ភាគទី៣៨

418 49 2
                                    

«ពួកឯងធ្វើស្អីនិង!?» ជុងគុកចេញពីបន្ទប់ឃើញទិដ្ឋភាពដូចដែលយើងបានឃើញ នាយស្រែកសួរទាំងកំហឹងសឹងតែប្រះផ្ទះជាពីរទៅហើយ កែវភ្នែកក្រហមដូចភ្លើងសឹងតែចេញផ្សែង គេហ៊ានណាស់ហ៊ានមកអោបគ្នាជាមួយប្អូនថ្លៃខ្លួនឯងគ្មានចេះខ្មាស់អ្នកណាបន្តិច
«ជុងគុក...» នៅពេលឮសម្រែករាជសីហើយជុងហ្កុកក៏នៅតែមិនព្រមលែងមានតែញញឹមឌឺថែម ខណៈដែលជីមីនខំរើគេចពីគេស្ទើស្លាប់ស្ទើរស់
«មកនេះ»ជុងគុកនាយដើរចូលទៅកញ្ឆក់ដៃតូចជីមីនមួយទំហឹងពីការអោបរបស់ជុងហ្កុក ស្ទើរតែបាក់ដៃជីមីនទៅហើយ
«អូយ...ជុងគុក»
«យើងមិនខ្វល់ថាឯងចង់ធ្វើអីទេ តែឯងត្រូវចាំ ឯងកាន់តែធ្វើអោយយើងខឹងមនុស្សឯងស្រលាញ់ក៏ត្រូវឈឺដូចគ្នា» នាយនិយាយទៅកាន់ជុងហ្កុកទាំងមុខមាំ រួចក៏អូសដៃជីមីនទាំងទីណាត់ទីណែងសម្តៅទៅព្រៃក្រោយផ្ទះ(ហាកទៅធ្វើអី)
«ជុងគុក...ជុងគុកលោកកុំធ្វើបាបថេថេអីណា» តាមផ្លូវទោះត្រូវគេអូសដៃដួលប៉ុន្មានដងក៏មិនខ្វល់អ្វីដែលខ្វល់គឺមិត្តរបស់គេ ព្រោះអម្បាញ់មិញនាយនិយាយថា'ឯងកាន់តែធ្វើអោយយើងខឹងមនុស្សឯងស្រលាញ់ក៏ត្រូវឈឺដូចគ្នា'
«អ្នកណាថាយើងធ្វើបាបក្មេងនោះ» នាយអូសជីមីនមកដល់ព្រៃជ្រៅបន្តិច ក៏ចាប់ក្រវាត់រាងតូចអោយដួលអុកគូទស្ទើតែបាក់ចង្កេះ
«អូយ ចង្កេះខ្ញុំ ចុះលោកនិយាយមិញនេះ» គេងើយមុខទៅសួរនាយមិនយល់នៅអ្វីដែលពីរនាក់បងប្អូននេះនិយាយសោះ
«អាហ្កុកវាបែកគ្នាជាមួយមិត្តរបស់ឯងដើម្បីបានមកនៅជាមួយឯងនៅទីនេះ ឯងដឹងថាមិត្តរបស់ឯងឈឺចាប់ដោយសារឯងដែលទេ ចនជីមីន» នាយចាប់ភ្ងើយចង្កាជីមីនអោយងើយខណៈពេលនាយលុតជង្គង់ទាបម្ខាងនិងបញ្ឈរម្ខាង និយាយទាំងគ្រឺតជើងធ្មេញ រួចក្រវាសដៃមួយទំហឹងសឹងតែបាក់ក. រាងតូចទៅហើយលោកអើយ
«ហិក ដោយសារខ្ញុំមែនទេ?»
«មែនហើយដោយសារឯង»
«ចឹងដែលលោកនិយាយអម្បាញ់មិញនេះលោកចង់ធ្វើបាបខ្ញុំហេស?»
«ត្រូវហើយ បើឯងនៅតែបន្តនៅជិតវាទៀតឯងត្រូវមិនខានទេ» នាយនិយាយហើយក៏ដើរទៅផ្ទះមុន តែក៏ត្រូវឈប់ព្រោះជីមីនហៅនាយ
«ជុងគុក លោកចង់ទុកខ្ញុំឲនៅទីនេះមែនទេ?»
