្មករដាំទុកហូបខ្លួនឯងអីចឹងហា៎)
  «អាយយ៎.........»
«ជីមីន! ជីមីនកើតអី» គ្រាន់តែឮសម្លេងរាងតូចស្រែកចាច នាយជេមក៏ស្ទុះប្រញាប់ទៅមើលទាំងភ័យខ្លាចជីមីនត្រូវពស់ចឹង
  «គឺ...ហិហិ»
To be continued.......

តិចជីមីនត្រូវពស់ចឹកមែនទៅ😭👅

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Donde viven las historias. Descúbrelo ahora