ភាគទី29

420 46 5
                                    

  ត
រសៀលស្រាងៗព្រះអាទិត្យក៏លិចចាប់ផ្តើមលេច ជេមក៏ជូនដណ្តើរជីមីនមកដល់មុខផ្ទះ មុននិងគេត្រឡប់ទៅផ្ទះកម្មករវិញ
«អោយទៅមើលចម្ការ មិនមែនអោយទៅទាក់ប្រុសដល់រសៀលបានចូលផ្ទះចឹងទេ» គ្រាន់តែរាងតូចឈានជើងចូលមិនទាន់ផុតទ្វារផង ជុងគុក ក៏មកឈរច្រត់ចង្កេះនៅពីមុខគេនិយាយទាំងមុខស្មើ
«ប្រុសដែលលោកនិយាយនោះ គឺបងជេមមែនទេ?»
«ឯងធ្វើល្ងង់ឬយ៉ាងម៉េច? ឯងហៅគេជេមធម្មតាទៅបានហើយ»
«មិនបានទេ បងជេមគាត់មានអាយុបងខ្ញុំណា»
«យើងអោយហៅក៏ហៅទៅ»
«អត់ទេ!» និយាយចប់ជីមីនក៏ដើរទៅយកកន្សែងដើម្បីចូលបន្ទប់ទឹក
«ឌឺមែន» ជុងគុកគ្រឺតជើងធ្មេញ ខ្នាញ់និងជីមីន គេចេះធ្វើចរិកបែបនេះតាំងពីពេលណាមក?
ប្រហែល20នាទីទើបជីមីនចេញពីបន្ទប់ទឹកវិញ ដោយមានកន្សែងមួយកំពុងជូតសក់មកតាមផង
«ឆាប់មកនេះមក» ជុងគុកដែលកំពុងអង្គុយលើពូក ពេលបានឃើញជីមីនចេញមកនាយក៏បក់ដៃហៅជីមីន និងគោះភ្លៅគេជាសញ្ញាអោយរាងតូចមកអង្គុយលើភ្លៅគេ
«ស្អី!?»
«មកនេះ»
«ទេ!» ជីមីនគ្រវីក្បាលញាប់ៗ មិនដឹងថានាយគិតស្អីទេ ធ្វើមុខញញឹមៗដូចមនុស្សឆ្កួតចឹង
«ពិតជាឌឺមែន!»
  «អូយយយ!!» ជីមីនស្រែកចាចពេលនាយ ដើរមកចាប់ទាយដៃគេអោយទៅអង្គុយលើពូក
«ស្រែកធ្វើអី?»
«លោកធ្វើស្អី?»
«ជូតសក់អោយឯងនិងហើយ»
«ចុះលោកចាំបាច់ហៅអោយខ្ញុំទៅអង្គុយលើភ្លៅលោកធ្វើអី»
«ធ្វើអោយវាromanticបន្តិច»
«ហឹសស! romantic ជាមួយអ្នកនាងលូណាទៅ»
«ហេតុអីឯងស្រាប់តែនិយាយពីនាង»
«aww ក្រែងនាងជាសង្សារលោក ក្រែងលោកស្រលាញ់ណាស់មែនទេ»
«តាំងពីប៉ាចាប់អោយនាងត្រឡប់ទៅអាមេរិកវិញ នាងបានលុយមួយចំនួននាងក៏មិនដែលទាក់ទងមក»
(ចឹងទង្វើលោកដែលលោកយកចិត្តទុកដាក់លើខ្ញុំថ្ងៃនេះព្រោះលោកចង់យកចិត្តខ្ញុំ ចង់យកខ្ញុំទៅជំនួសនាងនោះមែនទេ? មកពីនាងមិនទាក់ទងមកលោកមែនទេ? ខ្ញុំព្រមទទួលយកលោកជាស្វាមីហើយ ចុះលោកនោះជុងគុក លោកគិតយ៉ាងណា? ឬខ្ញុំបានត្រឹមជាតួរងមិនអាចក្លាយជាតួឯងក្នុងចិត្តលោកទេ តើមែនទេ?) ជីមីនសម្លឹងមុខជុងគុក គិតក្នុងចិត្តម្នាក់ឯង ទាំងអន់ចិត្ត ដែលគេស្និតស្នាលជាមួយនេះព្រោះតែនាងឈប់ទាក់ទងជាមួយគេហេស៎? គិតមើលខ្លួនឯងទៅ😞
«ជីមីន!»
