🍒 ប៉ាចុងកំពូលកាច 🔥

412 41 9
                                    

ភាគទី : 20 》[ ស្អាតដូចព្រះអាទិត្យ ]
#VHope
____________

ថេយ៉ុងចេញពីបន្ទប់ទឹកមកនាយនៅតែឃើញហូប៊ីគេងដដែល ទើបដើរទៅអង្គុយលើគ្រែជិតរាងតូច នាយវាស់សក់ដែលធ្លាក់បាំងមុខរបស់ហូប៊ីចេញ

《មើលយូរៗទៅអូនស្អាតណាស់ហូប៊ី..ស្អាតដូចជាព្រះអាទិត្យដែលកំពុងបញ្ចេញពន្លឺបំភ្លឺភពផែនដី បងពិតជាស្ដាយណាស់ ដែលបងស្គាល់អូនក្រោយម៉ាក់ មិនចឹងយើងមិនចាំបាច់មានឈ្មោះជាប៉ាចុងនិងកូនដើមទេ》នាយរៀបរាប់ទាំងអង្អែលមុខតូចៗស្រាលដៃថ្ពាល់រលោងនេះគួរឲ្យចង់ថើបណាស់

《កាលពីម៉ាក់ស្លាប់ភ្លាមៗបងមានអារម្មណ៍ថាអូនគួរឲ្យស្អប់ណាស់ ដូចជាបន្លាដែលធ្វើឲ្យបងមុតឈឺ នោះហើយទើបបងចេះតែចង់ដកអូនចេញពីជីវិតបង តែឥលូវអត់ទេ គ្រប់យ៉ាងអូនជាពន្លឺរបស់បង》
នាយលើកដៃហូប៊ីមកថើបមួយខ្សឺតយ៉ាងវែង

《ជាពន្លឺដែលមិនអាចខ្វះបាន...សឺត》ថាហើយក៏អោនថើបថ្ងាស់ទៀត ថើបៗ...ថើបមិនចេះជិនណាយទេសម្រាប់មនុស្សដែលស្រស់ស្អាតនៅចំពោះមុខនេះ

《អ្អឺមម...ថេយ៉ុង》ហូប៊ីទទួលការរំខានពីអ្នកម្ខាងរហូតគេងបន្តលែងកើត ទើបប្រឹងបើកភ្នែកមើលទៅថេយ៉ុង និងឃាត់នាយភ្លាមៗ

《Morning kiss my love 😘》ថេយ៉ុង

《អូហូ...កុំមក sweet ទាំងព្រឹកយកចិត្តចង់បានអីទៀតហើយ?》ហូប៊ីលើកដៃរុញមុខនាយដែលកំពុងបូញមាត់ឲ្យបែរទៅម្ខាងទាំងអស់សំណើច ថេយ៉ុងក៏ចង់សើចដែរ

《ចង់បានមួយទៀត...》

《ស្អីគេ?! មួយទៀតស្អី ងើបចេញទៅ អ្អឹមម.ធុញណាស់សុំរហូត មើស! ងើប...》រាងតូចប្រវេរប្រវ៉ាគេចចេញពីការអោបរឹត ដឹងថានាយលរលេងតែក៏ខ្លាចថាលរចុះលរឡើង លេងមែនទែនដើរមិនរួចទៀតលូវហើយ មនុស្សថេយ៉ុងនេះបើថាចង់បានហើយគេចក៏មិនរួចដែរ គ្រាន់តែថាពេលនេះចង់លរលេងសើចប៉ុណ្ណោះ

《ហ្ហឹស.ហ្ហឹស..បងថាលេងសោះភ័យម្លេះ?》

《មិនឲ្យភ័យយ៉ាងមិច បើធ្វើម្ដងៗរាប់ម៉ោង អ្នកណាទៅមានកម្លាំងទប់ជាមួយនោះ ហ្ហើយ!! ទៅងូតទឹកវិញ》ហូប៊ីរំគឹលចុះពីគ្រែបានបន្តិចក៏ទន់ជើងចង់ដួល តែបានថេយ៉ុងស្ទុះមកទប់ពីក្រោយ

#រឿង_ប៉ាចុងកំពូលកាច 🍒Where stories live. Discover now