ភាគទី32

462 45 7
                                    

«គឺ...ហិហិ»
«មានពស់មែនទេ ជីមីន» ជេមស្លន់ស្លោរកមើលក្នុងគុម្ពបន្លែក្រែងឃើញមានសត្វអសេរពិសណាមួយធ្វើបាបចៅហ្វាយតូចគេ
«មិនមែនទេ ហិហិ»
«បើមិនមែនជាពស់ តើជាអ្វីទៅ?ហេតុអីជីមីនយំញ័រខ្លួនបែបនេះ?»
«គឺ...គឺដង្កូវ ហិហិ» ជីមីនចង្អុលទៅដង្កូវដែលនៅលើស្លឹកនោះ ហើយស្រែកយំកាន់តែខ្លាំង
«ហា៎...? ដង្កូវហេស៎? នេះខ្ញុំភ័យស្ទើរស្លាប់ទៅហើយ» ជេមហួសចិត្តហ្នឹងជីមីនខ្លាំងណាស់ នេះក្រៅពីឆ្កែ និង ដង្កូវជីមីននៅខ្លាចសត្វល្អិតណាទៀត?
«ឆាប់យកវាចេញទៅ ខ្ញុំខ្លាច»
«បាន...!» និយាយចប់ជេមក៏ចាប់កាច់ស្លឹកដែលមានដង្កូវចេញ ហើយបន្តកាត់ស្ពៃនិងបេះបន្លែផ្សេងទៀតជាបន្ត
- មកដល់ពេលនេះម៉ោងជាង12ហើយជីមីននិងជេមមិនទាន់ត្រឡប់ទៅផ្ទះវិញ សមល្មមនិងម៉ោងកសិករទាំងអស់សម្រាលហូបបាយ ទឹកផងដែរ
«ស្មានេះហើយជីមីនមិនទាន់យកអីមកអោយខ្ញុំញាំទៀត មិនដឹងថាមនុស្សឃ្លានទេឬយ៉ាងម៉េច?» សម្លេងរអ៊ូរទាំចេញពីបំពង់ក. បរុសមុខមាំម្នាក់ស្តីទៅកាន់រាងតូច គ្មានអ្នកណាទេគឺជុងគុកនេះឯង ថ្ងៃក្តៅក៏ក្តៅ ឃ្លានក៏ឃ្លាន តែបែរជាមិនឃើញជីមីនយកអាហារមកសោះ
«លោក...» កំពុងអង្គុយតានតឹងចិត្ត ក៏មានសម្លេងស្រួយស្រេះហៅគេយ៉ាងស្រទន់ស្តាប់ហើយទប់ចិត្តមិនចង់បាន
«អរ...គឺនាងទេឬ? នាងមករកជេមមែនទេ? គេមិននៅទេ» ស្តាប់តែប៉ុណ្ណឹងក៏ដឹងថាជាអ្នកណាដែរ
«ខ្ញុំមិនបានមករកបងប្រុសទេ គឺខ្ញុំមករកលោកតើ» នាងដើរមកអង្គុយបង់ជាមួយជុងគុក ដោយមានប្រអប់អាហារមកជាមួយ
«មិចបានជាមករកខ្ញុំវិញ? មានការអីហេស៎»
«គឺ...ខ្ញុំធ្វើស៊ុបគីមឈីមកឲ្យលោកភ្លក់ អ្នកនៅទីនេះមិនងាយបានញាំទេណា»
«ឆ្ងុយតើ កំពុងតែឃ្លានផង»
«ចឹងលោកសាកញាំមើលទៅ នេះខ្ញុំទើបរៀនធ្វើទេណា»
«អូខេ...!» ថាហើយនាងក៏ដួសស៊ុបដាក់កូនចានហុចឲ្យជុងគុកបានភ្លក់
- ខណៈពេលនេះផងដែរ ជីមីននិងជេមក៏ត្រឡប់មកវិញ តែមិនបានឃើញសកម្មភាពអីទេព្រោះជីមីនមកពីចម្ការបន្លែក៏ដើរចូលផ្ទះតែម្តងដោយមានជេមជួយកាន់របស់របរ
