ភាគទី : 10 》[ ខ្ញុំស្អប់គេណាស់ ]
#VHope
____________ថេយ៉ុងចុករមួលនៅលើការ៉ូងើបលែងរួច យ៉ុនហ្គីចូលទៅចាប់លើកគេដោយក្របួចកអាវជាប់ស្រែកគំហកលែងទុកមុខឲ្យកូនចៅហ្វាយអីទៀតហើយ
《លោកឯងជាមនុស្សដែរទេហ្ហាស? ហូប៊ីមាននាមជាប៉ាលោកណាស?!》យ៉ុនហ្គីខឹងណាស់ ដឹងថារឿងនេះបើលឺទៅក្រៅច្បាស់ជាអ្នកអាម៉ាសមុខជាហូប៊ីមិនខាន ដែលត្រូវកូនចុងរំលោភ
《ហ្ហឹស!! ឈឺចិត្តស្អីសម្បើមម្លេះឬក៏ស្ដាយរបស់ល្អៗដែលយើងបានមកគ្រប់គ្រងមុនឯង?》នាយនេះមិនញិនពិតមែន គិតអីរបៀបអគតិ វាយបកសម្ដីគិតថាគេសុទ្ធតែមានបំណងអាក្រក់ដូចខ្លួន
《កាន់តែអាក្រក់ពេកហើយណាស តើលោកមានខួរក្បាលដែរទេ? រាល់ថ្ងៃហូប៊ីប្រឹងប្រែងប៉ុណ្ណាដើម្បីគ្រួសារលោក នេះហ្អេះជាការសងគុណ》យ៉ុនហ្គី
《គុណស្រ័យស្អី? ក្រែងបានតោងម៉ាក់យើងតើទើបគេបានមុខមាត់ដល់សព្វថ្ងៃនេះនោះ ប្រាប់ឯងចុះឈ្លើងដូចជាគេបាត់ទៅក៏យើងមិនស្ដាយដែរ》នាយនិយាយទាំងបើកភ្នែកក្រឡោតនិយាយមកចាក់ដោតបេះដូងខ្លាំងណាស់ បើហូប៊ីបានលឺមិនដឹងថាឈឺប៉ុណ្ណានោះទេ
ផាច់...!!!/ មួយដៃថែម
ថេយ៉ុងផ្កាប់មុខជាថ្មីម្ដងទៀតឡើងស្រងល់តែម្ដង សមហើយដែលយ៉ុនហ្គីអត់មិនបាន
《យើងនឹងដេញឯងចេញ!!》ថេយ៉ុងតបតសម្ដីទាំងមាត់បែកឈាម
《អ្នកដែលដេញខ្ញុំបានមានតែហូប៊ីប៉ុណ្ណោះ》នាយសង្ហាដើរទៅជិតបម្រុងនឹងថែម 2-3ដៃទៀត តែ...
《ខិខិ...》សម្លេងក្អករបស់ហូប៊ី
យ៉ុនហ្គីប្រញាប់ងាកទៅរកសម្លេងអ្នកក្អកលើគ្រែដោយក្ដីបារម្ភ វាក៏ជាឱកាសឲ្យថេយ៉ុងបានតបមកយ៉ុនហ្គីវិញ 1ដៃដូចគ្នា ឡើងបែកមាត់ដែរ
ផាច់...!!//
ហូប៊ីបើកភ្នែកក៏ឃើញថេយ៉ុងកំពុងវាយយ៉ុនហ្គីទើបប្រឹងងើបនិងឃាត់《លោក...ថេយ៉ុងកុំ កុំវាយគេ》
《ហូប៊ី...》យ៉ុនហ្គីដែលក្របួចកអាវថេយ៉ុងដែរក៏ប្រញាប់រត់មកសួរនាំអាការ:ទាំងមាត់បែកឈាម