💔 ប៉ាចុងកំពូលកាច 💔

354 34 0
                                    

ភាគទី : 25 》[ កុំប្រាប់គេអីណា ]
#Vhope
____________

ជីមីននិងយ៉ុនហ្គីទើបតែទទួលបានដំណឹងថាហូប៊ីចាកចេញពីផ្ទះ អ្នកទាំង2 បារម្ភណាស់ ទើបតែមកពីដើរលេងលក្ខណ:គូស្នេហ៍ ក៏ទទួលដំណឹងតែម្ដង

《ថេយ៉ុង មិចក៏មានរឿងអញ្ចឹង?》យ៉ុនហ្គី

《មិនគួរសោះ ខ្ញុំមិននៅប៉ុន្មានថ្ងៃវារញ៉េរញ៉ៃដល់ថ្នាក់នេះ ហូប៊ីយ៉ាងមិចហើយក៏មិនដឹងនៀក?》ជីមីន

ថេយ៉ុងអង្គុយផ្អែកជញ្ជាំងទាំងក្ដាប់ដៃណែន ភ្នែករបស់គេក្រហមនិងហើមដោយសារយំខ្លាំងពេក

《តើខ្ញុំគួរទៅរកហូប៊ីនៅឯណា...គេមិនឲ្យខ្ញុំតាមរកគេទេ គេដាច់ចិត្តណាស់ ល្អូកល្អើនគ្នារាល់ថ្ងៃ ដោយសារតែអាកម្មវិធីឆ្គួតឡប់នោះ អាយូជិននិងនាងភីងគី!!》ថេយ៉ុងរអ៊ូរង៉ូវម្នាក់ឯងក្ដាប់ដៃដាល់ជញ្ជាំងផាច់ៗ

《ហូប៊ីប្រហែលជាខ្លាចលោកខូចឈ្មោះនឹងរឿងនេះ តាំងពីដើមមកលោកខ្លាចភាពអាប់អោន បាក់មុខណាស់មិនអញ្ចឹង? ការគិតរបស់ហូប៊ីតែងតែយកផលប្រយោជន៍រួមជាធំ》យ៉ុនហ្គីគេយល់ច្រើន ព្រោះគេស្គាល់រាងតូចយូរហើយ ម្យ៉ាងក៏ដើរតាមហូប៊ីរហូតមកដែរ គេអាចស្មានដឹង

《ខ្ញុំមិនខ្មាស់ទេ ខ្ញុំបានប្រាប់ហើយ ពួកយើងស្រលាញ់គ្នាកុំខ្វល់ពីសម្ដីអ្នកដទៃ តែគេមិនស្ដាប់ទេ គេនៅតែទៅចោលខ្ញុំ》ថេយ៉ុងញីសក់ក្បាលខ្លួនឯងឡើងរញ៉េរញ៉ៃបាត់សភាពដើមអស់រលីង

《ហូប៊ីស្រលាញ់លោក ខ្ញុំមើលដឹង ស្រលាញ់ទើបព្រមលះបង់ហើយដើរចេញដើម្បីឲ្យលោកជួបមនុស្សដែលគេគិតថាសាកសមនឹងលោក》ជីមីន

《អត់ទេ! ខ្ញុំមិនយកអ្នកណាក្រៅពីហូប៊ីទេ អ្នកណាចង់សើចអីក៏សើចទៅ ខ្ញុំមិនខ្វល់ទេ ពេលនេះតើគេទៅដល់ណា? ខ្ញុំងងឹតឈឹងហើយ...》ថេយ៉ុង

ជីមីននិងយ៉ុនហ្គីឈរសម្លឹងមុខគ្នាទាំងទឹកមុខស្រពោន អាណិតគូនេះណាស់ កាលមានឱកាសនៅក្បែរគ្នាឈ្លោះឥតល្ហែរ ដល់ពេលស្រលាញ់បាត់មិនបាន ក៏ត្រូវឃ្លាតទៅវិញ

________

យូជិននិងនាងភីងគីកំពុងជល់កែវស្រាជាមួយគ្នាយ៉ាងសប្បាយចិត្ត អ្វីៗពិតជាល្អលើសពីការគិត

#រឿង_ប៉ាចុងកំពូលកាច 🍒Where stories live. Discover now