ភាគទី៣៤

486 54 4
                                    

   «ហាស៎?» ជីមីនភ្ញាក់លាន់មាត់ បើកភ្នែកធំៗមានកូនហេស៎? គេមានកូនយ៉ាងមិចបើគេជាប្រុសនិង ម៉ាក់ក្មេកលេងសើចជាមួយគេហេស
   «ភ្ញាក់ផ្អើរអីយ៉ាងនេះ?»
   [ មែនហើយហេតុអីកូនមីនភ្ញាក់ផ្អើរម្លេះ? ម៉ាក់មាននិយាយអីខុសទៅ ]
   «ម៉ាក់ ខ្ញុំជាប្រុស ប្រុសអាចមានកូនបានដែរមែនទេម៉ាក់»
   [ ជីមីនហា៎ សម័យនេះហើយអ្នកណាចង់មានកូនក៏បានដែរ ]
   «តែ....»
   [ បានហើយៗ ពួកកូនសម្រាកចុះណាប៉ាម៉ាក់មិនរំខានពួកឯងទេ good night ណា ] ទឺតៗ ប្រព័ន្ធទំនាក់ទំនងបានដាច់
   ជុងគុកបិទកុំព្យូទ័រយកវាទៅទុកលើកូនទូមួយស្មើក្បាលគ្រែ បន្ទាប់មកនាយក៏ដាក់ខ្លួនឯង គ្រាន់តែដាក់ខ្លួនគេងភ្លាមលង់លក់ភ្លាមដូចជានាយហត់នឿយអស់កម្លាំងខ្លាំងណាស់ចឹង
«គេងហើយហេស? មើលមុខលោកយូរៗទៅក៏សង្ហារប្លែកដែរតើ» នាយតូចអង្គុយសម្លឹងមុខជុងគុក ដៃសសៀរៗចង់ប៉ះមុខរលោងរបស់នាយតែមិនហ៊ានខ្លាចថារំខានដល់ដំណេករបស់គេ(ស្អាតប្លែកនិងចង់មានន័យថាទោះជាបងប្អូនភ្លោះតែមើលយូរទៅវាក៏មិនដូចគ្នាបិះបិត ដូចជាមនុស្សដែលមានចំណុចខុសគ្នាចឹថហា🥲ខ្លាចអ្នកអានអត់យល់)
/ប៉ា ពេលនេះប៉ាយ៉ាងមិចហើយសុខទុក្ខយ៉ាងមិចដែរ ប៉ាមានឈឺអត់? មីននឹកប៉ាណាស់ មីនចង់ទៅរកប៉ាតែមិនអាច ប៉ាសុខសប្បាយទេ? ប៉ាគ្មានមីននៅមើលថែ ប៉ាមាននឹកមីនអត់?/ ជីមីនមិនហ៊ានខលព្រោះខ្លាចរំខាន ក្រែងល៎ស្មានេះប៉ាគេកំពុងគេង នាយតូចបានត្រឹមសរសេរសារនឹករលឹកទៅកាន់ប៉ាកម្លោះរបស់គេទាំងរលីងរលោង គេពិតជានឹកប៉ារបស់គេណាស់
«....? ប៉ាចូលseen??» ជីមីនយកដៃវាស់ទឹកភ្នែក គេគិតថាប៉ារបស់គេគេងលក់ហើយតើ តែមានឯណាគាត់បែរជាចូលមើលសាររបស់គេ
/ មីន! ប៉ាក៏នឹកកូនដែរ ប៉ាមិនអីទេ ប៉ាសុខសប្បាយចុះមីនយ៉ាងមិចហើយកូននៅទីនោះ?? / ណាមជូន
/កូនមិនអីទេ យប់ស្មានេះហើយប៉ាមិនទាន់គេងទៀត ប៉ានៅធ្វើអី? /
/ ប៉ាគេងមិនលក់ មីនកូនឆាប់គេងទៅណាប្រយ័ត្នខូចសុខភាព /
/ ប៉ាដូចគ្នា កុំនៅយប់ជ្រៅពេកប៉ាឆាប់គេងណា /
/ បាទ... រាត្រីសួស្តី សុបិនល្អណាកូន /
/good night ប៉ា/ ផ្ញើតសាររួចរាងតូចញញឹមបន្តិចរួចគេបិទទូរស័ព្ទ មុននិងដើរទៅបិទភ្លើងដើម្បីឆាប់បានគេង ថ្ងៃនេះគេមានក្តីសុខដែលបាននិយាយជាមួយប៉ារបស់គេ កាត់បន្ថយការនឹកបានខ្លះដែរ ពេលដឹងថាប៉ាគេមិនអីបែបនេះ......
