ភាគទី : 28 》[ ហេតុអីបងមកដល់ទីនេះ? ]
#Vhope
____________ដៃតូចៗចាប់ផ្ដើមញ័រតតាក់ ទឹកភ្នែកជាច្រើនដំណក់ក៏ស្រក់ចុះមកដូចបាក់ទំនប់ បេះដូងក៏លោតញាប់មួយរំពេច
《ហូប៊ី...》សម្លេងមាំរបស់បុរសសង្ហាបន្លឺឡើងទាំងត្រេកអរ តែក៏រាងអួលៗក្នុងទ្រូងណាស់ដែរ
《ថេ..យ៉ុង...ហ្ហឹក》រាងតូចខ្សឹកខ្សួលបម្រុងបិទទ្វារគេចក្រសែរភ្នែកពីនាយហើយ តែថេយ៉ុងទប់ទ្វារជាប់មិនឲ្យបិទ និងស្ទុះមកអោបរាងតូចជាប់
《លែង..លែងអូនទៅថេយ៍..ហ្ហឹក..》
《បងមិនលែងទេ កុំឲ្យការខំប្រឹងបងអត់ប្រយោជន៍អី បងមកយកអូនទៅផ្ទះយើងវិញណាស》ថេយ៉ុងនៅតែព្យាយាមអោបទោះរាងតូចគក់ទ្រូងនាយខ្លាំងយ៉ាងណាក៏ដោយ
《ពួកយើងលែងមានទំនាក់ទំនងហើយ ក្រែងប្រាប់ហើយតើថាកុំឲ្យមកតាមរកអូនទៀត លែង..ហ្ហឹក》ដៃតូចៗរុញច្រាននាយឡើងអស់កម្លាំងខ្លួនឯង
ឌឹប..ឌឹប...!!//
《នៀក! នៀក! លែងចៅយើងភ្លាមមនុស្សរោគចិត្ត លែងចៅយើង..!》លោកយាយវ៉ាងដែលទើបមកពីផ្សារឃើញថេយ៉ុងចាប់អោបហូប៊ីមិនលែងទាំងដែលរាងតូចខំរើបម្រាស់ គាត់ក៏យកដងអំបោសមកវាយខ្នងរបស់ថេយ៉ុងឌឹបៗ
《អូយ...!! អូយយាយ..》ថេយ៉ុងលែងហូប៊ីនិងងាកទៅរងនឹងការវាយរបស់លោកយាយវ៉ាង
《លោកយាយឈប់វាយគេទៅ...》ហូប៊ីដល់ឃើញចឹងបារម្ភពីថេយ៉ុងទៅវិញ ទើបប្រញាប់ឃាត់លោកយាយកុំឲ្យវាយនាយតទៀត
《គេជាអ្នកណា? ហេតុអីបានជាហ៊ានមកធ្វើបាបចៅដល់ក្នុងផ្ទះ》លោកយាយ
《ខ្ញុំជាប្ដីរបស់ហូប៊ី...》
《មិនមែនទេ...!!》ហូប៊ីប្រកែកញ័រមាត់
《មិនមែនយ៉ាងមិច? កូនក្នុងពោះអូនជាកូនរបស់បង ចង់យកកូនបងរត់ចេញពីបងដោយរបៀបនេះ ឃោឃៅពេកហើយ》ថេយ៉ុងដែលនៅដួលអុកគូទប្រឹងស្រែកតវ៉ា ហើយគេទៅដឹងរឿងអស់នេះមកពីណាទៅ??
《មិចក៏..! មិចក៏បងដឹង?》ហូប៊ីយកដៃស្ទាបពោះ កាន់តែភ័យក្រោយលឺបែបនេះពីមាត់នាយ ហើយអ្នកណាជាអ្នកប្រាប់ រឿងនេះអ្នកដឹងមានមិនច្រើនឡើយ