«ហ្អាស?»
«ឯងកើតអី មិនឮយើងនិយាយទេមែនទេ?»
«លោ...លោក និយាយអី»
«យើងអោយឯងទៅញុាំបាយ អាលបានគេង»
«អ៎... តោះញុាំបាយ» ជីមីនក៏ញញឹមស្ងួតដើរទៅតុអាហារជាមួយជុងគុក
បន្ទាប់ពីញុាំអាហាររួចជីមីនក៏ចូលគេងមុនជុងគុក ដោយសារជុងគុកនៅបង្ហើយការងារដែលនៅសល់ពីសេអ៊ូល
«ជុងគុក...»
«យ៉ាងម៉េច?»
  «លោកមិនគេងទេហេស៎?
«ឯងគេងមុនទៅ»
«ខ្ញុំគេងមិនលក់ទេ ប្លែកកន្លែង»
«ចង់អោយយកអោបមែនទេ? ប្រពន្ធសម្លាញ់»
«គឺ និងហើយ»
«បាន...» ជុងគុកទាញកុំព្យូទ័របិទរួចដើរទៅគ្រែដើម្បីអោយជីមីនគេងអោបនាយ
«កក់ក្តៅបន្តិច»ជីមីនគេលើទ្រូងនាយ ដោយមានដៃក្រាស់អោបអង្អែលខ្នងគេថ្នមៗ
«គេងទៅ»
«ខ្ញុំនឹកប៉ា»
«នេះមិនទាន់បានមួយថ្ងៃទេ ឯងនឹកប៉ារបស់ឯងហេស៎»
«កុំថាមួយថ្ងៃ មួយនាទីខ្ញុំមិនចង់បែកពីគាត់ផង»
«ឯងនេះដូចជាតាមប៉ាឯងស្និតពេកហើយ នេះមិនចម្លែកទេដែលគាត់មិនមានភរិយានោះ»
«លោកចង់ថាខ្ញុំរំខានប៉ាមែនទេ»
«ឯងអ្នកនិយាយខ្លួនឯងទេ»
«ខ្ញុំគេងហើយ» និយាយចប់ជីមីនបន្ថែមកម្លាំដៃអោបរិតជុងគុកខ្លាំងមួយកម្រិត គេកក់ក្តៅណាស់គេមិនដែលបានគេអោបអ្នកណាទេ នេះជាលើកទេមួយហើយក៏ជាលើកដំបូងហើយដែលគេគេងអោបមនុស្សប្រុសបែបនេះ វាកក់ក្តៅពិតមែន ព្រោះនាយមានសាច់ដុំធំៗបានអោបហើយ ហឺយ...វារំភើបពិបាកបរិយាយណាស់
មួយថ្ងៃដំបូងនៃជីវិតរស់នៅប៊ូសានបានកន្លងផុតទៅ ជុងគុកនិងជីមីនកំពុងគេងអោបគ្នាយ៉ាងមានក្តីសុខ មិនបានដឹងថាម៉ោងស្មានេះជាម៉ោងដែលអ្នកនៅទីនេះគេក្រោកធ្វើការងារឬចេញរកសុីអស់នោះទេ គេដឹងត្រឹមថាគេគេងលក់ស្រួលជាទីបំផុតមិនចង់ងើបទេ
«អ្ហឹមម...!» ជុងគុកក្រហឹមក្នុងបំពង់ក. លេបទឹកមាត់មួយក្អឹកដើម្បីបន្សើមបំពង់ក. នាយបើភ្នែកមកតិចៗ លើកក្បាលជីមីនថ្នមៗចេញពីដៃរបស់គេ មុននិងចូលបន្ទប់ទឹក
បន្ទាប់ពីចេញមកវិញ នាយក៏រាប់ចំខ្លួនដើម្បីចេញទៅមើលកម្មករនៅចម្ការ នាយមិនបានដាស់ជីមីនអីនោះទេ នាយឃើញរាងតូចគេងលក់ស្រួលគេមិនចង់រំខាន
