🍒 ប៉ាចុងកំពូលកាច 🔥

377 44 2
                                    

ភាគទី : 14 》[ ច្រលំប្រពន្ធ ]
#VHope
____________

#ម៉ោង 8 យប់

ថេយ៉ុងពិតជាមកមន្ទីរពេទ្យពិតមែន តែគេមិនឲ្យដំណឹងហូប៊ីមុនទេ របៀបថាមកស៊ុបប្រាយតែម្ដង នាយលបៗមួលគន្លឹះទ្វារចូលទៅ ឃើញរាងតូចកំពុងគេងបែរខ្នងនៅលើសាឡុង ថេយ៉ុងក៏ឆ្ងល់ដែរ មិចមិនគេងលើគ្រែមកគេងលើសាឡុងវិញ

នាយអៀរៗទៅរ៉ាវអោបចង្កេះតូចពីក្រោយយ៉ាងណែនដៃ ថែមទាំងលួចថើបគល់កពីក្រោយមួយខ្សឺតទៀត និយាយពីថាចំនេញរហូត

《សឺត...មិចក៏ក្លិនក្រអូបប្លែកខុសពីមុនចឹង?》នាយរអ៊ូតិចៗម្នាក់ឯងទាំងចម្លែកចិត្ត ថើបរាល់ដងមិនមែនក្លិនបែបនឹងទេ

អ្នកម្ខាងទៀតចាប់ផ្ដើមរើពីការអោបរឹត《អ្នកណាគេមកអោបខ្ញុំនឹង? លែងមើស!!》

ថេយ៉ុងបើកភ្នែកធំៗភ្ញាក់ផ្អើលមិនស្ទើរសម្លេងនេះមិនមែនជាហូប៊ីនោះទេ ចុះគេជាអ្នកណា??

《អ្អាវវ...ហ្ហើយ!! លោកឯងជាអ្នកណា មិចក៏មកអោបខ្ញុំ មនុស្សរោគចិត្ត》ជីមីនងាកមកឃើញមុខថេយ៉ុងក៏ស្រែកសន្ធាប់ឡើងមកទាំងភ័យញ័រខ្លួន សុខៗមនុស្សប្លែកមុខមកអោបរឹតបែបនេះ

《យើងទេ ត្រូវសួរថាឯងជាអ្នកណា? មិចក៏មកគេងក្នុងបន្ទប់ប៉ាយើង?》ថេយ៉ុង

《ថេយ៉ុង??!!》ហូប៊ីទើបតែបើកទ្វារបន្ទប់ទឹកចេញមក គេឈឺពោះក៏ចូលបន្ទប់ទឹក ក្រោយលឺសម្លេងប្រកែកគ្នាក៏ប្រញាប់ចេញមកមើល ឃើញថេយ៉ុងនិងជីមីនកំពុងប្រកែកគ្នា ម្នាក់ៗភ្នែកសរៀងខ្លួន

ជីមីនស្ទុះទៅឈរជិតហូប៊ី《គេជាអ្នកណានឹង?》

《កូនចុងរបស់ខ្ញុំ គេមានធ្វើអីឯងទេ?》ហូប៊ីសួរទាំងសម្លក់ថេយ៉ុងសឹងជ្រុះគ្រាប់ភ្នែក មនុស្សស្អីមកដល់ភ្លាមក៏បង្កររឿងបាត់ទៅហើយ

《គេ...គេអោបខ្ញុំ》ជីមីនប្រាប់ទាំងរអាមិនហ៊ានមើលមុខថេយ៉ុងនោះទេ បើយ៉ុនហ្គីដឹងបានបែកមុខទៀតឥលូវហើយលោកប្រុស

《មានការយល់ច្រលំបន្តិចបន្តួច គ្មានអីធំដុំទេ》ថេយ៉ុងនិយាយហីៗធ្វើព្រងើយ គោលបំណងនាយចង់មករកហូប៊ីហើយអោបថើបរាងតូចទេ តែក៏មកច្រលំស្មានជីមីនជាហូប៊ីទៅវិញ អ្នកណាដឹងបើសុខៗមនុស្សប្លែកមុខមកនៅក្នុងបន្ទប់បែបនេះ

#រឿង_ប៉ាចុងកំពូលកាច 🍒Where stories live. Discover now