ភាគទី៣៩

511 53 5
                                    

បន្ទាប់ពីនោះក៏ដល់ពេលអាហារថ្ងៃត្រង់ទាំងដែលពួកគេមិនទាន់បានញាំអាហារពេលព្រឹក ជីមីនក៏ត្រឡប់មកផ្ទះជាមួយជុងគុក នាយមិនបណ្តោយឲជីមីនមកតែឯងទេព្រោះមានឆ្មារចាំសុីត្រីអាំង
«ឆាប់ឡើងទៅយើងឃ្លានហើយ»មកដល់មាត់ទ្វារចូលនាយក៏និយាយបញ្ជាទៅជីមីន
«ខ្ញុំដឹងហើយ! អេ....?» ចូលមកដល់ក្នុងផ្ទះពួកគេទាំងពីរឈរភាំងដោយសារឃើញអាហារពេញតុ តើអ្នកណាជាអ្នកធ្វើ?
«ឆាប់មកអង្គុយមកខ្ញុំធ្វើដោយផ្ទាល់ដៃ»
«អ្នកណាឲឯងធ្វើ ប៉ាឲឯងមកជួយមើលចម្ការមិនមែនឲឯងមកធ្វើចុងភៅទេ»
«ខ្ញុំឃើញថាបងនិងជីមិនមិនទាន់ញាំអី ខ្ញុំក៏ធ្វើទៅយ៉ាងមិចមិនបានហេស?»
«យើងមិនញាំទេ»
«ជុងគុក អង្គុយចុះ»ជីមីនដើរទៅអង្គុយនៅតុអាហារ ព្រោះឃើញជុងគុកមិនព្រមមកអង្គុយគេក៏បញ្ជាទៅជុងគុកវិញ
«ទេ...បើមិនមែនឯងអ្នកធ្វើយើងមិនចាំទេ»
«ហឹមម ឆ្ងាញ់ណាស់»
«មែនហេស ចឹងញាំឲច្រើនៗទៅ» ជុងហ្កុកញញឹមនិងចាប់អាហារដាក់ចានជីមីន ជីមីនក៏ងក់ក្បាល
«ជីមីន...? ឯងភ្លេចនៅអ្វីដែលយើងនិយាយហើយមែនទេ?»
«និយាយអីទៅ??»ជុងហ្កុកសួរទាំងចងចិញ្ចើម
«ពេលនេះខ្ញុំឃ្លាន ខ្ញុំសុំញាំសិនហើយតើបានទេ? ជុងហ្កុកលោកពូកែធ្វើម្ហូបជាងខ្ញុំទៀត»
«បើចឹងចាំខ្ញុំធ្វើឲជីមីនញាំរាល់ថ្ងៃណា» នាយមិននិយាយតែមាត់ដៃលូកទៅអង្អែលដៃជីមីនថ្នមៗ ថែមទាំងដៀងភ្នែកមើលមុខបងប្រុសក្នុងន័យឌឺដងទៀតផង
«បើចឹងបញ្ចុកយើងដែរមក» ជុងគុកក្តាប់ដៃណែនៗគេមិនព្រមទេ គេមិនព្រមឲអ្នកណាមកប៉ះមមុស្សរបស់គេឡើយ នាយចូលទៅអង្គុយជិតជីមីនទាញដៃតូចដែលជុងហ្កុកអង្អែលនោះចេញពីគេ
«បងប្រុស ដៃរបស់បងមិនទាន់ពិការឯណា»
«ដៃយើងមិនពិការ តែយើងចង់ឲប្រពន្ធបញ្ចុកមិនបានទេឬ?»
«មិនអីទេ ហាមាត់» ជីមីនឃើញស្ថានការណ៍មិនសូវល្អគេក៏និយាយកាត់និងដួសបាយបញ្ចុកជុងគុក នាយញញឹមចុងមាត់ ថែមទាំងញាក់ជញ្ចើមឌឺដងប្អូនខ្លួនទៀត
ក្រោយបញ្ចប់ការញាំអាហារទាំងទើសទាល់រួចមក ពួកគេទាំងបីក៏មកដើរមើលចម្ការបន្តទៀត ជីមីននិងជុងគុកដើរមើលចម្ការនិងទៅបេះបន្លែ ចំណែកជុងហ្កុកក៏នៅអង្គុយលេង
«បងប្រុសជុងគុក ជេននីធ្វើស៊ុបមកឲណា» ជេននីមកពីណាមិនដឹងក្នុងដៃកាន់ប្រអប់ស៊ុបយកមកឲជុងគុកតែចៃដន្យម្នាក់នោះមិនមែនជាជុងគុកឡើយ
«នាងជាអ្នកណា?» ជុងហ្កុកសួរទាំងឆ្ងល់ព្រោះគេមិនស្គាល់មែន ហើយមកធ្វើរឹកញិញក់ចេះទៀត នាងកំពុងចង់ទាក់បងប្រុសគេទេដឹង
«aww នេះបងទៅសេអ៊ូល2 3ថ្ងៃមកវិញក៏ភ្លេចខ្ញុំហើយហេស? ខ្ញុំអន់ចិត្តហើយហិក» នាងនិយាយទាំងធ្វើទឹកមុខកំសត់និងឈរបែរខ្នងដាក់ជុងហ្កុក
«នាងត្រូវជាអីនិងបងប្រុសខ្ញុំ?»