«នៅទីនេះគ្មានគ្រឿងទេ បងអាចប្រាប់ខ្ញុំបានទេផ្សារនៅឯណា ខ្ញុំហ្នឹងបានទៅទិញ»
«ចាំខ្ញុំជូនទៅ»
«មិនអីទេ ខ្ញុំរំខានបងម្ងៃហើយបងទៅរកអីហូបហើយសម្រាកចុះណា»
«បាទ...ចឹងជីមីនចេញពីនេះទៅ......គឺដល់ផ្សារហើយណា» ជេមរៀបរាប់ប្រាប់ផ្លូវជីមីនហើយក៏ចេញទៅបាត់
«ស្អីហ្នឹង! ម៉ោងជិត1ហើយហេស៎? ជុងគុកឃ្លានស្លាប់ហើយ» ពេលដែលជេមចេញទៅបាត់ ជីមីនក៏ក្រឡេកមើលម៉ោង បើកភ្នែកធំៗគេភ្លេចទៅថាជុងគុកមិនទាន់បានញាំអី រួចស្ទុះស្ទារធ្វើម្ហូបយកទៅអោយនាយជាប្រញាប់ គេគិតថាជុងគុកប្រហែលជាខឹងគេមិនខានទេដែលគេយឺតយ៉ាវបែបនេះ
ទម្រាំជីមីនធ្វើម្ហូបហើយម៉ោងក៏1ល្មម គេប្រញាប់យកម្ហូបដាក់ប្រអប់ ដើម្បីយកទៅអោយជុងគុកញាំ
«ជុងគុក...! »
«ស្មានេះឯងទើបតែមក»ពេលនេះជុងគុកកំពុងបន្តមើលការងារ គេញាំឆ្អែត2ដងហើយជីមីនទើបតែយកអាហារមក នេះបើមិនបានជេននីយកមកអោយគេទេ គេច្បាស់ជាឃ្លានស្លាប់មិនខាន
«គឺ...មកពីខ្ញុំរវល់»
«យកទៅវិញទៅ យើងញាំរួចហើយ»
«លោកញាំអី ញាំជាមួយកម្មករមែនទេ?»
«គឺប្អូនស្រីរបស់ជេម នាងយកស៊ុបមកអោយយើង»
«លោកថា លោកញាំស៊ុបដែលនាងយកមកអោយលោកឆ្អែតហើយ ហើយក៏ឲ្យខ្ញុំយកអាហារដែលខ្ញុំខំធ្វើនេះទៅវិញឬ?» និយាយចប់ជីមីនក៏ត្រឡប់ទៅផ្ទះជាមួយអាហារដែលគេខំធ្វើទាំងអន់ចិត្ត មិនចាំអោយជូងគុកបាននិយាយបកស្រាយអីទាន់
   «ស្អីគេនៀក! ខឹងទៀតហើយហេស៎?» នាយក្រវីក្បាល មើលទៅផែនខ្នងអ្នកជាប្រពន្ធ ហាក់មានអារម្មណ៍ដឹងថាខ្លួនខុស និយាយស្អីមិនចេះគិតក្រែងចិត្តគេទេ
   «ហិហិ... ខំគិតថាមកដល់ទីនេះហ្នឹងប្តូរចិត្តលោកបាន តែមានតែប្តូរពីស្រីសេអ៊ូលទៅជាស្រីប៊ូសានវិញ ចិត្តលោកពិតជាមិនប្តូរពិតមែន ជុងគុក» ចប់ប្រយោគជីមីន វាសទឹកភ្នែកចេញបន្តទៅលុបមុខរៀបចំខ្លួនដើម្បីទៅផ្សារទិញគ្រឿង ខឹងយ៉ាងណាក៏មិនចោលម្ហូបដែរ
     បន្ទាប់ពីរៀបចំរួច ជីមីនចេញមកខាងក្រៅផ្ទះឃើញមានកង់មួយ