ព្រឹកថ្ងៃថ្មី.....
ថ្ងៃនេះថ្ងៃថ្មីអ្វីៗក៏ថ្មី ជីមីនក្រោកពីព្រលឹមមករៀបចំអាហារទុកឲជុងគុកយកទៅចម្ការ
«ជីមីន? ឯងមានកើតអីអត់??» ជុងគុកគេធ្លាប់តែក្រោកមុនជីមីន ថ្ងៃនេះមិនដឹងហេតុអីបានជារាងតូចងើបមកមុនគេហើយថែមទាំងរៀបចំអាហារដាក់ប្រអប់ស្រាប់ទៀត អត់មិនឆ្ងល់មិនបាន នាយសង្ហារដើរទៅស្ទាបថ្ងាស់ជីមីន បើមិនឈឺក៏ខ្មោចចោលដែរ:))
«លោកធ្វើស្អី?» ជីមីនគេចចេញពីដៃដែលស្ទាបថ្ងាស់គេ វាចម្លែលណាស់ទៅឬ បានជានាយដូចជាភ្ញាក់ផ្អើរម្លេះ
«ឯងឈឺមែនទេ? ថ្ងៃនេះប្លែកម្លេះ»
«ឈឺឆ្កួតអី ខ្ញុំគ្រាន់តែអារម្មណ៍ល្អហេតុអីលោកគិតថាខ្ញុំឈឺ»
«មកពីឯងវាប្លែក»
«បានហើយនេះរបស់លោក ចាំពេលថ្ងៃត្រង់ខ្ញុំយកអាហារទៅឲលោក»
«ok!» ថាចប់នាយចាប់កាន់ប្រអប់អាហារ រួចនាយចេញទៅចម្ការបាត់ ទុកឲជីមីននៅឈរញញឹមញញែមម្នាក់ឯង(អេដមីនគិតថាជីមីនខ្មោចចូលមែនហើយ)
    ជុងគុក ចេញទៅផុតជីមីនក៏រៀបចំផ្ទះ បន្ទាប់មកគេក៏ទៅយកផ្កាដែលនាយទុកមួយឡែកនោះយកមកដាំ នៅមុខផ្ទះទាំងញញឹនសប្បាយចិត្តខ្លាំងៗ ការពិតគេចេះដាំផ្កាតើគ្រាន់តែពេលនោះគេខឹងនិងណា
    មកមើលជុងគុកឯណេះវិញ គេមិនហត់អីនិងការងារទេព្រោះមានសុីសខ្ជូតជេននី ជួយយកចិត្តទុកដាក់និងណា តាំងពីជុងគុកបើកដៃអោយមក មករហូតហ្មងសុីស
    «បងប្រុសជុងគុក ហត់ដែរទេ? នេះជេនយកទឹកមកអោយបងណា»
     «អរគុណហើយណា» ជុងគុកទទួលយកទឹកពីដៃនាងទាំងញញឹមផឹកហើត្រជាក់ដល់បេះដូងតែម្តង
     «បងញាំអីនៅ នេះខ្ញុំធ្វើម្ហូបច្រើនណាស់ណា»
     «នៅទេ មិនទាន់ឃើញជីមីនយកមកផង»
     «ហឹមម ខ្ញុំយកមកឲបងជេមតែនៅសល់មួយប្រអប់ទៀតចឹងបងប្រុសញាំបានណា»
     «បាទ! ជេមមកនេះមក» នាយបក់ដៃហៅជេមឲមកអង្គុយញាំជាមួយនាយបានគ្នាកុំឲថាញាំតែឯងវាអាប់សុខ
     «ខ្ញុំមកហើយ» ជុងគុករៀបនិងញាំអាហាររបស់ជេននីហើយតែរាងតូចក៏មកដល់ល្មម
     «ជីមីន! » នាយទម្លាក់ស្លាបព្រាចុះក្នុងចិត្តគិតថាជីមីនប្រហែលជាខឹងទៀតហើយ តែក៏ត្រូវគាំងពេលឭសម្តីជីមីន
     «បងជេម ខ្ញុំធ្វើស៊ុបគីមឈី និងជ្រក់គីមឈីមកផ្ញើរណា»
