#VHope
ភាគទី : 07 》[ ឆក់ឲ្យប្រកាច់ម្ដង ]
________យ៉ុនហ្គីគេមានសង្សារហើយ ម្នាក់នោះគឺ ផាកជីមីន ក្មេងតូចដែលមកជំនួសកន្លែងហូប៊ី ក្រោយពេលដែលគេបែកគ្នានៅឯស្រុករួចមក
《បងទៅធ្វើការយ៉ាងមិចហើយ?》ជីមីនលើកអាហារមកដាក់លើតុទាំងសួរនាំសង្សារ
《ល្អតើ ប្រាក់ខែច្រើន ហើយដែលសំខាន់អ្នកជួលបងទៅគឺជាហូប៊ី》
ជីមីនប្រែទឹកមុខពីញញឹមទៅជាមុខស្មើរក្រោយលឺឈ្មោះរបស់ហូប៊ី ព្រោះជីមីនក៏ដឹងថាពួកគេធ្លាប់ស្គាល់និងមានទំនាក់ទំនងល្អជាមួយគ្នាកាលពីមុន
《បាទ ចុះបងនិងគេ...?》
《ត្រឹមជាចៅហ្វាយនិងអង្គរក្ស ហូប៊ីឥលូវគេជា CEO ក្រុមហ៊ុនធំ ជាអ្នកមាន អូនភ័យខ្លាចបងទៅទាក់ទងគេវិញមែនទេ?》យ៉ុនហ្គីមើលទឹកមុខរាងតូចហើយក៏និយាយបកស្រាយ ក្រែងមានការយល់ច្រលំ
《ហ្ហឹមម...ឆាប់ញ៉ាំបាយទៅចឹង អូនមិនបានគិតអីលើទំនាក់ទំនងបងទេ វាគ្រាន់ជារឿងអតីត》ជីមីនកំពុងនិយាយកុហកអារម្មណ៍ខ្លួនឯងហើយ តាមពិតក៏ភ័យមិនស្ទើរ តែមិនហ៊ាននិយាយ
《បច្ចុប្បន្នបងមានតែអូនទេ ដឹងនៅ?》យ៉ុនហ្គី
《បាទបងសម្លាញ់...》
______
ហូប៊ីទើបតែចេញពីបន្ទប់ទឹកជាមួយឈុតគេស្ដើងក៏ភ្ញាក់ព្រឺតជាមួយវត្តមានលោកកូនចុងមកអង្គុយលើពូកចាំតាំងពីពេលណានឹង?
《ថេយ៉ុង?! ចូលមកធ្វើអី ក្រែងប៉ាចាក់សោរក្នុងហើយតើ?》ហូប៊ីចងចិញ្ចើមស្រែកសួរទាំងយកដៃអោបខ្លួន ព្រោះឈុតខ្លួនវាស្ដើង នឹកឃើញថាគេងម្នាក់ឯងស្លៀកមិចក៏បាន
《នេះអី...》ថេយ៉ុងលើកបង្ហាញសោរមួយចង្កោម ដែលខ្លួនលួចយកពីក្នុងថតតុអ្នកបម្រើមក ខូចមហាសែនខូចហើយលោកកូនម្នាក់នេះ
《មានការអីចាំនិយាយគ្នាស្អែកទៅ ប៉ាចង់សម្រាក ចេញទៅវិញទៅ》ហូប៊ី
《ការងារសំខាន់មិនអាចចាំស្អែកទេប៉ា》ថេយ៉ុងងើបដើរទៅរករាងតូច តែរាងតូចក៏រហ័សគេច នៅក្បែរប្រុសម្នាក់នេះមិនគួរឲ្យទុកចិត្តឡើយ