ភាគទី៤៤

512 55 9
                                    

*jungkook room
«ហេតុអីបានជាឯងទៅនៅជាមួយយ៉ុនហ្គី បើឯងត្រូវការអ្នកកំដរហេតុអីឯងមិនរកយើង ដែលឯងសុំយើងមកជាមួយព្រោះឯងបានណាត់ជាមួយយ៉ុនហ្គីមែនទេជីមីន?» ជុងគុកអង្គុយមើលមុខជីមីនដែលកំពុងគេងព្រោះស្រវឹង សួរសំណួរជាច្រើនតែគ្មានចម្លើយ គេក៏មិនយល់ចិត្តខ្លួនឯងដូចគ្នា តើអារម្មណ៍សងសឹករបស់គេបាត់ទៅណា អារម្មណ៍ខឹងស្អប់ជីមីន វាទៅណាអស់ហើយ នាយពេលនេះសល់តែអារម្មណ៍ខឹង គឺខឹងដែលជីមីនទៅគៀកកើយនិងមិត្តគេ ខឹងដែលជីមីនហៅប្រុសផ្សេងថាប្តីៗ បងសម្លាញ់ពេញមាត់ តែជាមួយគេ ជីមីនហៅគេតែលោកៗមិនដែលឮពាក្យថាបងម្តងណាតាំងពីរៀបការរួចមក

ជុងគុក មើលថែជីមីនពេញមួយយប់ដោយសារជីមីនមិនសូវចេះផឹកស្រា ហើយត្រូវមកផឹកឡើងស្រវឹកដល់បាត់សាតិបែបនេះទៀត ធ្វើឲជុងគុកនឹកគិតមិនអាណិតមិនបាន ព្រោះនាយគិតថាប្រហែលមកពីជីមីនខូចចិត្ត មិនសប្បាយចិត្តរឿងអីហើយទើបជីមីនធ្វើបែបនេះ

ព្រឹកឡើង ត្របកភ្នែកតូចចាប់ផ្តើមព្រិចៗ មិនទាន់សាំក្នុងការបើកភ្នែកឲអស់ ព្រោះគ្មានពន្លឺព្រះអាទិត្យអីចាំងចូលមកនោះទេ ជីមីនញីភ្នែកខ្លួនឯងតិច មុននិងដឹងថាមានអ្វីធ្ងន់ៗនៅលើខ្លួនរបស់គេ

«យប់មិញនេះ ខ្ញុំគេងនៅទីនេះហេស?» ជីមីនយកដៃជុងគុកចេញពីពោះរបស់គេ សម្លឹងមើលមុខរបស់ជុងគុក មុននិងយកដៃតូចៗរបស់គេទៅអង្អែលលើផ្ទៃមុខសង្ហារបស់នាយ

«តើលោកជាមនុស្សប្រុសបែបណាទៅជុងគុក?»

«ហឹមម?»

ជីមីន ឃើញជុងគុកកម្រើក គេប្រញាប់ដកដៃចេញយ៉ាងលឿនខ្លាចថាគេនិងរំខាននាយអោយភ្ញាក់

«ជុងគុក? លែងខ្ញុំ» ជីមីនបើកភ្នែកធំៗ ព្យាយាមរើចេញពីរង្វង់ដៃរបស់ជុងគុក ពេលដែលនាយទាញគេយកទៅអោបជាប់ដើមទ្រូវហាប់ណែនរបស់គេ

«យប់មិញនេះខ្ញុំមើលថែឯងពេញមួយយប់ មិនបានគេងទេ ពេលនេះខ្ញុំសុំគេងម្តងបនទេ?» នាយនិយាយដោយសម្លេងងុលៗមិនទាន់អស់ងងុយ ដៃក៏មិនព្រមលែងជីមីនពីការអោបរបស់គេដែរ

«គេងក៏គេងទៅ ប៉ុន្តែលែងខ្ញុំទៅ»

«អត់ទេ ជីមីន! ជីមីននៅឲស្ងៀមកុំរំខានបានទេ»ជុងគុកតម្លើងសម្លេងដាក់រាងតូច បើកភ្នែកសម្លឹងមើលមុខជីមីនដោយដាក់គំហិត ធ្វើឲជីមីនឈប់រើ និងព្រមសង្ងំឲជុងគុកអោបគេ រហូតដល់គេងលក់ទាំងពីរនាក់ម្តងទៀត

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Nơi câu chuyện tồn tại. Hãy khám phá bây giờ