«បងប្រុស? លោកមិនមែនជាបងជុងគុកទេឬ?»
«មិនមែនទេ នាងច្រឡំហើយខ្ញុំជាប្អូនភ្លោះជាមួយគាត់»
«បងប្អូនភ្លោះមែនទេ ចឹងតើបានមុខដូចគ្នា ប៉ុន្តែនៅតែបងគុកសង្ហាជាង»
«នាងត្រូវជាស្អីជាមួយគាត់?»
«ជាសង្សារទេដឹង»
«នាងប្រយ័ត្នសម្តីបន្តិចទៅ នាងមិនដឹងថាបងគុកមានប្រពន្ធហើយទេហេស»
«ដឹង! តែប្រពន្ធគាត់ជាមនុស្សប្រុសនិង អេ! ជាខ្ទើយទេតើ ហិហិ» នាងនិយាយមើលងាយជីមីន ថែមទាំងសើចសប្បាយដូចជារឿងកំប្លែង
«អូយ...»នាងស្រែកចាចសើចលែងសមខណៈពេលនោះជុងហ្កុកចាប់ច្របាច់ដៃនាងមួយទំហឹងដល់របូតប្រអប់ស៊ុបធ្លាក់ខ្ចាយទៅលើដីអស់
«បើយើងលឺនាងនិយាយបែបនេះពីជីមីនម្តងទៀត កុំថាយើងមិនគោរពមនុស្សស្រីឲសោះ» នាយនិយាយរួចក៏ក្រវាស់ដៃនាងមួយទំហឹងរួចក៏ដើរចេញទៅតែត្រូវឈប់ពេលនាងនិយាយ
«លោកស្រលាញ់ប្រពន្ធបងប្រុសខ្លួនឯងហេស៎?» នាងងាកទៅនិយាយដាក់ជុងហ្កុកទាំងញញឹមចុងមាត់ហាក់ដូចកគពុងមានអ្វីនៅក្នុងចិត្ត
«មិនមែនជារឿងរបស់នាង នាងគ្មានសិទ្ធិសួរ»
«អាយយយយ....ហិហិ» នាងមិនតបតែបែរជាស្រែកមួយអស់សម្លេងរួចធ្វើជាទន់ជង្គង់យំ ពេលដែលក្រឡែកឃើញជុងគុកនិងជីមីនត្រឡប់មកវិញ
«ជេននី» ជីមីននិងជុងគុកនិយាយដំណាលគ្នារួចក៏រត់ទៅមើល ឯកម្មករទាំងអស់ក៏ដូចគ្នាមានទាំងជេមផងដែរ
«ឯងធ្វើស្អីនាង?» ជុងគុកដើរទៅលើកនាងឲអង្គុយលើកៅអី រួចសួរទៅជុងហ្កុកដែលកំពុងឈរបើកភ្នែកធំៗហួសចិត្តនិងការសម្តែងរបស់នាង
«បងប្រុសជុងគុកកុំស្តីឲបងប្រុសខាងនេះអី ខ្ញុំមិនដឹងថាគាត់ជាបងប្អូនភ្លោះបង ខ្ញុំស្មានតែជាបងខ្ញុំក៏សួរថាបងជីមីនប្រពន្ធបងទៅណា គាត់ក៏ខឹងហើយនិយាយថាគាត់មិនមែនជាបងទេ ហើយបងជីមីនជាប្រពន្ធគាត់មិនមែនជាប្រពន្ធបងទេ កុំឲខ្ញុំនិយាយបែបនេះទៀត ខ្ញុំក៏ប្រាប់ថាបងជីមីនជាប្រពន្ធបងគាត់ក៏ស្ទុះមកច្រានធ្វើបាបខ្ញុំ ហិហិ» នាងនិយាយរៀបរាប់វែងអន្លាយមានទាំងទឹកភ្នែកមកទៀត និយាយថាកុំឲបន្ទោសប៉ុន្តែរៀបរាប់អស់សាច់
«នាងល្បិចច្រើនមែន» ជុងហ្កុកនិយាយទាំងគ្រឺតជើងធ្មេញចង់តែហក់ត្របាក់ទេ
«គ្រាន់តែរឿងពិននិងឯងធ្វើបាបមនុស្សស្រីហេស៎? ឯងក្លាយជាមនុស្សបែបនេះដោយសារតែគេមែនទេ ជុងហ្កុក» ជុងគុកនិយាយសម្លេងខ្លាំងៗ គិតដល់ជីមីនដែលជាដើមហេតុធ្វើឲប្អូនគេក្កាយជាមនុស្សបែបនេះព្រោះតែជីមីន នាយយនិយាយទាំងចង្អុលទៅជីមីនចំៗ
«បងស្គាល់នាងយូរប៉ុណ្ណាហើយ ទើបបានជាបងល្ងង់ជឿនាងបែបនេះ»
«យើងមិនមែនល្ងង់ តែឯងវាបែបនេះពិតមែនអាហ្កុក»
«ពិននិងហើយមិនល្ងង់ទៀត ត្រូវស្រីបង្វក់ក្បាល់ដល់លែងដឹងអីហើយមែនទេ»
«ឯងក៏ត្រូវអាក្មេងនេះបង្វក់ដែរហើយ»
«ជុងគុក...»
