🍒 ប៉ាចុងកំពូលកាច 🔥

378 47 2
                                    

ភាគទី : 16 》[ អាត្មានិយមណាស់ ]
#VHope
____________

ជីមីនប្រឹងរត់កាន់តែលឿន សម្លេងជើងរត់តាមនោះក៏កាន់តែលឿនដូចគ្នា បេះដូងរាងតូចស្ទើរតែលោតខុសចង្វាក់ទៅហើយ ហេតុអីចេញដើរយប់លើកទី1 នៅទីនេះមានរឿងបាត់ទៅហើយ

《ជួយផង...ហ្ហើស..ជួយផង..អូយ!!》កំពុងតែរត់ផងងាកក្រោយផងក៏ទាក់ជើងដួលងើបលែងរួចតែម្ដង ពេលនេះគិតយ៉ាងមិចទៅ?

《រត់ដល់ណាទៀតក្មេងតូច..ហិហិ..យើងតាមឯងតាំងពីមុខពេទ្យមកម្លេះ》អាម្នាក់មាឌធំទំនងដូចជាមនុស្សរោគចិត្ត ខោអាវរយីករយាក ពុកមាត់ស្រមូមគួរឲ្យខ្លាចដើរចូលមករកជីមីនទាំងសើចកាច់ក

《ខ្ញុំមិនដែលស្គាល់ឯងទេ》ជីមីនប្រឹងប្រកែកក្រវីក្បាលតតាក់ទឹកភ្នែកហូរសស្រាក់ខ្លាចឡើងញ័រអស់ទៅហើយ តើពេលណាយ៉ុនហ្គីមកដល់ទៅ

《ឯងជារបស់យើង..ចង់រត់ចោលយើងមិចនឹងកើត》តាមមើលមនុស្សរោគចិត្តនេះច្រលំមនុស្សហើយ អាចថាគេក៏មានមនុស្សរូបរាងដូចជីមីននៅជាមួយដែរ ក្រោយមកដោយទ្រាំទ្រមិនបានទើបរត់គេច ក្រោយមកជួបជីមីនទើបច្រលំហើយចង់ធ្វើបាប

《ឯងឆ្គួតទេហ្អី? អូយ..លែងខ្ញុំ កុំប៉ះខ្ញុំ បងយ៉ុនជួយអូនផង..ហ្ហឹកៗ...》ជីមីនប្រឹងប្រវាយប្រតប់មិនព្រមឲ្យគេប៉ះតាមអ្វីដែលខ្លួនអាចធ្វើបាន តែ...

ផាច់..!!//

《ហ៊ានប្រឆាំនឹងយើងផងហ្អេះ? នៀក!!》អាម្នាក់នោះចាប់បោចសក់របស់ជីមីនហើយទះរាងតូចមួយកំភ្លៀងឡើងស្រងល់បែកឈាមតាមគែមមាត់

《សុំអង្វរ ហ្ហឹកៗ...ខ្ញុំមិនដែលស្គាល់ឯងទេ ដោះលែងខ្ញុំទៅ..ហ្ហឹកៗ...លែងទៅ》ទឹកភ្នែកថ្លាហូរមកដូចបាក់ទំនប់ ខ្លាចក៏ខ្លាច ឈឺក៏ឈឺ ក្នុងចិត្តបែរបន់សុំឲ្យសង្សារបណ្ដូរចិត្តមកជួយខ្លួនទាន់ពេល

《មកណេះ!!》អាម្នាក់នោះរោគចិត្តកម្រោលចូលប្រាកដណាស់ ចាប់ផ្ដួលជីមីនទៅលើដីហើយបម្រុងនឹងហែកអាវទៀត តែជីមីនប្រវាយប្រតប់មិនព្រម ទោះត្រូវឈឺខ្លួនក៏សុខចិត្ត មិនអាចឲ្យគេមកប៉ះខ្លួនបានក្រៅពីយ៉ុនហ្គីឡើយ ជាពិសេសមនុស្សរោគចិត្តបែបនេះទៀត

#រឿង_ប៉ាចុងកំពូលកាច 🍒Where stories live. Discover now