«ចុះឯងមិនដើរមក»
«ខ្ញុំដើរមិនរួចទេ ជើងរបស់ខ្ញុំឈឺ» មិនអោយឈឺយ៉ាងមិចបើអូសមកដួលផងអីផងនោះ
«សឺតតតត រំខានមែនឆាប់ឡើងមក» នាយគ្រឺតក្នាញ់និងជីមីនណាស់ គេកំពុងខឹង កំពុងឆេះដុំហើយមើលធ្វើចរិកទៅ មិនដាច់ចិត្តនាយក៏ដើរបកមកក្រោយ មុននិងបន្ទន់ជង្គង់ចុះបន្តិចដើម្បីអោយជីមីនងាយស្រួលឡើងតោងខ្នងរបស់នាយ ជីមីនញញឹមតិចៗទាំងរំភើបចិត្ត ទោះនាយកំពុងខឹងគេ ចងគំនុំនិងគេ ក៏នាយនៅតែមានចិត្តបារម្ភពីគេដែរ
< មិនដឹងថាពេលនេះលោកខឹងនិងខ្ញុំខ្លាំងប៉ុណ្ណានោះទេ តែខ្ញុំនិងប្រើបេះដូង និង ភាពស្មោះត្រង់របស់ខ្ញុំដើម្បីបង្រ្កាបភ្លើងក្នុងចិត្តលោកអោយបានជុងគុក ខ្ញុំប្រាកដថាខ្ញុំនិងក្លាយជាមនុស្សដែលលោកស្រលាញ់ ជាងអារម្មណ៍ដែលលោកស្អប់ខ្ញុំពេលនេះ> តាមផ្លូវជីមីនញញឹមអោបក. ជុងគុកនិយាយក្នុងចិត្ត គេប្រាកដណាស់ថាពេលនេះគេមានកូនចិត្តស្រលាញ់នាយហើយ អារម្មណ័នេះមានតាំងពីថ្ងៃគេមកនៅប៊ូសាននេះម្លេះ តែគេមិនច្បាស់ចិត្តគេថាគេស្រលាញ់នាយមែនឬគ្រាន់ជាកូនចិត្តដឹងត្រឹមពេលនេះគេត្រូវការនាយ ជាងការស្រលាញ់ជុងហ្កុក និយាយត្រង់ទៅគេមិនទាន់កាត់ចិត្តពីជុងហ្កុកបានទេ ហើយសមអីជុងហ្កុកមកនៅជាមួយបែបនេះទៀត តែគេដឹងច្បាស់ថាគេនិងមិនឲជុងគុកស្អប់គេទៀតទេ
«ចៅហ្វាយ ជីមីនកើតអី?» ជេមដោយឃើញថាជីមីននៅលើខ្នងចៅហ្វាយខ្លួនបែបនេះមិនសួរមិនបានទេ
«ខ្ញុំគ្រេចជើង បងជេម»
«ទៅរកថ្នាំមក ហើយយើងប្រាប់ពួកឯងចាប់ពីថ្ងៃនេះត្រូវហៅជីមីនថាចៅហ្វាយតូច យើងមិនអនុញ្ញាតអោយហៅគេជីមីនទៀតទេ យល់ទេ?» នាយដាក់ជីមីនឲអង្គុយ រួចបញ្ជារកម្មករគ្រប់គ្នាមិនឲហៅជីមីនថាជីមិនទៀតទេ ព្រោះពេលនេះមានមារជ្រែកនៅជាមួយខ្លាចគេប្រាប់ប៉ាម៉ាក់ថានាយមើលថែជីមីនមិនបានល្អទុកជីមីនដូចអ្នកបម្រើអីបែបនិង
«បាទ ចៅហ្វាយ»កម្មករទាំងអស់គ្នា
«ពួកឯងទៅធ្វើការទៅ ជេមទៅយកថ្នាំមក» និយាយហើយកម្មករក៏បំបែកគ្នាទៅធ្វើការ ជេមក៏ទៅយកថ្នាំតាមបញ្ជារ អម្បាញ់មិញកម្មករនាំគ្នាមកមើលជីមីន អ្នកទីនេះគេស្រលាញ់ចូលចិត្តរាងតូចណាស់ទើបឃើញហើយបារម្ភបែបនេះ
«វាហើមហើយ»