   «ហើយអាកង់នេះគេជិះយ៉ាងម៉េច? » ឈរសម្លឹងមើលកង់យ៉ាងយូរ នៅតែមិនដឹងថាគេជិះម៉េច
   «ឯងចង់ទៅណា?» ពេលនោះជុងគុកក៏មកដល់ គឺនាយមកតាមមើលជីមីននិងណាខ្លាចខឹងដាច់ក្បាលដាច់កន្ទុយរត់ចោលគេបាត់
   «ទៅណាមិនពាក់ពាន់ហ្នឹងលោកទេ អាយយ...!» ថាចប់ជីមីនទាញកង់យកមកជិះ តែក៏រកដួលព្រោះថាគេមិនចេះជិះនិងណា
   «យ៉ាងម៉េចហ្នឹង? មិនចេះជិះកង់ទេហេស៎?» នាយជួយទប់កង់ជីមីនកុំអោយដួល មុនហ្នឹងនិយាយ
   «រឿងរបស់ខ្ញុំលោកកុំចេះ»
   «បើមិនឲ្យយើងចេះឯងដួលបាត់ទៅហើយ»
   «ចេញទៅ ខ្ញុំទៅផ្សារបាន»
   «ទៅផ្សារ? ឯងស្គាល់ដែរហេស៎?»
   «បងជេម ប្រាប់ខ្ញុំរួចហើយខ្ញុំដើរទៅក៏ដល់ដែរ»
   «ចាំយើងជូនទៅ»
   «មិនបាច់ទេ»
   «ឯងមិនខ្លាចទេ?»
   «ខ....ខ្ញុំ»
   «ឡើងមក» មិនចាំសូញសាញជាមួយរាងតូចយូរ នាយទាញកង់យកមកជិះមុនហ្នឹងហៅអោយជីមីនឡើងកង់
   «.....»គេមិនមាត់ នាយតូចមើលមុខរាងក្រាសបន្តិចរួចក៏ឡើងជិះកង់ពីក្រោយគេ
      ជុងគុក បន្តឌុបជីមីនរហូតដល់ផ្សារមួយដែលមានឥវ៉ាន់ច្រើនមុខនាំចូលពីទីក្រុងសេអ៊ូល សរុបមកស្អីក៏មាន
«ទិញអីក៏ទិញទៅ»
«ដឹងហើយ!» ថាចប់ជីមីន ក៏ដើរមើលពេញផ្សារទម្រាំបានរបស់ដែលខ្លួនចង់បាន
មួយសន្ទុះទើបជីមីនទិញហើយ ព្រោះគេត្រូវទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនផង យូរៗបានមកផ្សារម្តងហើយមានអ្នកpayទៀត ចឹងសុំទិញមួយអស់ដៃម្តងមើល
«រួចនៅ ហេតុអីក៏ទិញច្រើនម្លេះ» នាយរអ៊ូរទាំព្រោះតែពេលនេះគេគ្មានដៃកាន់ឥវ៉ាន់ទៀតទេ បើទិញយ៉ាងនេះនោះ ណាមួយជិះកង់ផងមិនបានជិះឡានឯណា
«ហឺយ...បើចឹងលោកមកធ្វើអី? កុំរអ៊ូច្រើនពេកមើល»
«ឯងមើលៗ ឥវ៉ាន់ឯងវាច្រើនពេកហើយ»
«បានៗ...ឈប់ទិញហើយតោះទៅផ្ទះ» និយាយចប់ជីមីនក៏ដើរចេញពីផ្សារ មិនខ្វល់ពីជុងគុកដែលកាន់ឥវ៉ានជ្រែកពេញដៃអីតិចទេ ព្រោះនេះជាការដាក់ទោសពីជីមីន....។

To be continued......

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Donde viven las historias. Descúbrelo ahora