ភាគទី : 19 》[ ដូចការសង្ស័យមែន ]
#VHope
____________យ៉ុនហ្គីនេះក៏ដូចចិត្តទៀត ព្រោះគេមានមិត្តជាបណ្ដាញអ្នកស៊ើបការ ទើបគេស៊ើបដឹងមកខ្លះៗពីប្រវត្តិរបស់នាងភីងគី ហើយក៏ដឹងទៀតថារាល់ថ្ងៃនាងមានទំនាក់ទំនងស្អិតរមួតជាមួយយូជិន ម្ចាស់ដៃគូប្រកួតប្រជែងនឹងក្រុមហ៊ុនត្រកូលគីម
ជីមីនបានផ្ញើឯកសារទាំងអស់នោះទៅឲ្យហូប៊ីភ្លាមៗដែលពេលនេះរាងតូចកំពុងនៅបន្ទប់សៀវភៅឆែកមើលអ្វីដែលជីមីនថតផ្ញើមកតាមទូរសព្ទ
《នេះ! ជីមីនស្មានមិនខុសទេ នាងអាចជារនុកក្នុងក៏ថាបាន ថេយ៉ុងកំពុងជាឈ្នាន់សម្រាប់គេហើយ》ហូប៊ីរអ៊ូម្នាក់ដៃទាំងក្ដាប់ដៃណែនឈឺចិត្តជំនួសថេយ៉ុង មិនគួរណាឲ្យមនុស្សបែបនឹងមកនៅក្បែរទេ
《បើគេដឹងពីរឿងអស់នេះតើគេគិតយ៉ាងមិច?》រាងតូចកាន់ទូរសព្ទជាប់ ចង់យកវាទៅឲ្យថេយ៉ុងមើលហើយ តែសម្លេងទ្វារក៏បើកមកមុន
《ថេយ៉ុង...?》
《ខ្ញុំមករកតាមសន្យាហើយ មើលណែកខ្ញុំងូតទឹករួចបាញ់ទឹកអប់ក្រអូបឆ្ងុយទៀតផង》ថេយ៉ុងដើរចូលមករករាងតូចបម្រុងអោបរឹត តែរាងតូចក៏គេចទៅម្ខាង
《ប្រាប់ហើយថាកុំអត់របៀប》ហូប៊ី
《ពុទ្ធោអើយ របៀបស្អីណាស់ណាទៅ ប្ដីប្រពន្ធគ្នាសោះនៀក》នាយរអ៊ូទាំងមុខជូរៗធុញថប់រាល់ពេលត្រូវហូប៊ីបដិសេដ
《នែបិទមាត់ភ្លាម!! ឆ្ងល់ណាស់ ហេតុអីរាល់ថ្ងៃឯងគិតបានតែប៉ុណ្ណឹងហ្ហាស? បើគេគ្រប់គ្នាដឹង តើគ្រួសារគីមយកមុខទៅទុកនៅឯណាទៅ?》ហូប៊ី
《ខ្ញុំមិនខ្វល់ទេ សំខាន់ខ្ញុំចង់បានអីត្រូវតែបាននឹង》
《អាត្មានិយមមិនប្រែ》ហូប៊ីតែងតែអន់ចិត្តនឹងសម្ដីគ្មានការពិចារណារបស់ថេយ៉ុងជានិច្ច ព្រោះនាយយល់តែចិត្តខ្លួនឯងមករហូត ហូប៊ីតែងទ្រាំខាំមាត់មិនតបត យល់ថាគេចរឹកក្មេង តែនេះអាយុជាង 20ឆ្នាំហើយ ល្មមនឹងអាចធ្វើជាមេគ្រួសារបាន ហេតុអីនៅមិនចេះគិតចឹង
《ប៉ាខ្វល់ពីសម្ដីអ្នកដទៃធ្វើអី? យើងញ៉ាំបាយផ្ទះយើងតើ អ្នកដទៃបានតែនិយាយ តែគេមិនបានមករស់នៅជាមួយយើងឯណា》ថេយ៉ុង