«ដើរភ្លើៗវាចឹងហើយ»នាយពត់ពែនជើងរាងតូចថ្នមៗដើម្បីឲវាកាត់បន្ថយការឈឺ តែវាមានតែឈឺថែមព្រោះនាយគ្មានជំនាញ
«អូយឈឺណាស់ មិនមែនមកពីលោកអូសខ្ញុំទេហេស»
«ស្រែកដូចគេអារក. ក្បាលកញ្ចាស់ហើយចេះទ្រាំខ្លះទៅ»
«តែវាឈឺណាស់»
«ចៅហ្វាយថ្នាំទាន»
«ថ្នមៗ ថ្នមៗជុងគុក»
«លាបថ្នាំវាមិនឈឺទេ»
«ចៅហ្វាយត្រូវម៉ាស្សាថ្នមៗ»
«យើងដឹងហើយ ឯងទៅធ្វើការទៅ» នាយសម្លក់ជេមបន្តិចមុនដេញគេឲទៅធ្វើការ មកចេះដឹងស្អីរឿងប្តីប្រពន្ធគេ គេចេះមើលថែហើយ
«ខ្ញុំឃើញថាចៅហ្វាយមិនចេះ»
«យើងចេះហើយ ចេញទៅ»
«លោកមិនចេះមែន កាន់តែប៉ះកាន់តែឈឺអោយបងជេមធ្វើវិញទៅ»
«មិនបាច់ យើងមិនឲអ្នកណាប៉ះទេ»
«លោកឆ្កួតទេហេស? ជើងខ្ញុំឈឺណា»
«ឥឡូវប្រាប់មកធ្វើយ៉ាងមេច?»
«គឺ....»ជេមឈរប្រាប់ពីវិធី ជុងគុកក៏ធ្វើតាមបានសម្រេចជើងជីមីនក៏បាត់ឈឺខ្លះ តែមិនទាន់ស្រកព្រោះហើម
«លោកមិនទាន់បានញាំអីទេ»
«អោយញាំចូលដែលទេ បើចេញពីបន្ទប់ឃើញប្រពន្ធអោបគ្នាជាមួយប្អូនខ្លួនឯងចឹង»
«ខ្ញុំមិនបានអោបគ្នាទេ»
«នៅប្រកែកទៀត ឃើញនិងភ្នែកទៅហើយ បើយើងមកមិនទាន់ក៏ថើបគ្នាបាត់ហើយ»
«លោកនិយាយស្អី?»
«ចង់ថើបគ្នា មកថើបយើងវិញមក»
«លោកឆ្កួតទេហេស? អ្ហឹមមមម» និយាយមិនទាន់ចប់ផងបបូលមាត់ក៏ត្រូវគ្របដណ្តប់ដោយមាត់ក្រាស់ ពាក្យសម្តីរកនិយាយចេញមកទាំងប៉ុន្មានក៏ត្រូវលេបទៅវិញអស់
«យ៉ាងមិចរសជាតិយ៉ាងមិចដែរ?» នាយសួរទាំងញាក់ចិញ្ចើមខិលដាក់ជីមីន ជាការញោះឲរាងតូចខឹង
«លោកឆ្កួតហើយ មិនចេះខ្មាស់កម្មករទេឬយ៉ាងមេច?» ជីមិននិយាយទាំងលើកដៃជូតមាត់ ភ្នែករេលរាលមើលទៅកម្មករខ្លាចពួគេឃើញទិដ្ឋភាពអម្បាញ់មិញនេះ
«ជូតធ្វើអី ហឹមមម ហាមជូតបើជូតយើងខាំមាត់ឯងឲដាច់» នាយជ្រួញចិញ្ចើមចូលគ្នាហាកមិនពេញចិត្តដែលជីមីនជូតមាត់ដែលគេថើប ទៅលោទៅថើបមួយខ្សឺតទៀត ហើយបញ្ជារហាមមិនឲជូត
«ហឹស ឆ្កួតមែនទែនហើយ» ជីមីនសម្លក់នាយថ្លែលមិនហ៊ានជូតព្រោះខ្លាចពាក្យគម្រាម ដូចដឹងហើយថាមនុស្សនាយនិយាយមិចធ្វើចឹង....។
To Be Continued.....

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Where stories live. Discover now