ភាគទី : 09 》[ ចូលពេទ្យ ]
#VHope
_____________ហូប៊ីសន្លប់រហូតដល់ម៉ោង 10ព្រឹកហើយក៏មិនភ្ញាក់ ចំនែកថេយ៉ុងក៏មិនទៅធ្វើការដែរ គេអង្គុយគងទាក់ខ្លាមើលកាយតូចគេង
《មើលប៉ាយូរៗទៅក៏ដូចកូនក្មេងដែរណាស បើកុំតែមានឈ្មោះជាប៉ា នេះបងខ្ញុំតែ 2ឆ្នាំទេ ហ្ហឹស! ហើយមកធ្វើរឹកឯងជាចាស់ទុំ ពេលមានអីៗចរឹកឡើង baby ហ្ហឹស.ហ្ហឹស...》នាយអង្អែលចង្ការនិយាយទាំងអស់សំណើចម្នាក់ឯង ហើយមិនប្លែកចិត្តទេហ្អី? ហូប៊ីគេងឡើងយូរមិនក្រោកនៀក កើតអីទេដឹង?
នាយងើបដើរទៅអង្គុយលើគ្រែលើកដៃប៉ះមុខស្លេកៗរបស់អ្នកជាប៉ា《គេងយូរម្លេះ? មុខក្ដៅៗ កើតអីទេដឹងនៀក?》
ថេយ៉ុងទាញភួយចេញមួយទំហឹងស្រាប់តែភ្ញាក់ព្រឺតក្រោយឃើញឈាមដាបពេញពូក ជាពិសេសចន្លោះជើងរាងតូច《ហូប៊ី! កើតអីនឹង? ប៉ា...》
រាងក្រាស់លើកបីត្រកងកាយតូច បម្រុងថារុញបើកទ្វារហើយ តែក៏មានដៃមាំមកបើកជាមុនបាត់នោះគឺយ៉ុនហ្គី
《លោកប្រុសហូប៊ី...》យ៉ុនហ្គីក៏ភ្ញាក់ផ្អើលដែរ ព្រឹកឡើងនាយតែងមកអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវចាំរាងតូចធ្វើខ្លួនហើយចេញទៅធ្វើការ តែនេះស្ងាត់ឈឹងក៏គិតប្រុងឡើងមកតាម តែគោះទ្វារឡើងយូរមិនឃើញបើកសោះ ក្រោយមកលឺសម្លេងថេយ៉ុងនិយាយខ្លាំងៗពីឈ្មោះហូប៊ីក៏ដើរមកមើល
《ចេញពីផ្លូវយើង!》ថេយ៉ុងស្រែកសម្លុត
《មិចក៏លោកប្រុសមកនៅទីនេះ? គាត់កើតអី?》
《យើងគ្មានពេលបកស្រាយទេ》ថេយ៉ុង
《ឲ្យគាត់មកណេះ!!》យ៉ុនហ្គីចូលមកដណ្ដើមហូប៊ីពីដៃថេយ៉ុងយ៉ាងព្រហឺន នាយក៏បារម្ភមិនចាញ់និងកូនចុងម្នាក់នេះដែរ
ថេយ៉ុងខាំមាត់ខឹងកាន់តែខ្លាំងមិចក៏គេចេះដឹងម្លេះ មកឆក់មនុស្សពីដៃគេនៀក
_______
#មន្ទីពេទ្យ
《អ្នកជម្ងឺមិនអីទេ គ្រាន់តែគ្រុនក្ដៅឲ្យថ្នាំលេបនិងដាក់សេរ៉ូមមួយកំប្លោកទៅបាត់ហើយ តែបញ្ហានៅត្រង់ថា...》ពេទ្យអាក់សម្ដីបន្តិច