ជុងគុកចេញទៅផុតកន្លះម៉ោង ជីមីន ក៏ចាប់ផ្តើមកម្រើកប្រែខ្លួនចុះឡើង ដៃរាវរកអ្នកដែលគេបានគេអោបកាលពីយប់ តែដូចជាមិនប៉ះរាងកាយមួយនោះសោះ ធ្វើអោយជីមីនបង្ខំចិត្តបើកភ្នែករកមើលរាងក្រាស់
«ទៅចម្ការហើយទេដឹង?» មិនឃើញជុងគុក ជីមីនក៏ដាក់សំណួរអោយខ្លួនឯង រួចក៏ដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន
មកមើលចម្ការឯណេះវិញ ពេលនេះជុងគុកកំពុងជួយដាក់ជីនិងធ្វើអ្វីផ្សេងទៀតតាមដែលអាចធ្វើបាន ទោះនាយជាមេក៏ដោយ នាយមិនគិតពីឋានៈខ្លួនអីនោះទេអ្វីជួយបាន នាយក៏ជួយ
«ចៅហ្វាយ ទុកអោយពួកខ្ញុំជាអ្នកធ្វើក៏បាន»
«មិនអីទេ ខ្ញុំធ្វើបាន»
«ជុងគុក!»
«ជីមីន! ឯងមកធ្វើអី? ក្តៅណាស់»
«ក្រែងខ្ញុំជាកម្មករមែនទេ?»
«មែនហើយ ប៉ុន្តែមេឃក្តៅណាស់ឯងម៉េចមិនពាក់មួកមកប្រយ័ត្នឈឺស្លាប់ទៅ» នាយនិយាយព្រមទាំងយកមួកពីក្បាលរបស់គេទៅពាក់អោយជីមីន
«គឺ...ខ្ញុំយកបាយមកអោយលោក លោកមិនទាន់បានញុាំអីទេមែនទេ»
«ត្រូវហើយ»
«ហើយនេះបង្អែមរបស់លោក ខ្ញុំធ្វើខ្លួនឯងណា» ជីមីនហុចប្រអប់បាយអោយនាយ ហើយបន្តហុចប្រអប់បង្អែមថែម
«អរគុណ ឯងត្រឡប់ទៅវិញទៅទីនេះមិនមានការងារឯងទេ»
«ចាំបន្តិច បងជេម»
«បាទ! ជីមីនមានការអីមែនទេ?»
«នេះបង្អែម បងយកទៅចែកគ្នាញុាំទៅណា បើមិនគ្រាន់នៅផ្ទះមានទៀត បើខ្វះបងទៅយកទៅណា»
«បាទ អរគុណជីមីន» និយាយរួចជេមក៏កាន់ថង់ប្រអប់បង្អែម យកទៅចែកគ្នាញុាំ វាមិនគ្រប់គ្នានោះទេព្រោះកម្មករក៏មានច្រើនដែរ
«នេះមិនមែនមានតែយើងទេហេស៎» ជុងគុកបើកភ្នែកហួសចិត្តនិងខ្លួនឯង ខំគិតថាជីមីនធ្វើអោយគេញុាំតែម្នាក់
«លោកចង់ញុាំតែឯងមិនគិតដល់កម្មករដែលធ្វើការអោយលោកទេឬ?»
«មិនមែនទេ តែ...»
  «តែរបស់លោកពិសេសជាង» និយាយចប់ប្រយោគជីមីនក៏ដោះមួកអោយនាយវិញ ហើយក៏ដើរទៅផ្ទះបាត់ នៅសល់តែជុងគុកឈរស្រឡាំងកាំង និងសម្តីជីមីន ពិសេសបែបមិច? បើបង្អែមក្នុងឆ្នាំងតែមួយនិង (ជីមីនចង់ចែចង់ប្រូគុកមែន😞)...។

To be continued....

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Wo Geschichten leben. Entdecke jetzt