ភាគទី : 11 》[ លួចមកថ្នាក់ថ្នម ]
#VHope
____________ម៉ោង 12យប់
យ៉ុនហ្គីទើបតែមកដល់ផ្ទះ ជីមីនក្រាបនៅតុបាយចាំតាំងពីល្ងាចរហូតដល់គេងលក់ មើលទៅគួរឲ្យអាណិតណាស់ មូសខាំឡើងក្រហមសាច់
《អូន..ជីមីន ភ្ញាក់ឡើងទៅគេងក្នុងបន្ទប់វិញ》នាយកេះរាងតូចឲ្យភ្ញាក់ដោយសម្លេងស្រាល ងាកឃើញអាហារលើតុហើយ នាយស្ទើរតែទះក្បាលខ្លួនឯង ព្រោះតែថ្ងៃនេះជាខួបស្នេហា 3ឆ្នាំរបស់ពួកគេ
《អ្ហស..បងមកហើយហ្អី?》ជីមីនមមីមមើរងើបមកទាំងញីភ្នែកតិចៗ ញញឹមមិនសូវសម
《បងសុំទោស នៅផ្ទះហូប៊ីមានបញ្ហាទើបបង..!》
《មិនអីទេ អូនយកម្ហូបទៅកម្ដៅ បងញ៉ាំបាយហើយនៅ? ចាំតិចណា》រាងតូចស្រវ៉ាចាប់ចានប្រុងនឹងងើបចេញ តែយ៉ុនហ្គីចាប់ដៃជាប់
《មិនបាច់ទេអូន..ត្រឹមអូនមិនខឹងបងនោះបងសប្បាយចិត្តណាស់ហើយ》យ៉ុនហ្គីញញឹមស្រាលដាក់រាងតូច មនុស្សដែលយល់ចិត្តនាយជាងគេគឺជីមីននេះហើយ មិនដែលឲ្យខ្នើសចិត្តសូម្បីតែម្ដង
《អូនយល់ណាស បងធ្វើការហត់ បើរវល់ការងារហើយមកដល់ផ្ទះបងត្រូវសម្រាកអូនបែរជារករឿងបងទៀត តើបងនឹងឈឺក្បាលប៉ុណ្ណា》ជីមីន
《សឺត..ម្ចាស់ចិត្តបង អូនល្អពេកហើយ》នាយថើបថ្ងាស់រាងតូចមួយដង្ហើមពេញដោយក្ដីស្រលាញ់
《អូនស្រលាញ់បង...》
《បងក៏ស្រលាញ់អូនដែរ...តោះទៅគេងទៅ》
សំណាងហើយជីមីនជាមនុស្សស្លូតបូត យល់ហេតុយល់ផល មិនចេះរករឿងប្រច័ណ្ឌ ថែមទាំងយល់ចិត្តនាយទៀត ដូច្នេះទើបនាយរឹតតែមិនអាចទៅណាឆ្ងាយពីក្មេងកំពូលល្អម្នាក់នេះ ។
_________
ម៉ោង 12 យប់ដដែលនៅមន្ទីរពេទ្យ
គ្រឹប...!!// សម្លេងមួលគន្លឹះទ្វារ
ដំណើរមួយៗស្រាលៗជើងដើរចូលមកក្នុងបន្ទប់សម្រាករបស់ហូប៊ីដែលកំពុងគេងលក់ដោយសារជាតិថ្នាំដែលពេទ្យបានឲ្យលេប
ដៃមាំក្រាស់ចាប់ទាញបើកភួយហើយឡើងគេងលើគ្រែជាមួយរាងតូចសម្លឹងមើលមុខហត់នឿយដោយចម្ងាយជិតបំផុត