#VHope ភាគទី : 01 // [ សិទ្ធជាប៉ាចុង ]
Taehyung = Top
Hobi = btt
__________________នៅក្នុងភូមិគ្រឹះដ៏ធំរបស់គ្រួសារត្រកូលគីម មានសមាជិកចំនួន 3នាក់ ប៉ុន្តែក្រៅមកក៏នៅសល់តែ 2នាក់ប៉ុណ្ណោះ ដោយសារ តែអ្នកស្រីគីមដែលជាម្ចាស់ភូមិគ្រឹះបានស្លាប់ដោយសារជម្ងឺរួចមក បន្ទុករាប់រងបានធ្លាក់ទៅលើ ជុង ហូប៊ី ដែលជាស្វាមី ក្រោយរបស់អ្នកស្រីទើបតែរៀបការបាន 1ខែប៉ុណ្ណោះ ។
រាល់ថ្ងៃនេះ ហូប៊ីត្រូវមើលថែកូនប្រុសចុងដែលមានឈ្មោះថា គីម ថេយ៉ុង គេមិនពេញចិត្តហូប៊ីសោះឡើយ តាំងតែពីថ្ងៃរៀបការដំបូងមកម្លេះ ប្រហែលជាស្អប់ព្រោះគិតថា Hobi ចង់ដណ្ដើមយកទ្រព្យប៉ារបស់ខ្លួនយកទៅគ្រប់គ្រង ។
#ព្រឹកថ្ងៃអាទិត្យ
ហូប៊ី《ថេយ៉ុងមកញ៉ាំបាយមក》នាយតូចឃើញកូនចុង ចុះមកពីលើផ្ទះទាំងធ្វើខ្លួនសង្ហាក៏ហៅគេមកញ៉ាំបាយ
ថេយ៉ុង《អត់ទេ! មិនឃ្លាន មិនចង់ឃើញមុខអ្នកខ្លះ》នាយតបទាំងសម្លេងមាំធុញទ្រាន់ មិនចូលចិត្តហើយត្រូវមកនៅជាមួយគ្នាទៀត
ហូប៊ី《ហើយឯងប្រុងចេញទៅណា?》
ថេយ៉ុង《នេះប៉ាចាំបាច់ត្រូវដឹងគ្រប់រឿងទេ? អូ...ឬមួយចង់ដឹងសូម្បីតែខ្ញុំធ្វើអី នៅជាមួយអ្នកណា ដេកជាមួយអ្នកណា ចំណាយលុយឲ្យស្រីអស់ប៉ុន្មាន ត្រូវរាយការណ៍ទៀតតើមែនទេ លោកប៉ាចុង?》
ហូប៊ីប្រែទឹកមុខដើរសម្ដៅទៅឈរទល់មុខកូនចុងដែលមានមាឌធំជាងខ្លួន តែសម្ដីលើសអ្នកអាយុបងទៀត《ឯងត្រូវតែប្រាប់ ព្រោះប៉ាមានសិទ្ធជាអ្នកគ្រប់គ្រងឯង តាមបណ្ដាំមរតករបស់អ្នកបងគីម ប៉ាធ្វើតាមតួនាទី》
ថេយ៉ុង《ហ្ហឹស!! យកអ្នកម៉ាក់មកអាងទៀតហើយ ប៉ាគិតថាខ្ញុំខ្លាចមែនទេ?》និយាយតែមាត់មិនអស់ចិត្ត រាងក្រាស់ជាកូននៅច្រានហូប៊ីឡើងដួលផ្ងាកក្រោយអុកគូទទៀត
ហូប៊ី《អាក្មេងឈ្លើយ!! នេះជារបៀបដែលឯងធ្វើដាក់មនុស្សចាស់ជាងខ្លួនមែនទេ?》នាយតូចស្រែកគំហកសួរទាំងខឹងសម្បារ ងើបលែងចង់រួចហើយ
ថេយ៉ុង《អត់ទេ! សម្រាប់មនុស្សចាស់ផ្សេងខ្ញុំគោរពណាស់ លើកលែងតែប៉ាមួយទេ...ប៉ាចុង..ហ្ហឹស.ហ្ហឹស》នាយសើចបន្តិចមុននឹងលូកដៃក្នុងហោប៉ៅដើរហួចយ៉ាងសប្បាយចិត្តចេញទៅក្រៅ