     «អឺ....របស់ខ្ញុំមែនទេចៅហ្វាយតូច»ជេននិយាយដាច់ៗភ្នែកនៅមិនស្ងៀមរេរាលមើលមុខជុងគុកចុះឡើងៗ
     «បាទ! ថ្ងៃមុនបងជួយខ្ញុំកាត់បន្លែចឹងហើយខ្ញុំសងបងវិញសាកភ្លក់មើលទៅណា»
     «ជេម! »
     «ខិខិ ចៅហ្វាយ» ជេមត្រូវឈ្លក់បិះនិងស្លាក់ស្លាប់ទៅហើយព្រោះនាយគំហកឈ្មោះគេហើយថែមទាំងសម្លក់គេទៀត មើលទៅពេលនេះបើមិនស្លាប់ក៏ពិការដែរ
    «ដាក់ស្លាបព្រាចុះ នេះជារបស់យើងទេ» នាយទាញយកប្រអប់ស៊ុបពីជេមមកដាក់ចំពោះមុខខ្លួនឯង
      «លោកធ្វើស្អីនិង ជារបស់បងជេមទេណា»
      «ជីមីន ព្រឹកមិញឯងថានិងយកអាហារថ្ងៃត្រង់មកឲយើង»
      «បាទ! តែលោកក៏មានរបស់ញាំហើយតើ ហេតុអីមិនញាំទៅ»
«ជីមីន...» នាយហៅឈ្មោះរាងតូចឡើងស្រទន់ ធ្វើភ្នែកភ្លឹសៗដាក់គេ
«ចៅហ្វាយខ្ញុំទៅធ្វើការហើយ តោះជេននីឆាប់មកតាមបង» ជេមឃើញថាមិនសូវស្រួល គេក៏ងើបឡើងព្រមទាំងទាញដៃប្អូនស្រីគេទៅជាមួយដែរ
«ជីមីន មកពីឯងយូរបន្តិចទើបយើងញាំរបស់ជេននី តែយើងមិនទាន់បានញាំណា»
  «ខ្ញុំយឺតតែបន្តិចទេ បើខ្ញុំមកមិនទាន់លោកក៏ញាំរបស់នាង ហើយដេញឲខ្ញុំយកអាហារទាំងនេះទៅវិញទៀតមែនទេ?»
«មិនមែនចឹងទេជីមីនន»
«បានហើយខ្ញុំអាហារទាំងនេះទៅផ្ទះវិញ» ជីមីនក្រោកពីកៅអីដើរទៅទាញប្រអប់អាហរពីជុងគុករៀបទុកវិញប្រុងនិងទៅផ្ទះហើយតែក៏ត្រូវនាយទាញដៃគេឲមកអង្គុយលើភ្លៅក្រាសរបស់នាយ
«នែ! លែងណា»
«មិនលែងទេ» នាយមិនតែនិយាយថែមទាំងបន្ថែមកម្លាំងដៃអោបរិតចង្កេះរាងតូចថែមមួយកំរិតទៀត
«លោកមិនខ្មាសគេទេហេស៎? លែងណា» ជីមីននៅតែបន្តរើពីការអោបរិតរបស់នាយតែកម្លាំងល្អិតៗដូចគេទៅធ្វើស្អីនាយកើត
«ខ្មាសធ្វើអី? ប្តីអោបប្រពន្ធជារឿងធម្មតាមានអីទៅខ្មាស»
«ជុងគុក យប់នេះខ្ញុំឲលោកគេងនៅខាងក្រៅបន្ទប់»
«ហាស៎?» គ្រាន់តែឮថាគេឲគេងនៅក្រៅបន្ទប់នាយក៏ប្រលែងដៃពីចង្កេះជីមីមភ្លាម មិនបានទេ បើគេគេងខាងក្រៅមិនត្រូវក្លាយជាចំណីមូសទេហេស ហេតុអីយករឿងនេះមកគម្រាមគេចឹង...។
To Be Continued.....

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Tempat cerita menjadi hidup. Temukan sekarang