«ឯងមកនេះ» នាយស្ទុះទៅចាប់អូសដៃជីមីនចេញពីហ្វូងមនុស្សបម្រុងនិងទៅកន្លែងណាមិនដឹងដើម្បីធ្វើបាបបញ្ចេញកំហឹងខ្លួន
«អូយយយ ឈឺណាស់»
«បងគុកឈប់! លែងជីមីនទៅ»
«រឿងប្តីប្រពន្ធយើងឯងកុំចេះ»
«តែរឿងនេះមិនទាក់ទងជាមួយជីមីនទេ គឺនាង»
«គឺគេ ទើបឯងទៅជាឆ្កួតបែបនេះ»
ឌឹប!
«ឆ្កួតមែនទេ» ជុងហ្កុកហក់ដាល់ជុងគុកមួយទំហឹងដល់គេរបូតដៃជីមីនដួលទៅលើដីមួយអស់ចំហ
«ឯង» នាយងើបមកតទល់និងប្អូនខ្លួនវិញដោយពេលនេះជុងគុកជិះពីលើជុងហ្កុកដាល់យកៗទាំងកម្រោលចូល គេថាមិនចង់ធ្វើបាបប្អូនទេ តែមើលទៅគេឆ្កួតនិងក្មេងនេះមែនទែនហើយប្រដៅខ្លះទើបបាន
«ជុងគុក ជុងគុកឈប់ទៅ» ជីមីនស្រែកឃាត់ទាំងស្លុតចិត្ត ពេលឃើញជុងហ្កុកតដៃនិងជុងគុកមិនបានបែបនេះ
«ជុងគុក អាយយយ» ជីមីនចូលទៅចាប់ដៃនាយ តែងាប់ហើយឃាត់អីឃាត់បានតែមកឃាត់មនុស្សកម្រោលចូលបែបនេះឃាត់យ៉ាងមិច មានតែត្រូវគេក្រវាត់ឲឃ្ទាតចេញឆ្ងាយទៅវិញទេ
«ឆាប់ជួយឃាត់ទៅ នៅមើលធ្វើអីទៀត» ជីមីនងើបពីការដួលមកវិញស្រែកប្រាប់ទៅកម្មករ មិនជួយឃាត់បែរជាឈរមើលទៅកើតដែរ
«ចៅហ្វាយៗបានហើយ» ពួកគេក៏នាំគ្នាជួយចាប់ជុងគុកចេញពីអ្នកនៅខាងក្រោម ពេលនេះជុងហ្កុកឡើងទ្រោមខ្លួនទៅហើយ
«ពួកបងឆាប់នាំជុងហ្កុកទៅពេទ្យទៅ ខាងនេះចាំខ្ញុំអ្នកចាត់ការ នៅសល់ទៅធ្វើការបន្តចុះ» ជីមីនចាប់ដៃជុងគុករួចនិយាយបញ្ជារទៅកម្មករ កម្មករក៏ធ្វើតាមជីមីន
«ជុងគុក» ជីមីននាំជុងគុកមកអង្គុយ សម្លឹងមើលរបួសលើផ្ទៃមុខសង្ហាររបស់នាយទាំងអាណិត(ចុះជុងហ្កុកហ៎ មិនអាណិតទេឬ😿)
«បងប្រុសជុងគុក បងយ៉ាងម៉េចហើយ»
«មិនអីទេ ជេននីជូនខ្ញុំទៅផ្ទះលាងរបួសបន្តិច»
«ចាស៎ បាន»នាងគ្រាជុងគុកទៅផ្ទះទាំងមិនខ្វល់ពីជីមីនអីបន្តិច
«ខ្ញុំធ្វើអីខុសទៅ?» សំណួរគ្មានចម្លើយ សួរទៅខ្លួនឯងទាំងទ្រូងខាងឆ្វេងឈឺខ្ទោកៗ មិនដឹងថាវាឈឺដោយសារអ្វីនោះទេ ដឹងត្រឹមថាពេលនេះគេឈឺ ឈឺដល់ភ្នែកក្រហមស្ទើរតែមានទឹកអ្វីថ្លាហូរចេញមកទៅហើយ...។
To Be Continued....

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Wo Geschichten leben. Entdecke jetzt