#ប៉ាចុងកំពូលកាច 🍒
ភាគទី : 04 // [ អស់ការអត់ធ្មត់ ]
___________ព្រឹកថ្ងៃថ្មីថេយ៉ុងត្រូវបង្ខំចិត្តងើបទៅធ្វើការតាមអ្វីដែលហូប៊ីបានផ្ដាំ ព្រោះមិនចង់ចាញ់ មិនចង់បាត់បង់ភាគហ៊ុន ទាំងដែលជាយូរមកហើយមិនដែលខ្វល់ ទុកឲ្យហូប៊ីកាន់កាប់មក រហូត
ការប្រជុំបានចាប់ផ្ដើមឡើង ដោយការណែនាំតំណែងការងារជាប្រធានរងរបស់ថេយ៉ុងបន្ទាប់ពីហូប៊ី គេមានភាពក្មេងខ្ចីក្នុងការគ្រប់គ្រងក្រុមហ៊ុន មិនអាចប្រគល់ឲ្យគេភ្លាមៗទេ
មើលទឹកមុខក៏ដឹងថាថេយ៉ុងមិនពេញចិត្តដែរ តែនៅមុខម្ចាស់ភាគហ៊ុនដទៃនាយចេះតែបណ្ដោយសិនទៅ ប្រហែលជាគិតថាហូប៊ីចង់បំបាក់មុខខ្លួនផងក៏មិនដឹង
#Office
《ឯងចូលមកធ្វើអី?》ហូប៊ីងាកមកឃើញថេយ៉ុងដើរចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្លួនដោយគ្មានការអនុញ្ញាត ថែមទាំងចាក់គន្លឹះទ្វារជាប់ទៀតផង
《ប៉ាចង់បំបាក់មុខខ្ញុំហ្អេះ?》
《បំបាក់មុខយ៉ាងមិច? ក្រែងការងារដំបូងរបស់ឯងមិនអញ្ចឹង ប៉ាគួរឲ្យឯងទៅធ្វើជាជំនួយការលេខាសិនទើបត្រូវ ការងារត្រូវធ្វើពីតូចមកធំ តែនេះប៉ាឲ្យឯងកាន់តំណែងប្រធានរងហើយ ចង់បានស្អីទៀត?》ហូប៊ីដាក់ផាំងគ្មានខ្លាចរអាក្រោយពីខឹងដែលគេមើលរំលងបំណងល្អរបស់ខ្លួនបែបនេះ
《ស្មានថាខ្ញុំមើលមិនដឹងហ្អី? នៅមុខម្ចាស់ភាគហ៊ុនដទៃប៉ាដូចជាចង់បង្ហាញថាខ្ញុំមិនចេះអីសោះ នេះហើយគឺបំបាក់មុខនោះ ហ្ហឹស!!》នាយចាប់កញ្ឆក់ដើមដៃហូប៊ីមកកៀកខ្លួនមួយទំហឹង កែវភ្នែកមុតគួរឲ្យញញើត
《អូយ...លែង! ចេញទៅវិញទៅ》
《ចង់វាស់វែងភាពអត់ធ្មត់របស់ខ្ញុំមែនទេប៉ាចុង...》នាយអោនកាន់តែកៀកនឹងមុខតូច ស្ទើរតែប៉ះថ្ពាល់ទៅហើយ ហូប៊ីប្រឹងគេចមុខឡើងវីវក់
《ឯងតែងតែបែបនេះ ឈ្លើយ គ្មានហេតុផល លែង!!》
《ល្អ...ខ្ញុំឈ្លើយឲ្យប៉ាមើលឲ្យច្បាស់ៗជាងមុនទៀត កុំឲ្យខ្ញុំចេះតែថាឲ្យសោះ នៅឲ្យស្ងៀម!!》នាយមាឌធំចាប់ផ្ដួលកាយតូចទៅលើសាឡុងក្បែរនោះមួយទំហឹងសង្កត់ស្ទើរកប់ចូលទៅក្នុងសាច់ពូកបាត់