#ប៉ាចុងកំពូលកាច 🍒
#VHope ភាគទី : 02 // [ គិតថាខ្ញុំអាណិតប៉ាមែនទេ? ]
Taehyung = Top
Hobi = btt
_________________《យំស្រណោះដែលម៉ាក់ស្លាប់ភ្លាម មិនបានទ្រព្យសម្បត្តិមកគ្រប់គ្រងមែនទេនៀក?》ហើយលោកប្រុសនេះចូលចិត្តគិតអីបែបអវិជ្ជមានម្លេះ? គិតទៅមនុស្សដែលគេមិនចូលចិត្តយើង ឲ្យតែយើងធ្វើអីក៏ឆ្គងភ្នែកគេដែរ
រាងក្រាស់អោនទៅជិតមុខតូចសម្លឹងឲ្យបានជិតៗមើលរង្វង់មុខដែលដាមដោយទឹកភ្នែកជោគថ្ពាល់《មើលយ៉ាងណាក៏មិនសមធ្វើជាប៉ាខ្ញុំអីបន្តិចដែរ ហ្ហឹស!》
ភ្នែកមូលក្រឡង់បើកមកសន្សឹមៗក្រោយលឺសម្លេងរំខានរបស់អ្នកដែលចូលមកបន្ទប់ខ្លួនដោយគ្មានការអនុញ្ញាត
《ថេយ..ថេយ៉ុង!!》កាយតូចស្ទុះងើបខិតខ្លួនទៅក្រោយ បេះដូងលោតញាប់ៗ មិចក៏គេចូលមកបានចឹង《ភ័យអីសម្បើមម្លេះ? ខ្លាចខ្ញុំសម្លាប់បំបិទមាត់ចោលមែនទេលោកប៉ា...ហ្ហឹស.ហ្ហឹស..》នាយញញឹមគែមមាត់របៀបចំអក ហើយលូកដៃក្នុងហោប៉ៅយ៉ាងសង្ហា
《ឯងចូលមកធ្វើអី?》រាងតូចប្រឹងសម្រួលអារម្មណ៍សួរបកទាំងក្ដីក្លាហានខុសពីមុនអំបាញ់មិញដែលបើកភ្នែកមកឃើញមុខនាយនៅកៀកហាក់ដូចជាចង់ធ្វើអ្វីម្យ៉ាងអញ្ចឹង
《ក៏..! លឺសម្លេងអ្នកខ្លះយំ ចឹងហើយក៏ចូលមកមើល》
《អ្នកណាយំ? ប៉ាមិនបានយំទេ》ហូប៊ីប្រឹងប្រកែកទាំងថ្ពាល់ជោគសុទ្ធតែទឹកភ្នែក
《យ៉ាងមិច? ស្ដាយមិនបានទ្រព្យទៅគ្រប់គ្រងហ្អីបានជាមកដេកយំចឹងនោះ ហ្ហឹស! សង្វេគណាស់ ខំដាក់ខ្លួនមករៀបការជាមួយមនុស្សចាស់ចំណាស់ម្ដាយដើម្បីទ្រព្យសម្បត្តិ ចុងក្រោយក៏គ្មានបានអី ហ្ហឹសហ្ហឹស...ហ្ហើយ...អ្នកម៉ាក់នេះក៏ឆ្លាតដែរណាស》នាយនិយាយចំអកពីរឿងនេះគ្រប់ពេល គិតថាគេចង់បានទ្រព្យឯងឡើងញ័រខ្លួនហើយមើលទៅ
《ឈប់និយាយរឿងអត់បានការទៀតទៅ!》ហូប៊ី
《អូហូ..និយាយត្រូវចំនុចគាំងហើយណស៎?》នាយចាប់ដើមដៃតូចទាញមួយទំហឹងមកប្រឈមមុខនឹងខ្លួន
《លែងណាសថេយ៉ុង ប៉ាឈឺ..លែង!! ផាច់!!》ដោយសារតែព្យាយាមគាស់ដៃគេចេញទើបគ្រវាសចំមុខសង្ហាមួយដៃដោយអចេតនាតែម្ដង