ភាគទី : 30 》[ គេជាប្រពន្ធមិនមែនប៉ាចុង ]
#Vhope
___________ថ្ងៃនេះជាថ្ងៃប្រគល់តំណែង CEO ពេញសិទ្ធឲ្យទៅ ថេយ៉ុងកាន់កាប់ ដោយមានការចូលរួមពីអ្នកមានមុខមាត់ក្នុងសង្គម រួមទាំងម្ចាស់ភាគហ៊ុនទាំងតូចទាំងធំផងដែរ ។
យូជិននិងនាងភីងគីក៏មិនបានខកខានឡើយ បំបាក់មុខ 2នាក់នឹងកាលពីលើកមុនសប្បាយចិត្តសឹងអី នេះនៅមានមុខមកប្រឈមនឹងអ្នកគ្រប់គ្នាបានទៀត ពួកគេចង់សម្ដៅដល់ហូប៊ី#ក្នុងពិធី
ក្រោយការប្រគល់រួចរាល់ ក៏ដល់វេលាជប់លៀងវិញម្ដង ហូប៊ីស្លៀកខោសាច់ក្រណាត់ពណ៌សនិងអាវយឺតរលុងមើលមិនឃើញពោះខ្ទាតធំនោះទេ ចំនែកថេយ៉ុងពាក់ឈុតក្វាហ្សេសង្ហាខ្លាំងមែនទែន
《ប្រពន្ធសម្លាញ់ចង់ញ៉ាំអីប្រាប់បងណា ប៊ីយ៉ុងតូចប្រហែលជាឃ្លានហើយ》នាយនិយាយតិចៗសួរទៅកាន់ភរិយាជាទីស្រលាញ់និងកូនក្នុងពោះ
《អូនញ៉ាំអីរួចតាំងពីមុនចូលពិធីហើយ តែរាងឆ្អល់ពោះបន្តិច》ហូប៊ីអង្អែលពោះតិចៗមុខជូរៗមិនសូវស្រួលខ្លួន
《ចឹងទៅសម្រាកចុះចាំបងអ្នកចាត់ចែងទីនេះ》
《មិនបានទេ ភ្ញៀវសំខាន់ៗនៅច្រើនណាស់ ធ្វើចឹងខ្វះសុជីវធម៌មែនទែន》ហូប៊ី
នាយយូជិននិងនាងភីងគីដើរកៀកដៃគ្នាចូលមកក្នុងពិធីហើយក្រលេកឃើញអ្នកទាំង2 ក៏ប្រញាប់ដើរមកឌឺដងឲ្យ ចំនែកយ៉ុនហ្គីនិងជីមីននៅជ្រុងម្ខាងកំពុងមើលមកពួកគេដែរ
《អូហូ...សួស្ដី ត្រេកអរផងណាលោក CEO វ័យក្មេងគីមថេយ៉ុង នេះលោកប៉ាក្រែងល្បីថាអាម៉ាស់មុខដល់រត់ចេញពីផ្ទះហ្អេះ? មិចក៏មកវិញបាន?》យូជិនធ្វើជាសួរហាក់ភ្លីភ្លើ ទាំងដែលដឹងរឿងហើយថាវាកើតឡើងមកពីអ្នកណា ចំនែកហូប៊ីក៏នៅចាំយូរ
《ខ្ញុំចេញពីផ្ទះមែន កាលនោះខ្ញុំយល់ថាខ្លួនឯងខ្ចីគំនិតពេកហើយ កាលដែលខ្ញុំត្រូវអាម៉ាស់មុខលើកនោះ វាជាមេរៀនដែលឲ្យខ្ញុំដឹងថា ឆ្កែលបខាំវានៅកៀកក្បែរខ្លួនខ្ញុំរហូត ប្រហែសតែបន្តិចមិនបានទេ មែនទេថេយ៉ុង?》ហូប៊ីតបទាំងសម្លឹងមុខយូជិនចំៗមិនរអា ទោះបីពេលនេះមានផ្ទៃពោះទន់ខ្សោយជាងមុន តែចិត្តគំនិតរាងតូចមិនដែលទន់ខ្សោយឡើយ