ភាគទី៤៩

382 32 6
                                    

«ថេយ៉ុង...យ៉ាងមិចហើយមានឈឺកន្លែងណាទេ?» ជុងហ្កុកដោះអាវក្រៅរបស់ខ្លួនយកទៅដណ្តប់លើខ្លួនថេយ៉ុងដែលអង្គុយយំ តាំងពីតូចមកគេមិនដែលមានអ្នកណាមកធ្វើដាក់គេបែបនេះទេ

«ជុងហ្កុក...ហុឹកៗ...ខ្ញុំខ្លាច»ថេយ៉ុងចាប់ទាញដៃនាយយកមកអោបទាំងញ័រខ្លួនដូចកូនសត្វ

«កុំខ្លាចអី ខ្ញុំនៅទីនេះហើយគ្មានអ្នកណាធ្វើអីឯងបាននោះទេណា ខ្ញុំសុំទោស»ជុងហ្កុកអោបថេយ៉ុង និយាយលួងលោមគេកុំឲភ័យខ្លាច ពេលនេះគេយល់អារម្មណ៍ជុងគុក នៅពេលនាយវាយគេដោយសារតែគេធ្វើរឿងបែបនេះដាក់ជីមីនហើយ វាជាអារម្មណ៍ស្រលាញ់ ព្រួយបារម្ភពីមនុស្សដែលគេស្រលាញ់ពិតមែន
_____________

«ហេតុអីថេយ៉ុងទៅបន្ទប់ទឹកយូរម្លេះ?» ជេហូបអង្គុយចាំថេយ៉ុងយ៉ាងយូរមិនឃើញមកវិញ គេក៏ងាកទៅសួរយ៉ុនហ្គី

«បងក៏មិនដឹង គេត្រឡប់ទៅផ្ទះមុនទេដឹង» យ៉ុនហ្គីក្រវីក្បាល មកសួរគេឲគេសួអ្នកណាបើមនុស្សអង្គុយជាមួយគ្នា

«ធម្មតាបើគេទៅមុន គេប្រាកដជាខលឬផ្ញើរសារមកអូនហើយ»

«...»យ៉ុនហ្គីមិនមាត់សមហេតុសមផល តិចថេយ៉ុងមានរឿងអីទេដឹង
«អុះ! នោះគេមកហើយ តែហេតុអីមកជាមួយជុងហ្កុក?»

«ថេយ៉ុង ឯងកើតអី?» ជេហូបស្ទុះទៅរកថេយ៉ុងដែលដើរមកជាមួយជុងហ្កុក

«គឺ...មុននេះ មិនមានអីទេ ពួកយើងត្រឡប់ទៅផ្ទះវិញទៅ» ថេយ៉ុងមិនបានប្រាប់ជេហូបនោះទេ គេមិនចង់រំលឹករឿងនោះឡើយ គេមានតែជ្រើសរើសលាក់ជេហូបកុំឲមិត្តគេបារម្ភ

«ចឹងក៏បាន» ជេហូបមិនសួរដេញដោល ហើយក៏យល់ព្រមជាមួយថេយ៉ុង

«ជេហូបទៅជាមួយមិត្តប្រុសឯងទៅ យើងទៅជាមួយជុងហ្កុកក៏បាន» ថេយ៉ុងនិយាយហើយ ជេហូបងក់ក្បាលយល់ព្រម បន្ទាប់មកក៏នាំគ្នាចេញទៅ

On the way....
នៅតាមផ្លូវ ក្នុងឡានមានសភាពស្ងៀមស្ងាត់គ្មានអ្នកណានិយាយរកអ្នកណា ថេយ៉ុងអង្គុយមើលតែទេសភាពពេលយប់តាមផ្លូវ ជុងហ្កុកវិញគិតតែមើលផ្លូវផ្តោតអារម្មណ៍បើកបរ

ថេយ៉ុងងាកទៅមើលជុងហ្កុកហើយក៏ដាច់ចិត្តនិយាយកុំឲស្ងាត់ពេក
«ជុងហ្កុក ខ្ញុំអរគុណលោកដែលបានជួយខ្ញុំ»

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Donde viven las historias. Descúbrelo ahora