ភាគទី : 27 》[ អរគុណដែលដាស់តឿនខ្ញុំ ]
#Vhope
____________អ្នកគ្រូវ៉ាងបានទៅលេងផ្ទះនៅថ្ងៃឈប់សម្រាក ណាមួយលឺថាហូប៊ីមានផ្ទៃពោះ គាត់ក៏ភ្ញាក់ផ្អើលដែរ ប៉ុន្តែប្រតិកម្មគាត់មិនខុសពីលោកយាយវ៉ាងឡើយ គឺអាណិតហូប៊ីដូចគ្នា គាត់មិនស្អប់រឹតតែស្រលាញ់ទ្វេដង ហូប៊ីតែងជួយការងារលោកយាយ រាងតូចមិនដែលបង្ហាញថាខ្លួនទន់ខ្សោយនោះទេ
《ហូប៊ី...》អ្នកគ្រូវ៉ាងចូលមកទាំងមានកាន់របស់
《អស អ្នកគ្រូវ៉ាង...》រាងតូចស្ទុះអោបអ្នកគ្រូដែលខ្លួនគោរពណែនដៃពេញដោយក្ដីនឹករលឹក
《នែ...កុំលើកធ្ងន់ៗណា ប្រយ័ត្នបន្តិចទៅ》គាត់និយាយទាំងងាករកមើលម្ដាយគាត់
《លោកយាយទៅផ្សារមិញនឹង អ្នកគ្រូសម្រាកសិនទៅ ធ្វើដំណើរឆ្ងាយផង》ហូប៊ី
ក្រោយមកខាងក្នុងនៅញ៉ាំទឹកនៅតុជុំគ្នា អ្នកគ្រូក៏ចាប់ផ្ដើមនិយាយពីរឿងដែលថេយ៉ុងតាមមករកដល់មណ្ឌលកុមារកំព្រា
《ហូប៊ីគិតច្បាស់ហើយមែនទេដែលលាក់ដំណឹងនេះពីប៉ារបស់ក្មេងនោះ?》គាត់ស្រវ៉ាចាប់ដៃតូចៗ
《បាទ ខ្ញុំមិនឲ្យគេមកទទួលខុសត្រូវលើខ្ញុំទេ》ហូប៊ីនេះណា បើតាំងចិត្តហើយពិបាកកែប្រែណាស់ មានរឿងជាច្រើនដែលហូប៊ីគិត ខ្លួនជាប៉ាចុងបែរជាទៅមានសម្ព័ន្ធភាពស៊ីជម្រៅរហូតមានកូនជាមួយគេទៀត នេះរឿងអាម៉ាស់វាកើនមួយកម្រឹតទៀតហើយ
《ថ្ងៃដែលអ្នកកម្លោះនោះមកអង្វរលោកនាយកនៅមណ្ឌល អ្នកគ្រូបានគេច តែលោកនាយកក៏មកប្រាប់អ្នកគ្រូថាគេមកសុំអង្វរ មកលុតជង្គង់លន់តួចង់ឲ្យគាត់ប្រាប់ តែគាត់ពិតជាមិនដឹងមែន អ្នកគ្រូលឺហើយកាន់តែអាណិតគេថែមទៀត ហូប៊ីហ្អា៎...រឿងខ្លះគេចវែសមិនមែនជាដំណោះស្រាយទេ》អ្នកគ្រូ
《ចរឹកគេតែចឹងឯង ខ្ញុំមើលដឹង បើគេចង់បានអ្វីមួយហើយ អ្វីក៏គេហ៊ានធ្វើដែរ ហើយក្រោយពីនោះគេនឹងត្រលប់ទៅរកធាតុដើមវិញហើយ》ហូប៊ីចង់ថាដូចកាលលើកមុនដែលថេយ៉ុងចង់ដឹងពីគម្រោងហូប៊ីធ្វើ គេសុខចិត្តចុះទុនអង្វររាងតូចដើម្បីសម្រេចបំណងគេ ក្រោយរួចរាល់គេក៏ធ្វើធម្មតាដូចគ្មានរឿងអីវិញ